VOV WorldVOV World
ការអនុម័តលើH.R.1897គឺដើរស្រឡះទៅនឹងនិន្នាការអភិវ្ឍន៍នៃទំនាក់ទំនងវៀតណាម-អាមេរិក
05/08/2013 06:47
VOV- រដ្ឋសភាអាមេរិកទើបនឹងអនុម័តលើសេចក្តីព្រាងច្បាប់ សិទ្ឋិមនុស្សវៀតណាម២០១៣ សេចក្តីព្រាងច្បាប់នេះអំពាវ នាវអោយរដ្ឋាភិបាលអាមេរិកផ្សារភ្ជាប់លក្ខណះអំពីសិទ្ឋិ មនុស្សប្រជាធិបតេយ្យជាមួយនឹងការផ្តល់ជំនួយក្រៅមនុស្សធម៌សំរាប់វៀតណាម។
ការអនុម័តលើH.R.1897គឺដើរស្រឡះទៅនឹងនិន្នាការអភិវ្ឍន៍នៃទំនាក់ទំនងវៀតណាម-អាមេរិក
 VOV_រដ្ឋសភាអាមេរិកទើបនឹងអនុម័តលើសេចក្តីព្រាងច្បាប់សិទ្ឋិមនុស្សវៀតណាម ២០១៣(ហៅកាត់ថា​H.R.1897)  សេចក្តីព្រាងច្បាប់នេះអំពាវនាវអោយរដ្ឋាភិបាល អាមេរិក ផ្សារភ្ជាប់លក្ខណះអំពី សិទ្ឋិមនុស្ស ប្រជាធិបតេយ្យជាមួយនឹងការផ្តល់ជំ នួយក្រៅ មនុស្សធម៌សំរាប់វៀតណាម។ការអនុម័តលើសេចក្តីព្រាងច្បាប់ថ្មី ដោយ បណ្តាព ត៌មានខុសឆ្គងកង្វះបរានុម័តអំពីស្ថានភាពអនុវ​ត្ត សិទ្ឋិមនុស្សនិងសេរីភាព ខាង​សាសនានៅវៀតណាមពិតប្រាកដជាទង្វើ ដែលដើរផ្ទុយស្រឡះទៅ នឹងនិន្នាការ អភិវ្ឍន៍នៃទំនាក់ទំនងវៀតណាម-អាមេរិកដែលបានថ្នាក់ដឹកនាំនិង ប្រជាជននៃ ប្រទេស ទាំង២កំពុងអនុវ​ត្តន៍។ រដ្ឋសភាអាមេរិក (Whitehouse) សេចក្តីព្រាងច្បាប់H.R.1897ត្រូវបាននាំចេញដោយសមាជិកគណបក្សសាធារ ណះរដ្ឋចំនួន២នាក់គឺ Ed Royce និង Chris Smith។ សេចក្តីព្រាងច្បាប់នេះអំពាវ នាវអោយរដ្ឋាភិបាលអាមេរិកប​ញ្ឈប់បណ្តាខ្ទង់ផ្តល់ជំនួយក្រៅមនុស្សធម៌សំរាប់ វៀតណាម​ហើយទាមទាអោយវៀតណាមត្រូវមានការរីកចំរើនសំខាន់លើវិស័យ សិទ្ឋិ មនុស្សនិងដោះលែងអ្នកទោសនយោបាយ។ល។ដំបូងបង្អស់ត្រូវអះអាងថា៖ សេចក្តីព្រាងច្បាប់សិទ្ឋិមនុស្សវៀតណាម២០១៣គ្មានអ្វីៗថ្មីបើប្រៀនឹងរបស់ដែល ហៅថា “សេចក្តីព្រាងច្បាប់សិទ្ឋិមនុស្សវៀតណាម  “ដែលបានសមាជិកសភាអាមេ រិកគ្មាន​សុឆ័ន្ទះមួយចំនួន​ដាក់ជូនរដ្ឋសភាជារៀងរាល់ឆ្នាំឡើយ។លោក Nguyen Thanh Son ប្រធានការិយាល័យអចិន្រ្តៃសិទ្ឋិមនុស្សវៀតណាមអោយដឹងថា៖បណ្តា បញ្ហា​ក្នុង H.R.1897ត្រូវបានលើកឡើងនៅការជួបសន្ទនាស្តីពីសិទ្ឋិមនុស្សវៀតណាម-អាមេរិកលើកទី១៧នាខែមេសាឆ្នាំ២០១៣និងភាគីវៀតណាមបានមានទស្សនះជា ច្បាស់លាស់អំពីបញ្ហានេះ។     ​      “ នៅក្នុង ការជួបសន្ទនានេះ  ភាគីវៀតណាមបាននាំចេញបញ្ហានា នាដែលភាគី អាមេរិកមានការយក ចិត្តទុកដាក់ដូចជាសេរីភាពខាងនិយាយស្តី សេរីភាពខាងសារ ពត៌មាននិងសេរីភាពខាងអ៊ិនធឺណេត។ភាគីអាមេរិកបាននិយាយដល់ការដែលភាគី វៀតណាមចាប់ឃុំខ្លួន bloggerមួយចំនួន។ភាគីវៀតណាម  ចាត់ទុកថា៖វៀតណាម ដោះស្រាយបណ្តាមុខសញ្ញានេះដោយសារទង្វើរំលោភលើច្បាប់។ មុខសញ្ញា Nguyen  Van  Hai ឬមុខសញ្ញា Ta Phong Tanបានឆ្លៀតសិទ្ឋិ សេរីភាពខាងនិយាយស្តី   និង សេរី ភាពខាងសារពត៌មានសំដៅឃោសនា ប្រឆាំងបក្សនិងរដ្ឋវៀតណាម​  ។  “ សេចក្តីព្រាងច្បាប់សិទ្ឋិមនុស្សវៀតណាម២០១៣ត្រូវជនអាមេរិកប្រឆាំងជំទាស់ មុនពេលវាត្រូវបានដាក់ជូនរដ្ឋសភា​។សមាជិកសភា Eni Falemavaega​ ជាសមាជិកអនុ គណះកម្មាធិការកិច្ចការបរទេសអាមេរិកទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិកបានអះអាង នាចុងខែមិថុនាកន្លងទៅនេះថា៖ សេចក្តីព្រាងច្បាប់សិទ្ឋិមនុស្សវៀត ណាម២០១៣ មិនឆ្លុះបញ្ចាំងភាពត្រឹមត្រូវនៃស្ថានភាពវៀតណាមទេ។វារងផលប៉ះពាល់ដោយជន អាមេរិក មានដើមកំណើតវៀតណាមមួយចំនួន។ សមាជិកសភា Eni Falemavaega  ចាត់ទុកថា៖ឧបាយកលផ្តួលរំលំរដ្ឋអំណាចនិងនាំចេញពត៌មានខុសឆ្គងអំពីស្ថាភាព សិទ្ឋមនុស្សនៅវៀតណាមមិនមែនជារបៀបធ្វើត្រឹមត្រូវទេ។ ប្រធានរដ្ឋ Truong Tan Sang និងប្រធានាធិបតី អាមេរិក លោក Barak Obama   សេចក្ដីព្រាងច្បាប់សិទ្ធិមនុស្សវៀតណាម ២០១៣ដែលត្រូវបាន​រដ្ឋ​សភាអា មេរិកអនុម័ត បន្ទាប់ពីរយះ​ពេល១សប្ដាហ៍ នៃដំណើរបំពេញ​ទស្សន​កិច្ច​នៅអាមេ រិក ​របស់ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បាន​បញ្ចប់។ ដំណើរទស្សន កិច្ច លើកនេះត្រូវបានភាគីអាមេរិក និងវៀតណាម ​កត់សម្គាល់ថា÷នាំមកលទ្ធផល សកម្ម ជាច្រើន ក្នុងសេចក្ដីថ្លែងការណ៍រួម ​រវាងប្រទេសទាំងពីរ។ តាមនោះ ប្រធាន រដ្ឋ Truong Tan Sang និង​ប្រធានាធិបតី អាមេរិក លោក Barak Obama បានបង្កើតទំ នាក់ទំនង​ដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យ វៀតណាមនិងអាមេរិក។ ស្ដីពីបញ្ហា​សិទ្ធិ​មនុស្ស ជាចំណុច១ក្នុងចំណោមចំណុចដែលនៅមានការខ្វែងគំនិត រវាង​ប្រទេស ទាំងពីរ ក៏បានពិភាក្សាយ៉ាងជ្រាលជ្រៅក្នុងដំណើរទស្សនកិច្ចលើកនេះ ក៏ដូចជា រាល់ការខំប្រឹងប្រែងជំរុញទំនាក់ទំនងរវាងវៀតណាមនិងអាមេរិក។ រដ្ឋមន្ត្រីការ បរទេស វៀតណាម លោក Pham Binh Minh ​បាន​អោយ​ដឹង​ថា​÷           “ ចំពោះបញ្ហាសិទ្ធិមនុស្ស យើងបានផ្លាស់ប្តូរយ់ាងស្មោះត្រង់ អំពី​បណ្ដា​វិស័យដែលនៅមានការខ្វែងគំនិត និងយើងក៏បាននិយាយច្បា​ស់​អំពីបណ្ដាគោល​នយោបាយ របស់យើង ក្នុងវិស័យជំរុញនិងការពារសិទ្ធិមនុស្ស។ ”           បញ្ហាសិទ្ធិមនុស្ស នឹងបន្តពិភាក្សាក្នុងទំនាក់ទំនងវៀតណាមនិងអាមេ​រិក  ហើយវាក៏មិនមែន​ជាកក្តារារាំងទំនាក់ទំនងវៀតណាមនិងអាមេរិកឈានទៅមុខ ឡើយ។ ដូចជាលោក Murray Hiebert អនុប្រធានកម្មវិធីស្រាវជ្រាវអាស៊ីអាគ្នេយ៍ ​នៃមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រ និងអន្តរជាតិ ( CSIS) ជឿជជាក់ថា÷           “ យថាទស្សន៍ទំនាក់ទំនងវៀតណាមនិងអាមេរិក ដ៏ភ្លឺស្វាង។ ​ប្រទេស​ទាំងពីរបានបើកចេញជំពូកថ្មី និងត្រូវសម្រេច។ ប្រទេសទាំងពីរ​បានបង្កើតទំ នាក់ទំនងដៃគូលើគ្រប់វិស័យ និងត្រូវកំណត់ខ្លឹមសារសហ​ប្រតិបត្តិការជាក់ ស្ដែងនានាក្នុងបណ្ដាវិស័យ ដូចជា÷​យោធា អប់រំ បរិស្ថាន…​។ល។ខ្ញុំ សុទិដ្ឋិនិ យម អំពីទំនាក់ទំនងនៃប្រទេសទាំងពីរក្នុងអនាគត។”           ដូច្នេះ ជាមួយការអនុម័ត​លើពង្រាងច្បាប់សិទ្ធិមនុស្សនៅវៀតណាម​ឆ្នាំ ​ ២០១៣ ​រដ្ឋសភាអាមេរិកបានមានសកម្មភាពមួយដើរផ្ទុយនឹងនិន្នាការ​វិវឌ្ឍន៍នៃ​ទំនាក់ទំនងដ៏ល្អប្រសើ រវាងវៀតណាមនិងអាមេរិក។ បណ្ដា​សកម្មភាពនេះនឹង ត្រូវបានកួចទៅបាត់ ដោយចរន្តទំនាក់ទំនងរវាងវៀត​ណាមនិងអាមេរិកកាន់តែ អភិវឌ្ឍន៍ ដ៏ល្អប្រសើរ ពីមួយថ្ងៃទៅមួយថ្ងៃ និង​បណ្ដាជំនួបសន្ទនាស្ដីពីសិទ្ធិ មនុស្សរវាង ប្រទេសទាំងពីរនៅបន្តដំណើការ ដើម្បីទទួលបានការយោគយល់ គ្នាទៅ វិញទៅមកអំពីបញ្ហានេះ​៕

More