ការបោះជំហានដ៏សំខាន់ក្នុងដំណើរការអនុវត្តកិច្ចព្រមព្រៀង EVFTA
01/04/2020 07:00
(VOVWORLD) - ក្រុមប្រឹក្សាអឺរ៉ុប (EC) ទើបនឹងបានអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជ កម្មសេរីវៀតណាម-EU (EVFTA) ក្រោយពីកិច្ចព្រមព្រៀងនេះត្រូវបានសភា អឺរ៉ុបអនុម័តកាលពីថ្ងៃទី១២ កុម្ភៈ ឆ្នាំ២០២០។ សេចក្ដីសម្រេចនេះជាការ បោះជំហានចុងក្រោយខាងគតិយុត្តតាមនីតិវិធីអនុម័តផ្ទៃក្នុងរបស់ EU ដើម្បីកិច្ចព្រមព្រៀង EVFTA ចូលជាធរមាន។ ឥឡូវនេះ EVFTA ត្រូវការរដ្ឋ សភាវៀតណាមអនុម័តទៀត ហើយភាគីទាំងពីរសម្រេចនីតិវិធីពាក់ព័ន្ធ នានា ទើបកិច្ចព្រមព្រៀងនេះនឹងចូលជាធរមានជាផ្លូវការចំពោះទាំង EU និង វៀតណាម។
ការដែល EC អនុម័តលើ EVFTA ត្រូវបានទាំង EU និង វៀតណាម ជាពិសេសគឺសហគមន៍សហគ្រាសនៃភាគីទាំងពីរទន្ទឹងរង់ចាំក្នុងអំឡុង ពេល៨ឆ្នាំមកហើយ ចាប់ពីការចាប់ផ្ដើមកិច្ចចរចា EVFTA កាលពីខែមិថុនាឆ្នាំ២០១២ មក។ សេចក្ដីសម្រេចនេះក៏បានសរឲ្យឃើញការគោរពរបស់ EU ចំពោះ តួនាទី ឋានៈនិងសក្ដានុពលអភិវឌ្ឍរបស់វៀតណាមផងដែរ។
Related








