ការប្រកួតប្រជែងពាណិជ្ជកម្មគប្បីមានតុល្យភាព១។
18/03/2013 09:10
ក្រសួងពាណិជកម្មអាមេរិក(DOC)ទើបនិងប្រកាសសេចក្តី សំរេចអនុវត្តការហូតពន្ឋប្រឆាំងលក់បង្ខូចតំលៃខ្ពស់ចំពោះ ផលិតផលត្រីបានិងbasaដែលនាំចូលពីវៀតណាម។នេះជា សេចក្តីសំរេចគ្មានយុត្តិធម៏ និងបង្កការលំបាកដល់បណ្តា អង្គភាពអាជិវកម្មនាំចេញត្រីរំអិលរបស់វៀតណាម ជាពិសេសពេលដែល DOCជ្រើសរើស ឥណ្ឌូនេស៊ីធ្វើជាប្រទេសស្រាវជ្រាវអនុវត្តពន្ឋបង្ខូចតំលៃជំនួសឲ្យបង់ក្លាដែស។

Vovworld-តាម សេចក្តីសំរេចនៃ DOC កំរិតហូតពន្ឋសំរាប់ផលិតផលត្រីប្រានិង ba sa ក្លាសេ នៃបណ្តាអង្គភាពអាជិវកម្មវៀតណាមនឹងកើនខ្ពស់ពីប៉ុន្មាន centក្នុង ១គីឡូក្រាមឡើងដល់រាប់សិបcentក្នុង១គីឡូក្រាមឬពីរ-បីដុល្លារអាមេរិក។ ឧទាហរណ៍ កំរិតពន្ឋនៃក្រុមហ៊ុន Vinh Hoanជាក្រុមហ៊ុនដែលមានប្រាក់ចំណូល អាជីវកម្មជាច្រើនក្នុងការនាំចេញត្រីប្រានិងba saចូលក្នុងទីផ្សារអាមេរិកនឹងកើន ពី០%ឡើងដល់១៩centក្នុង១គីឡូក្រាម។និងកំរិតពន្ឋពី៧៧centដល់ជាង៣,៨ដុល្លារ ក្នុង១គីឡូក្រាមនិងបានអនុវត្តចំពោះអង្គភាពអាជិវកម្មវៀតណាមចំនួន១៦ដែល ក្នុងនោះមានក្រុមហ៊ុន Binh An- Hung Vuong- Cadovimex-Anvifishe –Docifish ជាដើម។ប្រការនេះនឹងជះឥទ្ឋិពលខ្លាំងទៅលើអ្នកចិញ្ចឹមត្រីប្រានិងba saនៅដំបន់វាលសណ្តរ ទន្លេCuu Longវៀតណាម។ព័ត៏មាននេះបង្កការព្រួយបារម្មណ៍ដល់អ្នកចិញ្ចឹមត្រីនៅ វៀតណាមជាថ្មីម្តងទៀត។លោក TranVan Trung ជាអ្នកចិញ្ចឹមត្រី១នាក់នៅស្រុក Chau Phu ខេត្តAn Giangភាកខាងត្បូងវៀតណាមអោយដឹងថា៖ “ ឆ្នាំនេះជាឆ្នាំទី២ ជាប់គ្នាដែលយើងខ្ញុំបន្តជួបការលំបាកក្នុងការ ចិញ្ចឹមត្រី។មានជនមួយចំនួនមិន ចិញ្ចឹមត្រីទៀតទេ។គ្រួសារមួយចំនួនខំប្រឹងប្រែងចិញ្ចឹមត្រីតទៅទៀត បើគិតជាទូទៅ គឺរកស៊ីខាតដោយសារតំលៃចំណីកើនឡើងខ្លាំង“។ ការចិញ្ចឹមត្រីប្រានៅវៀតណាម(រូបថតInternet) ការដែល DOCបានជ្រើសរើសតំលៃរបស់ឥណ្ឌូនេស៊ីដើម្បីគិតគូពន្ឋជាប្រការគ្មាន ភ័ស្តុតាងជាក់ស្តែងទេ។ប្រធានដំណាងនៃស្ថាប័នពាណិជ្ចកម្មវៀតណាមនៅអាមេរិក លោក Dao Tran Nhanចាត់ទុកថា៖“ ក្រសួងពាណិជ្ជកម្មអាមេរិកបាន អនុវត្តកំរិត ពន្ឋខ្ពស់ចំពោះបណ្តាអង្គភាពអាជិវកម្មវៀតណាម ដោយសារមានការចលនាខ្លាំងពី បណ្តាក្រុមផលប្រយោធន៍នៅអាមេរិក។ជាពិសេសក្រសួងនេះបានរិះរកគ្រប់វិធីដើម្បី ជ្រើសរើសឥណ្ឌូនេស៊ីជំនួសឲ្យបង់ក្លាដែស “។ ក្នុងវគ្គពិនិត្យមើលមុននោះ DOCបានប្រឆាំងជំទាស់ការជ្រើសរើសឥណ្ឌូនេស៊ីក្នុងការ ស្រាវជ្រាវតំលៃចិញ្ចឹមត្រីប្រានៅវៀតណាមពីព្រោះថាប្រទេសនេះគ្មានទិន្នន័យគ្រប់ គ្រាន់ខាងតំលៃ។ម៉្យាងទៀតឥណ្ឌូនេស៊ីជាប្រទេសដែលនាំចូលត្រីក្លាសេភាកច្រើន ពីវៀតណាម។និងប្រទេសនេះចិញ្ចឹមត្រីប្រាខុសប្លែកពីប្រភេទត្រីដែលបានចិញ្ចឹមនៅ វៀតណាម។ ចំពោះសេចក្តីសំរេចអយុត្តិធម៏នេះរបស់DOC ដំណាងសម្ព័ន្ឋសមាគមកែឆ្នៃនិងនាំ ចេញជលផលវៀតណាមនិងបណ្តាអង្គភាពអាជីវាកម្មវៀតណាមអះអាងថា៖នឹងបន្ត អនុវត្តវិធានការទាំងឡាយដើម្បីការពារផ្នែកចឹញ្ចិមត្រីប្រាតាមរយះសកម្មភាពកតិយុត្ត ចាំបាច់ដើម្បីស្នើឲ្យកែសម្រួលសេចក្តីសំរេចនេះតាមច្បាប់អាមេរិកក៍ដូជាការព្រម ព្រៀងនៃអង្គការពាណិជ្ជកម្មពិផពលោក(WTO).ប្រធានដំណាងនៃស្ថាប័នពាណិជ្ចកម្ម វៀតណាមនៅអាមេរិក លោក Dao Tran Nhanអោយដឹងថែមទៀតថាៈ“ បណ្តាមេធាវី របស់អ្នកចុងចោទរួមជាមួយក្រសួងពាណិជ្ជកម្មអាមេរិកនឹងពិនិត្យមើលវិធីគិតពន្ឋ។ប្រសិនជាមិនត្រឹមត្រូវអ្នកចុងចោទអាចសំណូមពរក្រសួងពាណិជ្ជកម្មអាមេរិកកែ សម្រួលកំរិតពន្ឋនេះ “។ សម្ព័ន្ឋសមាគមកែឆ្នៃនិងនាំចេញជលផលវៀតណាមអោដឹងថា៖អាមេរិកកំពុងជាទីផ្សារ នាំចូលត្រីប្រាច្រើនទី២របស់វៀតណាមបន្តាប់ពីទីផ្សារទ្វីបអឺរ៉ុបដោយមានតំលៃប្រាក់ ជាង៣៥៨លានដុល្លរ ស្មើនឹង២០%នៃដំលៃប្រាក់នាំចេញមុខទំនិញនេះរបស់វៀតណាម។ដូចច្នេះការដែលអាមេរិកបង្កើនពន្ឋបង្ខូចតំលៃខ្ពស់មិនត្រឹមតែជះឥទ្ឋិពលដល់បណ្តា អង្គភាពអាជីវកម្មផ្នែកចិញ្ចឹមត្រីប្រានៅវៀតណាមប៉ុណ្ណោះទេថែមទាំអដល់ទីផ្សារនិង អ្នកប្រើប្រាស់អាមេរិកទៀតផង៕
Related








