ការចរចាដើម្បីស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់៖ វឌ្ឍនភាពវិជ្ជមាន
29/03/2022 07:52
(VOVWORLD) - ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ដំណើរការចរចាដើម្បីស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ (ត្រូវបានគេស្គាល់ដល់ថាជាផែនការសកម្មភាពរួមទូលំទូលាយ JCPOA ដែលបានចុះហត្ថលេខាកាលពីឆ្នាំ ២០១៥) សម្រេចបានវឌ្ឍនភាពខ្លះ ហើយទន្ទឹមនឹងនោះ ទទួលបានកម្លាំងចលករថ្មីគួរឱ្យកត់សម្គាល់។ ឱកាសដើម្បីឈានដល់ការឯកភាពចុងក្រោយដើម្បីបន្តការប្រតិបត្តិ JCPOA ត្រូវបានគេចាត់ទុកថា ស្ថិតក្នុងកម្រិតខ្ពស់។
កិច្ចចរចាស្តីពីកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ (រូបថត៖ Reuters) កិច្ចខិតខំប្រឹងប្រែងគួរឱ្យកត់សម្គាល់និងថ្មីបំផុតមួយក្នុងការស្តារឡើងវិញ JCPOA គឺដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ីរ៉ង់ ដែលបានចាប់ផ្តើមនៅថ្ងៃទី ២៦ ខែមីនារបស់អ្នកសម្របសម្រួលនៃសហភាពអឺរ៉ុប (EU) លោក Enrique Mora សម្រាប់កិច្ចចរចានុយក្លេអ៊ែរជាមួយអ៊ីរ៉ង់។ ដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងបរិបទដែលដំណើរការចរចារវាងអ៊ីរ៉ង់និងក្រុម P5+1 (រួមទាំងអាមេរិក អង់គ្លេស បារាំង រុស្ស៊ី ចិន និងអាល្លឺម៉ង់) មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ខណៈដែលភាគីទាំងពីរកំពុងសម្លឹងមើលគ្នាទៅវិញទៅមក ហើយចម្ងាយឈានដល់ការឯកភាពចុងក្រោយគឺ “រឹតតែជិតហើយ”។
Related








