VOV WorldVOV World
ការបោះឆ្នោតសភាផ្លាស់ប្តូរផ្ទាំងគំនូរនយោបាយអឺរ៉ុប
11/06/2024 09:20
(VOVWORLD) - ដោយប្រព្រឹត្តទៅចាប់ពីថ្ងៃទី 6 ដល់ថ្ងៃទី 9 ខែមិថុនាការបោះឆ្នោតសភាអឺរ៉ុបឆ្នាំនេះបានកត់ត្រាជ័យជំនះរបស់គណបក្សស្តាំនិយម ក្នុងនោះមានការវិវឌ្ឍយ៉ាងខ្លាំងក្លារបស់គណបក្សស្តាំនិយមជ្រុល។ លទ្ធផលនេះអាចជះឥទ្ធិពលយ៉ាងខ្លាំងក្លាដល់គោលនយោបាយសំខាន់ៗជាច្រើនរបស់សហភាពអឺរ៉ុប ព្រមទាំងផ្លាស់ប្តូរតុល្យភាពអំណាចនៅតាមប្រទេសជាសមាជិកជាច្រើនផងដែរ។
ត្រូវបានវាយតម្លៃថាជាការបោះឆ្នោតដ៏សំខាន់បំផុតចំពោះសហភាពអឺរ៉ុប (EU) ក្នុងរយៈពេល ២៥ ឆ្នាំកន្លងទៅ ការបោះឆ្នោតសភាអឺរ៉ុប (EP) អាណត្តិឆ្នាំ ២០២៤-២០២៩ បានទាក់ទាញម្ចាស់បោះឆ្នោតជាង ៥១% នៃម្ចាស់បោះឆ្នោតសរុបចំនួន ៣៦០ លាននាក់ទៅបោះឆ្នោតមកពីប្រទេសចំនួន ២៧ នៃសហភាពអឺរ៉ុប ពោលគឺជា អត្រាខ្ពស់បំផុតក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ។