ការប្រែប្រួលសកម្មក្នុងការចរចារនុយក្លេអ៊ែអ៊ីរ៉ង់។
28/02/2013 11:24
VOV-ផ្ទុយនឹងការព្យាករណ៍ដំបូងរបស់មជ្ឈដ្ឋានអ្នក ឃ្លាំមើលក្រោយរយៈពេល២ថ្ងៃចរចារ(ថ្ងៃទី២៥និង ២៦កុម្ភៈ)នៅសាធារណៈរដ្ឋ Kazakhstan អ៊ីរ៉ង់និងក្រុម P5+1 (រួមមានប្រទេសចំនួន៥ជាសមាជិកអចិន្ត្រៃយ៍ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនិងអាល្លឺម៉ង់)ទទួលបានការ បោះជំហានសកម្មអំពីកម្មវិធីនុយក្លេអ៊ែរបស់អ៊ីរ៉ង់។ លទ្ធផលនេះបានជួយឲ្យ បង្កើតឡើងក្តីសង្ឃឹមដោះស្រាយភាពទាល់ច្រកដែលអូសបន្លាយរាប់ ទស្សវត្សកន្លងមកអំពីបញ្ហានេះរវាងភាគីទាំងពីរ។

VOV-ក្រោយពីបញ្ចប់ការចរចារដំណាងរបស់អ៊ីរ៉ង់និងក្រុម P5+1 សុទ្ធតែ អះអាងថា បណ្ដាការពិភាគ្សាបានប្រព្រឹត្តទៅយ៉ាងសកម្ម។ ប្រការនេះបាន បង្ហាញតាមរយៈការដែលភាគីទាំងពីរបានឯកភាពរៀបចំការចរចារថ្នាក់ ឯកទេសក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី១៧និង១៨មិនានៅប្រទេសទួរគីនិងការចរចារ ជាបន្តរវាងអ៊ីរ៉ង់និងក្រុម P5+1 នឹងប្រព្រឹត្តទៅនាថ្ងៃទី៥និងទី៦មេសានៅ Kazakhstan។ ក្រៅពីនោះក្រុម P5+1 ក៏ធ្វើសម្បមានពេលនាំចេញសំណើរបន្ធូ ស្រាលបទដាក់ទណ្ឌកម្មអំពីមាសនិងលហៈធាតុមានតំលៃជំនួសឲ្យសំណើរ មុននេះគឺត្រឹមតែលប់ចោលបទដាក់ទណ្ឌកម្មចំពោះគ្រឿងសម្ភារៈយន្តហោះ ស៊ីវិលដើម្បីប្តូរទៅវិញការដែលអ៊ីរ៉ង់បញ្ឈប់ផ្នែកមួយនៃកម្មវិធីនុយក្លេអ៊ែរបស់ ខ្លួន។ ការប្រែប្រួលសកម្មក្នុងការចរចារនុយក្លេអ៊ែអ៊ីរ៉ង់។ អំពីបញ្ហានេះ ប្រធានក្រុមចរចារនុយក្លេអ៊ែរបស់អ៊ីរ៉ង់លោក Saeed Jalili បានចាត់ទុកថាបណ្ដាមហាអំណាចលោកខាងលិចកំពុងមានការទាក់ទងនឹង បញ្ហានុយក្លេអ៊ែរបស់Tehran ពីមួយថ្ងៃទៅមួយថ្ងៃ និងឲ្យដឹងថាបញ្ហានេះនឹងបាន ពិភាគ្សាក្នុងការចរចារជាបន្តជាមួយទស្សនៈកសាងទំនុកទុកចិត្ត។ រដ្ឋមន្ត្រីការ បរទេសអ៊ីរ៉ង់ Ali Akbar Salehi បានបង្ហាញសុទិដ្ធិនិយមអំពីបណ្ដាការចរចារនា ពេលអនាគតជាមួយ P5+1 ក្រោយពីជំនួបសន្ទនាមានចរិតលក្ខណៈប្រវត្តិសាស្ត្រ នៅ Kazakhstan។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានចាត់ទុកថាលទ្ធផលនេះគឺដើម្បី ផលប្រយោជន៍នៃភាគីទាំងពីរ។ ក្នុងពេលនោះបេសកជននៃសហភាពអ៊ឺរុប ទទួលបន្ទុកគោលនយោបាយសន្តិសុខនិងកិច្ចការបរទេសលោកស្រី Catherine Ashton បានសម្ដែងក្តីសង្ឃឹមថានឹងទទួលបានប្រតិកម្មសកម្មពីភាគីអ៊ីរ៉ង់ដែល ទាក់ទិនដល់សំណើររបស់ P5+1។ តាមលោកស្រី Catherine ថាសំណើរនេះត្រូវ បានពិភាគ្សាយ់ាងម៉ត់ចត់ក្រោមការផ្ទេរសិទ្ធិរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិសំដៅកសាងទំនុកទុកចិត្តនិងជួយជំរុញការសន្ទនា។ រុស្ស៊ីនិង ចិនសុទ្ធតែចាត់ទុកការចរចារលើកនេះគឺស្មោះត្រង់មានផលប្រយោជន៍និងមាន ចរិតលក្ខណៈស្ថាបនា។ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក John Kerry ដែល កំពុងបំពេញទស្សនកិច្ចនៅទ្វិបអ៊ឺរុបក៏ចាត់ទុកដែរថាការចរចារនុយក្លេអ៊ែ រវាង អ៊ីរ៉ង់និងបណ្ដាមហាអំណាចក្នុងរយៈពេល២ថ្ងៃមានផលប្រយោជន៍និងជាកិច្ច សន្យាម៉ឹងម៉ាត់របស់អ៊ីរ៉ង់អាចនាំមកកិច្ចព្រមព្រៀងមួយលើគ្រប់វិស័យយូអង្វែង។ ក្រៅពីនោះលោក Kerry ក៏រំលឹកឡើងវិញថាវ៉ាស៊ីងតោណត្រៀមខ្លួនជាស្រេច រៀបចំបណ្ដាការចរចារទ្វេភាគីជាមួយ Tehran។ ក្រុម P5+1 (រួមមានប្រទេសចំនួន៥ជាសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនិងអាល្លឺម៉ង់) ទោះបីភាគីទាំងពីរសុទ្ធតែបង្ហាញនូវសុទិដ្ឋិនិយមអំពីលទ្ធផលនៃការចរចារ នេះក្តីប៉ុន្តែដើម្បីទទួលបានកិច្ចព្រមព្រៀងជាក់ស្ដែងនៅមានការលំបាកជាច្រើន ទាមទាបណ្ដាភាគីត្រូវមានការសម្បទានឲ្យគ្នាទៅវិញទៅមកថែមទៀត។ លក្ខណៈសំរេចកំណត់មួយរបស់លោកខាងលិចដើម្បីប្តូរទៅវិញការលប់ចោល បទដាក់ទណ្ឌកម្មគឺអ៊ីរ៉ង់បិទទ្វាមូលដ្ឋាននុយក្លេអ៊ែក្រោមដី Fordow។ ប៉ុន្តែប្រធាន ក្រុមចរចារនុយក្លេអ៊ែអ៊ីរ៉ង់និងជាលេខាធិការក្រុមប្រឹក្សាសន្តិសុខកំពូលអ៊ីរ៉ង់លោក Saeed Jalili នៅរក្សាសិទ្ធិរបស់អ៊ីរ៉ង់អភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែដើម្បីគោលដៅ សន្តិភាព និងចាត់ទុកថារោងចក្រ Fordow កំពុងស្ថិតក្រោមការឃ្លាំមើលរបស់ទី ភ្នាក់ងារនុយក្លេអ៊ែនៃអង្គការសហប្រជាជាតិ ដូច្នេះគ្មានមូលហេតុអ្វីដើម្បីបិទ ទ្វារោងចក្រនេះឡើយ។ អ៊ីរ៉ង់និងក្រុម P5+1 ទទួលបានការបោះជំហានសកម្មអំពីកម្មវិធីនុយក្លេអ៊ែរបស់អ៊ីរ៉ង់។ ការចរចារអំពីបញ្ហានុយក្លេអ៊ែរបស់អ៊ីរ៉ង់នៅ Kazakhstan ទោះបីគ្មានការ បោះជំហានលោតផ្លោះក្តីប៉ុន្តែបានមានការប្រែប្រួលសកម្មដែល ជួយឲ្យភាគី នានាសង្ឃឹមទៅលើរាល់ប្រការសកម្មក្នុងវង់ចរចារជាបន្ត។ សញ្ញានេះអាចផ្ដល់ មកលទ្ធភាពដោះស្រាយភាពទាល់ច្រកដែលអូសបន្លាយរាប់ទស្សវត្សទាក់ទិន ដល់កម្មវិធីនុយក្លេអ៊ែរបស់ប្រទេសសាធារណរដ្ឋឥស្លាមនេះ៕
Related








