ការបោះឆ្នោតរដ្ឋសភាកម្ពុជាឆ្នាំ២០១៣៖សន្លឹកឆ្នោតសំរាប់ស្ថិរភាព។
25/07/2013 08:40
VOV-នៅសល់តែ៣ថ្ងៃទៀតប្រទេសកម្ពុជានឹងឈាន ទៅការបោះឆ្នោតសំខាន់។ នេះជាការបោះឆ្នោតរដ្ឋ សភាលើកទី៥នៅកម្ពុជា។ មានគណៈបក្សចំនួន៨ បានចូលរួមការបោះឆ្នោតលើកនេះ ប៉ុន្តែនេះប្រហែល ជាការប្រណាំងរវាងគណៈបក្សប្រជាជនកម្ពុជា (CPP) របស់នាយករដ្ឋមន្ត្រី សម្ដេចហ៊ុនសែននិងគណៈបក្សសង្គ្រោះជាតិកម្ពុជា (CNRP) របស់លោក សមរង្ស៊ី។ ប៉ុន្តែរាល់បំរែបំរួល បច្ចុប្បន្នបានសឲ្យឃើញថា ឧត្តមភាពកំពុង លំអៀងទៅលើ CPP និងឱកាសដើម្បីនាយករដ្ឋមន្ត្រីសម្ដេចហ៊ុនសែនបន្ត លើផ្លូវនាំកម្ពុជាអភិវឌ្ឍន៍ហាក់ដូចជាគឺពិតប្រាកដ។

គណៈបក្សប្រជាជនកម្ពុជា (CPP) របស់នាយករដ្ឋមន្ត្រីសម្ដេចហ៊ុនសែន ចាប់ផ្ដើមយុទ្ធនាការប្រជែងសន្លឹក (vov.vn) VOV-តាមគណៈកម្មាធិការបោះឆ្នោតកម្ពុជាថានឹងមានអ្នកបោះឆ្នោតប្រមាណ៩,៦លាននាក់ក្នុងចំណោមចំនួនប្រជាជន១៤លាននាក់ទៅបោះឆ្នោតដើម្បីជ្រើសរើសអាសនៈចំនួន១២៣នៅរដ្ឋសភាក្នុងការបោះឆ្នោតលើកនេះ។ មុននេះ១ខែ គណៈបក្សនយោបាយចំនួន៨នៅកម្ពុជា ក្នុងនោះមានគណៈបក្សនយោបាយធំបំផុតចំនួន៣គឺគណៈបក្សប្រជាជនកម្ពុជា (CPP) កាន់អំណាច គណៈបក្សសង្គ្រោះជាតិកម្ពុជា (CNRP) និងគណៈបក្ស FUNCINPEC ចាប់ផ្ដើម យុទ្ធនាការប្រជែងសន្លឹកដោយការសន្យានឹងកែលំអរជីវភាពរស់នៅរបស់ប្រជាជន ប្រសិនបើដណ្ដើមបានជ័យជំនះ។ ជាមួយក្បាលម៉ាស៊ីនប្រជែងសម្លេងគាំទ្រដ៏សម្បូរ កម្មវិធីប្រជែងសម្លេងគាំទ្រ របស់គណៈបក្ស CPP បានសង្កត់ធ្ងន់ដល់ការបន្តគាំទ្រសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុនសែនធ្វើជាបេក្ខជនដំណែងនាយករដ្ឋមន្ត្រីអាណត្តិ៥ឆ្នាំនិងបណ្ដាអាណត្តិជា បន្ត ទន្ទឹមនឹងនោះបន្តចងសម្ព័ន្ធភាពជាមួយគណៈបក្ស FUNCINPEC ដើម្បីបង្កើត រដ្ឋាភិបាលថ្មីប្រសិនបើឈ្នះឆ្នោត ពង្រឹងនិងពង្រីកទំនាក់ទំនងសហប្រតិបត្តិការ ជាមួយគ្រប់កំលាំងនយោបាយដើម្បីកសាងនិងការពារមាតុប្រទេស។ កម្មវិធី ប្រជែងសន្លឹកក៏បានសន្យាកម្ពុជាក្រោមកិច្ចដឹកនាំរបស់ CPP នឹងបន្តដោះស្រាយ បញ្ហាព្រំដែនជាមួយប្រទេសជិតខាងដោយឈរលើរដ្ឋធម្មនុញ្ញច្បាប់ជាតិនិង អន្តរជាតិ អនុសញ្ញាអន្តរជាតិសំដៅធានាបូរណភាពដែនដីកម្ពុជា ខំប្រឹងប្រែង តស៊ូតាមរយៈតុលាការយុត្តិធម៍អន្តរជាតិដើម្បីតុលាការនេះបន្តទទួលស្គាល់ អធិបតេយ្យភាពរបស់កម្ពុជាអំពីប្រាសាទព្រះវិហារដូចជាសាលក្រមនាឆ្នាំ ១៩៦២។ ក្នុងពេលនោះ តាមកម្មវិធីប្រជែងសន្លឹករបស់គណៈបក្សប្រឆាំង CNRP របស់លោកសមរង្ស៊ីថាប្រសិនបើឈ្នះឆ្នោតគណៈបក្សនេះនឹងផ្ដល់ឲ្យប្រជាជន កម្ពុជាដែលមានអាយុជាង៦៥ឆ្នាំឡើងទៅចំនួនប្រាក់១០ដុល្លារអាមេរិកក្នុងមួយ ខែ បង្កើនប្រាក់ខែអប្បបរិមាសំរាប់ពលករឡើង១៥០ដុល្លារប្រាក់ខែកម្មាភិបាល ឡើង២៥០ដុល្លារ បន្ថយតំលៃប្រេងស៊ាំងជាដើម។ រីឯគណៈបក្ស FUNCINPEC ដោយព្រះរាជបុត្រី Norodom Arun Rasmey កូនស្រីពៅរបស់អតីតព្រះមហាក្សត្រ Norodom Sihanouk ដឹកនាំបានសន្យាការពាររបបរាជាធិបតេយ្យ ការពារបូរណ ភាពដែនដី រក្សាសន្តិភាពឯកភាពនិងសម្រុះសម្រួលជាតិ។ ទោះបីជាបណ្ដាគណៈបក្សចលនាប្រជែងសន្លឹកនិងរៀបចំបណ្ដាព្រឹត្តិការណ៍អូស ទាញអ្នកបោះឆ្នោត ប៉ុន្តែតាមបណ្ដាអ្នកសង្កេតការណ៍ថា លទ្ធភាពសម្ដេចហ៊ុនសែននិងគណៈបក្សកាន់អំណាច CPP របស់សម្ដេចអាចឈ្នះឆ្នោត។ សម្ដេច ហ៊ុនសែនបានកាន់អំណាចនៅកម្ពុជាក្នុងរយៈពេល២៨ឆ្នាំរួមជាមួយព្រះមហាក្សត្រប៊្រុយណេក្លាយទៅជាបណ្ដាថ្នាក់ដឹកនាំកាន់អំណាចយូរបំផុតនៅអាស៊ី-អាគ្នេយ៍។មិនអាចបដិសេធបានថា ក្រោយកិច្ចដឹកនាំរបស់សម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែន កម្ពុជាបានផ្ទេរប្តូរពីប្រទេសត្រូវសង្គ្រាមបំផ្លិចបំផ្លាញក្លាយទៅជាខឿនសេដ្ឋកិច្ច មួយក្នុងចំណោមខឿនសេដ្ឋកិច្ចមានកំណើនលឿនបំផុតនៅអាស៊ី-អាគ្នេយ៍។ ផ្នែកឧស្សាហកម្មគ្មានផ្សែងនៅប្រទេសនេះត្រូវបានចាត់ទុកជាផ្នែកមួយដែលកំពុង អភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។ ឆ្នាំ ២០១២ កម្ពុជាបានទួលភ្ញៀវទេសចរណ៍ចំនួន ៣,៥ លាននាក់ ប្រាក់ចំណូលគឺ ២,២ ពាន់លានដុល្លារអាមេរិក ស្មើនឹង ១២% GDP របស់ប្រទេសទាំងមូល។ ពីខឿនប្រជាធិបតេយ្យភាពក្មេងខ្ចីមួយ ដែលទើបនឹង បានបង្កើតឡើង ដោយការបោះឆ្នោត នាឆ្នាំ ១៩៩៣ នាបច្ចុប្បន្ន កម្ពុជាបានមាន ការបោះជំហានខ្លាំងក្លា និងរក្សារបានកំណើនសេដ្ឋកិច្ច ១០% ក្នុងរយះពេលជាង ១០ឆ្នាំកន្លងទៅ។ ដូច្នេះ មជ្ឈដ្ឋានអ្នកវិភាគបានចាត់ទុកថា÷ជាមួយអ្វីៗក្នុងស្ថានភាព ជាក់ស្ដែង ដែលសម្ដេចហ៊ុនសែនបានធ្វើនោះ ពិតប្រាកដថា÷អ្នកបោះឆ្នោតនឹងមិន ចង់មានការផ្លាស់ប្តូរថ្មីណាក្នុងខឿននយោបាយនាបច្ចុប្បន្នទេ។ ថែមទាំង មុនពេល បោះឆ្នោតនេះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុនសែនបានស្នើព្រះមហាក្សត្រលើកលែង ទោសសមរាប់ថ្នាក់ដឹកនាំគណះបក្សប្រឆាំង លោក Sam Raisy ។ អំពើនេះរបស់ សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជាហ៊ុនសែន ទទួលបានសម្លេងគាំទ្រកាន់តែច្រើនជាង ពីអ្នកបោះឆ្នោត ចំពោះថ្នាក់ដឹកនាំមួយរូបប្រកបដោយប្រជាធិបតេយ្យភាព គាំទ្រ ប្រព័ន្ធពហុគណះបក្ស។ ជាមួយការគាំទ្រជាខ្លាំងក្លាពីអ្នកបោះឆ្នោត គណះបក្ស CPP ជាពិតប្រាកដថា÷ នឹងដណ្ដើមបានភាគច្រើនអាសនះនៅក្នុងរដ្ឋសភា ក្នុងការបោះឆ្នោតខាងមុខនេះ។ ប្រការនេះមានន័យថា÷ សម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែន នឹងបន្តកាន់អំណាច ដឹកនាំ ប្រទេសជាតិ នាំប្រទេសកម្ពុជាបន្តអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព សម្បូររុងរឿង ធ្វើ សមាហរណកម្មគ្រប់គ្រាន់ជាងចូលក្នុងសហគមន៍សេដ្ឋកិច្ចតំបន់និងអន្តរជាតិ៕
Related








