VOV WorldVOV World
ការបោះឆ្នោតប្រធានាធិបតីអាមេរិក៖ លោក Trump ​ទទួល​ជ័យ​ជំនះ
06/11/2024 08:06
(VOVWORLD) - បេក្ខជនមកពីគណបក្សសាធារណរដ្ឋ គឺអតីតប្រធានាធិបតីអាមេរិក លោក Donald Trump ត្រូវបានចាត់ទុកថា នឹងទទួលបានជ័យជំនះក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០២៤ និងក្លាយទៅជាប្រធានាធិបតីទី ៤៧ របស់សហរដ្ឋអាមេរិក។ លទ្ធផលនេះ ទំនងជានឹងបង្កើតការផ្លាស់ប្តូរដ៏ធំធេងនៅអាមេរិក និងជុំវិញពិភពលោក។
ជ័យជម្នះរបស់លោក Donald Trump ត្រូវបានប្រកាសដោយទីភ្នាក់ងារសារព័ត៌មានធំៗរបស់សហរដ្ឋអាមេរិក និងពិភពលោក នៅវេលាម៉ោង ២៖៣០នាទី ថ្ងៃទី ៦ ខែវិច្ឆិកា ម៉ោងក្នុងបណ្តារដ្ឋភាគខាងកើតសហរដ្ឋអាមេរិក បន្ទាប់ពីលោក Trump បានយកឈ្នះក្នុងរដ្ឋ Swing state គឺរដ្ឋ Pennsylvania តាមនោះ ទទួលបានអង្គបោះឆ្នោតជាង ២៧០ ដោយបានវ៉ាដាច់គូប្រជែងមកពីគណៈបក្សប្រជាធិបតេយ្យ លោកស្រី Kamala Harris ដើម្បីវិលត្រឡប់ទៅសេតវិមានវិញក្រោយរយៈពេល ៤ ឆ្នាំ។