ការបោះឆ្នោតទំនុកទុកចិត្ត-ការផ្លាស់ប្តូរថ្មីនៃក្រុមប្រឹក្សារប្រជាជន
05/07/2013 10:20
(VOV)_ជិត១ខែ បន្ទាប់ពីសម័យប្រជុំលើកទី ៥ រដ្ឋសភាវៀត ណាម នីតិកាលទី១៣ ដំណើការបោះឆ្នោតទំនុកទំចិត្តចំពោះ ដំណែងចំនួន៤៧ ដោយរដ្ឋសភាជ្រើសតាំង ឬអនុម័ត្ត ក្នុង សប្ដាហ៍ដើមដំបូងរបស់ខែកក្កដានេះ ក្រុមប្រឹក្សារប្រជាជន គ្រប់ជាន់ថ្នាក់ស្ថាប័នរដ្ឋអំណាចនៅតំបន់ បានចាប់ផ្តើមដំណើរការអនុវត្តការងារដ៏សែនសំខាន់នេះ។

(VOV)_ជិត១ខែ បន្ទាប់ពីសម័យប្រជុំលើកទី ៥ រដ្ឋសភាវៀតណាម នីតិកាលទី ១៣ ដំណើការបោះឆ្នោតទំនុកទំចិត្ត ចំពោះដំណែងចំនួន៤៧ ដោយរដ្ឋសភាជ្រើស តាំង ឬអនុម័ត្ត ក្នុងសប្ដាហ៍ដើមដំបូងរបស់ខែកក្កដានេះ ក្រុមប្រឹក្សារប្រជាជន គ្រប់ ជាន់ថ្នាក់ស្ថាប័នរដ្ឋអំណាចនៅតំបន់ បានចាប់ផ្តើមដំណើរការអនុវត្តការងារដ៏សែន សំខាន់នេះ។ ការបោះឆ្នោតទំនុកទុកចិត្ត(TTXVN) មុនពេលដំណើការបោះឆ្នោតទំនុកទុកចិត្ត ដែលបានក្រុមប្រឹក្សារប្រជាជនគ្រប់ ជាន់ថ្នាក់អនុវត្ត ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung បានផ្ញើសំបុត្រ ដល់ អចិន្ត្រៃយ៍ក្រុមប្រឹក្សារប្រជាជនគ្រប់ខេត្តនិងទីក្រុងចំណុះមជ្ឈឹម ឃុំ សង្កាត់ ទី រួមស្រុក។ ប្រធានរដ្ឋសភា បានលើកច្បាស់លាស់ថា÷ការបោះឆ្នោតទំនុកទុកចិត្តគឺ ជាការងារដ៏សែនសំខាន់ មានអត្ថន័យជាច្រើន ក្នុងការអនុវត្តបណ្ដាការផ្តួចផ្តើម គំនិត្ត របស់បក្សនិងរដ្ឋ អំពីការផ្លាស់ប្តូរថ្មីសកម្មភាពរបស់ក្រុមប្រឹក្សារប្រជាជន ហើយ បានប្រជាជនជឿជាក់…។ ជាស្ថាប័នដំណាងឲ្យឆ័ន្ទះបំណងប្រាថ្នានិងសិទ្ធិធ្វើជាម្ចាស់របស់ប្រជាជននៅ ដំបន់ ក្រុមប្រឹក្សាប្រជាជនបានបោះឆ្នោតទំនុកទុកចិត្តចំពោះបណ្ដាដំណែងដោយ ស្ថាប័ននេះ ជ្រើសតាំងដូចជាប្រធានក្រុមប្រឹក្សាប្រជាជន អនុប្រធានក្រុមប្រឹក្សា ប្រជាជន ប្រធានគណៈកម្មាធិការប្រជាជន អនុប្រធានគណៈកម្មាធិការប្រជាជន បណ្ដាសមាជិកផ្សេងៗរបស់គណៈកម្មាធិការប្រជាជន។ ក៏ដូចជានៅរដ្ឋសភា នេះ គឺ ជាការលើកបោះឆ្នោតទំនុកទុកចិត្តលើកដំបូងនៅក្រុមប្រឹក្សាប្រជាជន ដូច្នេះការ ងារនេះត្រូវបានក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់យកចិត្តទុកដាក់ជាពិសេសបញ្ជា ណែនាំ ដើម្បីការបោះឆ្នោតទទួលបានជោគជ័យ។ លោកស្រី Ngo Thi Doan Thanh ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងហាណូយបានឲ្យដឹងថា៖ “អចិន្ត្រៃយ៍ក្រុមប្រឹក្សាប្រជាជនទីក្រុងបានខំប្រឹងប្រែងនៅកំរិតខ្ពស់បំផុតដើម្បីមិន ត្រឹមតែផ្គត់ផ្គងឲ្យដំណាងក្រុមប្រឹក្សាប្រជាជននូវរបាយការណ៍ស្ដីពីលទ្ធផលអនុវត្ត ភារកិច្ចរបស់អ្នកត្រូវបានបោះឆ្នោតទំនុកទុកចិត្ត ប៉ុណ្ណោះទេ ថែមទាំងជារបាយ ការណ៍វាយ តំលៃស្ថានភាពអនុវត្តភារកិច្ចសេដ្ឋកិច្ចសង្គមសន្តិសុខការពារប្រទេស របស់ទីក្រុង ក្នុងរយៈពេលកន្លងមកទៀតផង។” ការបោះឆ្នោតទំនុកទុកចិត្តបានប្រមូលផ្ដុំទៅលើបទដ្ឋានសារវន្តចំនួន២គឺសមត្ថ ភាពដឹកនាំ បញ្ជាណែនាំអត្តចរិតនយោបាយ និងគុណធម៍សីលធម៍របៀបរស់នៅ។ សាធារណៈមតិបានវាយតំលៃថា នេះជាទង្វើជាក់ស្ដែងមួយ ដែលធានាបើកទូលាយពង្រីកប្រជាធិបតេយ្យផង បង្កើតកាណាល់ឃ្លាំមើលមួយផង រួមចំណែកវាយតំលៃ កម្មា ភិបាលដោយបរានុម័តត្រឹមត្រូវ។ តាមរយៈលទ្ធផលបោះឆ្នោតដំបូងរបស់ក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់មួយ ចំនួននោះ អ្នកបោះឆ្នោត Bui Cong Duyet ស្រុក Ngoc Hoi ខេត្ត Kon Tum បានឲ្យដឹង ថា៖ “តាមសម័យកិច្ចប្រជុំយើងខ្ញុំបានឃើញថាការរៀបចំរបស់សម័យប្រជុំដ៏ម៉ត់ ចត់បរានុម័ត។ទន្ទឹមនឹងនោះក៏បង្ហាញបានស្មារតីទទួលខុសត្រូវរបស់បណ្ដាដំណាង ក្រុមប្រឹក្សាប្រជាជនខេត្តជាង្នកដែលយើងបានជ្រើសតាំង។” ការបោះឆ្នោតទំនុកទុកចិត្តនេះ នឹងបានក្រុមប្រឹក្សារប្រជាជនគ្រប់ជាន់ថ្នាក់ បន្ដអនុវត្តក្នុងរយះពេលប៉ុន្មានថ្ងៃទៀត។ និងតាមសេចក្ដីសម្រេចចិត្ត របស់រដ្ឋសភា ថា÷ពីឥឡូវនេះតទៅ ការបោះឆ្នោតទំនុកទុកចិត្តនេះនឹងក្លាយទៅជាសកម្មភាពជា ប្រ ចាំរបស់ក្រុមប្រឹក្សារប្រជាជន។ ទោះបីជា នេះគឺជាកិច្ចការថ្មីក្តី ប៉ុន្តែ ជាមួយការ ត្រៀមរៀបចំដ៏ម៉ត់ចត់ ការអនុវត្តប្រកបដោយជោគជ័យនឹងរួមចំណែក បង្កើន សាមគ្គីភាពក្នុងប្រជាជនបង្កើនសមត្ថភាពធ្វើការរបស់រដ្ឋអំណាច បង្កការស្រុះ ចិត្តគំនិត ដើម្បីអនុវត្តរាល់គោលដៅអំពីការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម៕
Related
More








