ការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងបង្កើតការងារធ្វើជួយឧបត្ថម្ភជនពិការសម្របខ្លួនក្នុងសហគមន៍។
18/04/2013 08:50
VOV-វៀតណាមនាបច្ចុប្បន្នមានជនពិការប្រមាណ ៦,៧លាននាក់ប៉ុន្តែ ក្នុងចំណោមនោះមានតែ១៥% មានការងារធ្វើស្ថិរភាពនិង១០%ត្រូវបាន បណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ក្នុងកាលៈទេសៈនោះរដ្ឋ និងបណ្ដាអង្គការសង្គម អង្គភាពអាជីវកម្មវៀតណាមបាននិងកំពុងខំប្រឹងប្រែង កសាងគោលនយោបាយនិងបរិយាកាសជួយឧបត្ថម្ភជនពិការដើម្បីគេមាន ការងារធ្វើស្ថិរភាពជីវភាពរស់នៅនិងសម្របខ្លួនជាមួយសង្គម។

ការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងបង្កើតការងារធ្វើជួយឧបត្ថម្ភជនពិការសម្របខ្លួនក្នុងសហគមន៍។ (vov.vn) VOV-ចំពោះជនពិការមានវិជ្ជាជីវៈការងារធ្វើនឹងជួយឲ្យគេស្ថិរភាពជីវភាពរស់នៅនិងជាសម្របខ្លួនក្នុងសហគមន៍ជាជំហានៗ។ នៅវៀតណាមការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈនិងដោះស្រាយការងារធ្វើសំរាប់ជនពិការត្រូវបានយក ចិត្តទុកដាក់ជាពិសេស។ ច្បាប់បណ្ដុះបណ្ដាលវិជ្ជាជីវៈឆ្នាំ២០០៦មានជំពូកដោយ ឡែកមួយស្ដីពីការបណ្ដុះបណ្ដាលវិជ្ជាជីវៈសំរាប់ជនពិការ។ រដ្ឋក៏បានអះអាងនូវ ការជួយឧបត្ថម្ភអំពីហិរញ្ញវត្ថុនិងគោលនយោបាយអនុគ្រោះផ្សេងៗចំពោះ មូលដ្ឋានបណ្ដុះបណ្ដាលវិជ្ជាជីវៈសំរាប់ជនពិការសំដៅជំរុញការងារបណ្ដុះ បណ្ដាលវិជ្ជាជិវៈសំរាប់ជនពិការ។ ក្រមច្បាប់ការងាររបស់វៀតណាមក៏លើក ច្បាស់ថាជារៀងរាល់ឆ្នាំរដ្ឋបានលៃទុកប្រភពថវិការមួយសំរាប់ជួយឧបត្ថម្ភ ជនពិការស្ដាកាយសម្បទាសុខភាពរៀនវិជ្ជាជីវៈនិងមានគោលនយោបាយឲ្យ ខ្ចីទុនជាមួយការប្រាក់ទាបដើម្បីគេបង្កើតការងារធ្វើដោយខ្លួនឯងស្ថិរភាព ជីវភាពរស់នៅ។ ក្នុងស្ថានភាពជាក់ស្ដែងរដ្ឋបានចំណាយប្រាក់រាប់សែនលាន ដុងជារៀងរាល់ឆ្នាំដើម្បីបង្កើនការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈសំរាប់ជនពិការ។ ទន្ទឹមនឹងនោះ អង្គការបុគ្គលជាច្រើនក៏បានខំប្រឹងប្រែងបង្កើតការងារធ្វើសំរាប់ ជនពិការដូចជាសមាគមជួយឧបត្ថម្ភជនពិការវៀតណាម បណ្ដាញបណ្ដា អង្គភាពអាជីវកម្មជំរុញការងារធ្វើសម្របខ្លួនសំរាប់ជនពិការ។ លោក Greig Craft អគ្គនាយកក្រុមហ៊ុនចំកាត់គ្រឿងសម្ភារៈនិងផលិតផលសុវត្ថិភាពវៀតណាម Protec ជាអង្គភាពអាជីវកម្មដែលបានបង្កើតការងារធ្វើសំរាប់ជនពិការជាច្រើន នាក់បានឲ្យដឹងថា៖ “មិនត្រឹមតែចាប់ផ្ដើមពីចរិតលក្ខណៈមនុស្សធម៍សម្បុរសធម៍ប៉ុណ្ណោះទេ ថែមទាំងយើងខ្ញុំបានជ្រើសរើសជនពិការចូលធ្វើការទៀតផង។ យើងខ្ញុំបាន ជ្រើសរើសជនពិការចូលធ្វើការពីព្រោះយើងខ្ញុំឃើញថា គេមានឱកាសទាក់ទង ជាមួយការងារយ៉ាងតិចតួច។ ខ្ញុំចង់ធ្វើជាគំរូគេដើម្បីអង្គភាពអាជីវកម្មផ្សេងៗ ធ្វើតាម ពីព្រោះបណ្ដាអង្គភាពអាជីវកម្មផ្សេងៗមិនដឹងថាបណ្ដាជនពិការអាច រួមចំណែកបានអ្វីឡើយ។” ចំពោះជនពិការមានវិជ្ជាជីវៈការងារធ្វើនឹងជួយឲ្យគេស្ថិរភាពជីវភាពរស់នៅនិងជាសម្របខ្លួនក្នុង សហគមន៍ជាជំហានៗ។ (vov.vn) ក៏ប៉ុន្តែចំនួនជនពិការឆ្លើយតបបំពេញការងារយូអង្វែងនៅអង្គភាពអាជីវកម្មផលិតកម្មតាមទិសឧស្សាហកម្មគឺមិនច្រើនទេដោយសារសុខភាពសម័ត្ថភាព ឯកទេសរបស់គេមានគំហិត។ ដូច្នេះការបង្កើតបណ្ដាមូលដ្ឋានពលកម្មដោយ ឡែករបស់ជនពិការគឺជាការងារត្រូវបានវៀតណាមយកចិត្តទុកដាក់ក្នុងរយៈ ពេលច្រើនឆ្នាំកន្លងមក។ តាមការស្ថិតិ លើទូទាំងប្រទេសនាបច្ចុប្បន្នមាន មូលដ្ឋានផលិតកម្មអាជីវកម្មជាង៤០០កន្លែងរបស់ជនពិការជាមួយពលករ ប្រមាណ១៥ពាន់នាក់ជាជនពិការ។ គ្រួសារជនពិការប្រមាណ៦៥%បានទទួល បណ្ដាគោលនយោបាយជួយឧបត្ថម្ភអភិវឌ្ឍន៍ផលិតកម្មដូចជាលើកលែងបន្ថយ ពន្ធជួយឧបត្ថម្ភឥណទានអនុគ្រោះដីផលិតកម្មជាដើម។ លោក Nguyen Dinh Lieu ប្រធានសមាគមជួយឧបត្ថម្ភជនពិការនិងកុមារកំព្រាវៀតណាមបានឲ្យដឹងថា៖ “ចំពោះជនពិការ សំខាន់បំផុតគឺគេត្រូវមានការងារធ្វើនៅកន្លែងដែល សហគមន៍គេរស់នៅ។ នេះជាទិសដៅដែលយើងខ្ញុំកំពុងធ្វើ។ ជនពិការអាច ធ្វើការនៅទីតាំងជាច្រើន អាចធ្វើការនៅមណ្ឌលកែច្នៃ មណ្ឌលឧស្សាហកម្ម។ យើងខ្ញុំបានធ្វើពិសោធន៍ក្នុងរយៈពេល៣ឆ្នាំកន្លងមកទទួលបានជោគជ័យ។ គេច្រើនតែធ្វើការនៅសហករណ៍រឺមូលដ្ឋានផលិតកម្មឯកជន។” ក្នុងកម្មវិធីសកម្មភាពជួយឧបត្ថម្ភជនពិការដំណាក់កាល២០១២-២០២០ រដ្ឋាភិបាលវៀតណាមបន្តអាទិភាពគោលដៅបង្កើតការងារធ្វើសំរាប់ជនពិការ ខំប្រឹងប្រែងដល់ឆ្នាំ២០១៥ ជនពិការប្រមាណ២៥០ពាន់នាក់មានលទ្ធភាពធ្វើ ពលកម្មនឹងបានរៀនវិជ្ជាជីវៈនិងមានការងារធ្វើសមស្រប។ ក្រៅពីនោះវៀត ណាមក៏បានអនុវត្តគោលនយោបាយជាច្រើនដើម្បីគុណភាពជីវភាពរស់នៅ សំរាប់ជនពិការផ្សេងៗក្នុងនោះមានការលើកកំពស់តួនាទីរបស់រដ្ឋអំណាច គ្រប់ជាន់ថ្នាក់និងការទទួលខុសត្រូវរបស់អ្នកប្រមុខស្ថាប័នអង្គការក្នុងការជួយ ឧបត្ថម្ភជនពិការ។វៀតណាមក៏នឹងជំរុញការស្រាវជ្រាវវិទ្យាសាស្ត្រលើបណ្ដា វិស័យទប់ទល់រកឃើញនិងជ្រៀតជ្រែកទាន់ពេលវេលាស្ដាកាយសម្បទាសំរាប់ ជនពិការបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិសំដៅឆ្លៀតយកការជួយឧបត្ថម្ភ បច្ចេកទេសបទពិសោធន៍និងប្រភពកំលាំងដើម្បីជួយឧបត្ថម្ភជនពិការ៕
Related








