ការជួយឧបត្ថម្ភពលរដ្ឋវៀតណាមនៅអ៊ុយក្រែន៖ គុណស្រ័យជនរួមជាតិដ៏ពិសិដ្ឋ
14/03/2022 07:49
(VOVWORLD) - ក្នុងប៉ុន្មានថ្ងៃកន្លងមកនេះ នៅចំពោះមុខការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៅអ៊ុយក្រែន រដ្ឋាភិបាលវៀតណាមបានដាក់ពង្រាយជើងហោះហើរដើម្បីដឹកពលរដ្ឋត្រឡប់មកប្រទេសវិញ ព្រមទាំងផ្ដល់ការជួយឧបត្ថម្ភជាកន្លែងស្នាក់នៅ អាហារនិងលក្ខខណ្ឌចាំបាច់ផ្សេងទៀតក្នុងអំឡុងពេលប្រជាពលរដ្ឋធ្វើដំណើរពីអ៊ុយក្រែនទៅប្រទេសជិតខាង ដើម្បីត្រឡប់មកវៀតណាមវិញ។ ការយកចិត្តទុកដាក់ដោយទាន់ពេលវេលានេះ បានរួមចំណែកជួយសហគមន៍វៀតណាមនៅអ៊ុយក្រែនកាត់បន្ថយការលំបាក រំលេចនូវគុណស្រ័យជនរួមជាតិ ហើយពង្រឹងចំណងសាមគ្គីភាពជាតិផងដែរ។
យោងតាមការធ្វើស្ថិតិ សហគមន៍ជនជាតិវៀតណាមនៅអ៊ុយក្រែននាបច្ចុប្បន្នមានមនុស្សប្រមាណ៧.០០០នាក់។ ក្នុងប៉ុន្មានថ្ងៃកន្លងមក វៀតណាមបានដាក់ពង្រាយជើងហោះហើរចំនួន៤ជើង (ជើងហោះហើរចំនួន២ត្រូវបានរដ្ឋឧបត្ថម្ភការចំណាយទាំងស្រុង ហើយជើងហោះហើរចំនួន២ទៀតត្រូវបានឧបត្ថម្ភដោយសហគ្រាស) ជួយដឹកប្រជាពលរដ្ឋវៀតណាមនិងក្រុមគ្រួសាររបស់គេចំនួនជាង១.១០០ នាក់នៅអ៊ុយក្រែនវិលត្រឡប់មកផ្ទះវិញប្រកបដោយសុវត្ថិភាព។ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ថ្លែងនៅក្នុងជំនួបធ្វើការជាមួយក្រសួង ស្ថាប័នមួយចំនួនអំពីការគាំពារពលរដ្ឋវៀតណាមនៅអ៊ុយក្រែន។ (រូបថត៖ VOV)
Related








