ការបោះឆ្នោតព្រឹទ្ធសភាជប៉ុន-ឱកាសដ៏ធំធេងសំរាប់គណៈបក្សប្រជាធិបតេយ្យសេរីនិយម។
18/07/2013 08:43
VOV-នាថ្ងៃទី២១កក្កដា ខាងមុខអ្នកបោះឆ្នោតជប៉ុន នឹងទៅបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា។ នេះជា ព្រឹត្តិការណ៍សំខាន់លើឆាកនយោបាយជប៉ុន និងជា ឱកាសដ៏ធំធេងដើម្បីគណៈបក្សប្រជាធិបតេយ្យសេរី និយម (LDP) កាន់អំណាចអាចដណ្ដើមបានឧត្តមភាពនៅព្រឹទ្ធសភា បង្កភាព ងាយស្រួលសំរាប់ការអនុវត្តបណ្ដាគោលនយោបាយរបស់នាយករដ្ឋមន្ត្រី Shinzo Abe ក្រោយរយៈពេលជាងពាក់កណ្ដាលឆ្នាំកាន់អំណាច។

នាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe (radiovietnam.vn) VOV-តាមរដ្ឋធម្មនុញ្ញកំណត់ថាអាណ្ណត្តិរបស់ព្រឹទ្ធសភាជប៉ុនអូសបន្លាយពេល៦ឆ្នាំនិង៣ឆ្នាំត្រូវបោះឆ្នោតឡើងវិញពាក់កណ្ដាលក្នុងចំណោមអសនៈ ព្រឹទ្ធសមាជិក។ ចូលរួមការរត់ប្រណាំងដ៏ខ្លាំងក្លានេះមានបេក្ខជនប្រមាណ៤៣០ នាក់ឈរឈ្មោះបោះឆ្នោតក្នុងអាសនៈចំនួន១២១។ នាបច្ចុប្បន្ន LDP កាន់អំណាច និងដៃគូក្នុងសម្ព័ន្ធភាពគឺគណៈបក្សតម្លាភាពថ្មី (NKP) បានមានអសនៈចំនួន៥៩ មិនត្រូវបានបោះឆ្នោតឡើងវិញ។ ប៉ុន្តែ LDP ត្រូវដណ្ដើមអសនៈបន្ថែមក្នុងការ បោះឆ្នោតដើម្បីទទួលបានអសនៈអប្បរិមាក្នុងចំណោមអាសនៈភាគច្រើន។ មូលហេតុគឺ LDP មិនត្រួតពិនិត្យបានព្រឹទ្ធសភានៅឡើយ។ ប្រការនេះបានធ្វើឲ្យ រដ្ឋអំណាចរបស់នាយករដ្ឋមន្ត្រី Shinzo Abe បានជួបការលំបាកជាច្រើនក្នុងការ ពន្លឿនរបៀបវារៈនៅរដ្ឋសភា។ នាឆ្នាំ២០០៧ ការដែល LDP ទទួលបរាជ័យក្នុង ការបោះឆ្នោតព្រឹទ្ធសភាបានធ្វើឲ្យលោក Shinzo Abe ត្រូវលាលែងពីដំណែង នាយករដ្ឋមន្ត្រី។ ដោយហេតុនេះការប្តេជ្ញាចិត្តដណ្ដើមឲ្យបានជ័យជំនះនៅព្រឹទ្ធសភាត្រូវបាន LDP បង្ហាញពីសកម្មភាពជាក់ស្ដែងជាច្រើន។ មុនបង្អស់ LDP បាននាំកម្មវិធីប្រជែងសម្លេងគាំទ្រដ៏ច្បាស់លាស់ជាមួយគោលដៅជាក់ស្ដែង បំពេញនឹងបំណងរបស់អ្នកបោះឆ្នោត។ LDP បានសន្យាទទួលបានគោលដៅកំណើនសេដ្ឋកិច្ចជា មធ្យម២%និងបង្កើនជា២ដងចំណូលរបស់ប្រជាកសិករក្នុងរយៈពេល១០ឆ្នាំខាង មុខ។ LDP ក៏បានសន្យាជំរុញបណ្ដាមតិធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។ អំពីកិច្ចការ បរទេស LDP បានឲ្យដឹងថានឹងជំរុញផែនការផ្លាស់ប្តូរមូលដ្ឋានយោធាកងទ័ព ជើងអាកាស Futenma របស់កងទ័ពម៉ារីនអាមេរីកទៅកន្លែងមានប្រជាជនតិចជាង។ LDP ក៏សន្យានឹងខំប្រឹងប្រែងអ្វីដែលត្រូវបានការពារក្នុងការចរចារពាណិជ្ជកម្ម សេរីកិច្ចព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វិក (TPP)។ កត្តាមួយទៀតត្រូវបានចាត់ទុកជាឧត្តមភាពរបស់ LDP ក្នុងការប្រណាំងចូលព្រឹទ្ធសភាគឺជាប្រសិទ្ធភាពនៃការគ្រប់គ្រងប្រទេសរបស់នាយករដ្ឋមន្ត្រី Shinzo Abe ក្នុងអំឡុង៧ខែកន្លងទៅ។ នោះគឺជាការប្រែប្រួលសកម្មលើទីផ្សារហ៊ុនតូត្យូ ប្រាក់ យ៉េនបានបញ្ចុះតំលៃក្រោយបណ្ដាកាយវិការបន្ធូស្រាលរូបីវត្ថុរបស់ធនាគារជប៉ុន (BOJ) និងបណ្ដាខ្ទង់ចំណាយដ៏ធំធេងសំរាប់វិស័យរដ្ធ។ បណ្ដាឧត្តមភាពច្បាស់ណាស់នេះអាចនាំមកបរិមាណសំលេងគាំទ្ររបស់ អ្នកបោះឆ្នោតដែលគាំទ្រ LDP ដោយមិនអើពើរដល់បណ្ដាគូបដិបក្សខំប្រឹងប្រែងរិះគន់គោលនយោបាយសេដ្ឋកិច្ចមានឈ្មោះ Abenomics របស់នាយករដ្ឋមន្ត្រី Shinzo Abe អាចជិះឥទ្ធិពលដល់ជិវភាពរស់នៅរបស់ប្រជាជនក្តី។ ការស្ទង់ប្រជាមតិដោយ ទីភ្នាក់ងារសារព័ត៌មាន Kyodo ដំណើរការតាមរយៈទូរសព្ទលើទូទាំងប្រទេសនាចុង ខែមិថុនាបានសឲ្យឃើញថា LDP នាំមុខបណ្ដាគណៈបក្សអំពីបរិមាណអ្នកបោះឆ្នោត គាំទ្រ ជាមួយចំនួនអ្នក៣១,១%ដែលបានសួរគាំទ្រគណៈបក្សនេះ។ ស្ថានភាពព្រឹទ្ធសភានិងរដ្ឋាភិបាលមិនដោយគណៈបក្សតែមួយគ្រប់គ្រងបាន ប្រព្រឹត្តទៅនៅជប៉ុនតាំងពីឆ្នាំ២០០៦មក។ ប្រការនេះបានបណ្ដាលការលំបាកជាច្រើនសំរាប់រដ្ឋាភិបាលនានាក្នុងការអនុវត្តគោលនយោបាយ។ ដូច្នេះជាមួយឧត្តម ភាពរបស់ LDP ក្នុងការរត់ប្រណាំងសម្លេងគាំទ្រចូលព្រឹទ្ធសភានាថ្ងៃទី២១កក្កដា ខាងមុខនោះ មានលទ្ធភាពជាច្រើនស្ថានភាពនេះនឹងបានជំនះពុះពារ។ LDP កំពុងប្រឈមមុខនឹងឱកាសដ៏ធំធេងក្នុងប្រវត្តិសាស្ត្រដើម្បីត្រួតពិនិត្យរដ្ឋសភានិងព្រឹទ្ធ សភា៕
Related








