VOV WorldVOV World
ការអនុម័តលើសេចក្តីព្រាងច្បាប់សិទ្ធិមនុស្សវៀតណាមជាទង្វើខុសឆ្គង។
01/07/2013 08:48
VOV-គណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភា អាមេរិកទើបនឹងបាន​អនុម័ត​លើរបស់ដែលហៅថា​ “សេចក្តីព្រាងច្បាប់សិទ្ធិមនុស្សវៀតណាម HR 1897”។ ការដែលសេចក្តីព្រាងច្បាប់នេះ ផ្សាភ្ជាប់បញ្ហាសិទ្ធិ មនុស្សជាមួយខ្ទង់ជំនួយក្រៅ​មនុស្សធម៍សំរាប់វៀតណាមនិងសំណូមពរ រដ្ឋាភិបាលអាមេរិកមានអកប្បកិរិយា​តឹងរឹងជាងចំពោះវៀតណាមក្នុងបញ្ហា សិទ្ធិមនុស្សនិងសេរីភាពខាងសាសនាបានធ្វើឲ្យសាធារណៈមតិអន្តរជាតិ និងវៀតណាមអរិចិត្ត។
ការអនុម័តលើសេចក្តីព្រាងច្បាប់សិទ្ធិមនុស្សវៀតណាមជាទង្វើខុសឆ្គង។
ព្រឹទ្ធសមាជិក Eni Faleomavaega សមាជិកអនុគណៈកម្មាការកិច្ចការបរទេសរដ្ឋសភាអាមេរិកទទួលបន្ទុកអាស៊ី-ប៉ាស៊ីហ្វិក (vov.vn)         VOV-សេចក្តីព្រាងច្បាប់សិទ្ធិមនុស្សវៀតណាម HR 1897​ដោយព្រឹទ្ធសមាជិក ​២រូប​នៃគណៈបក្សសាធារណៈរដ្ឋគឺ Ed Royce និង Chris Smith បំផុសជំនឿជឿ​ជាក់​ ថា​សេចក្តីព្រាងច្បាប់នេះនឹងជួយកែលំអរស្ថានភាពសិទ្ធិមនុស្សនៅវៀតណាម ជំរុញ​វៀតណាមគោរពសេរីភាពខាងជំនឿ សេរីភាពខាងនិយាយស្ដីនិងបណ្ដា​ សិទ្ធិ​ប្រជាធិបតេយ្យ។ បានដឹងថា ព្រឹទ្ធសមាជិកទាំងពីររូបនេះមិន​ដែលធ្លាប់បាន មកវៀតណាម។ ដើម្បីយកព័ត៌មានកសាងសេចក្តីព្រាងច្បាប់ HR ១៨៩៧ គេ​បានរៀបចំការជួបមុខជាមួយអ្នកសាក្សីជាជនជាតិវៀតណាម ក្នុងនោះមាន​មនុស្សជាច្រើនដែលធ្លាប់បានរំលោភលើច្បាប់វៀតណាម ហើយនាំចេញការ ចោទប្រកាន់ថា​វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសរំលោភជាច្រើន បំផុតអំពីសេរីភាពខាងសាសនាលើពិភពលោក។ ត្រឹមតែតាមរយៈ​ករណី​ចំឡែកមួយចំនួនមិនមែនជាគំរូ បណ្ដាព្រឹទ្ធសមាជិកអាមេរិកបានគូរគំនូរជ្រុង តែ​មួយ​មិនត្រូវនឹងស្ថានភាពជាក់ស្ដែងអំពីសិទ្ធិមនុស្សវៀតណាម។ ដូច្នេះបណ្ដា ព័ត៌មានក្នុង សេចក្តីព្រាងច្បាប់​សិទ្ធិមនុស្សវៀតណាម HR 1897 របស់គេមិនមែន ជាព័ត៌មានគ្រប់គ្រាន់ជិត​នឹង​ស្ថានភាពជាក់ស្ដែងបំផុតអំពីសេរីភាពសិទ្ធិមនុស្ស របស់វៀតណាមឡើយប្រសិនបើមិនចង់និយាយថា បានបំប្លែងស្ថានភាពជាក់ ស្ដែងនៃសិទ្ធិមនុស្សវៀតណាម។         ក្នុងពេលដែលនិយាយអំពីវៀតណាមខ្វះសេរីភាពខាងសិទ្ធិមនុស្ស ព្រឹទ្ធ សមាជិក Ed Royce និង Chris Smith គឺជាបណ្ដាមនុស្សពីយូរមកហើយខ្វះយុត្តិធម៍ ចំពោះបញ្ហាសិទ្ធិ​មនុស្សវៀតណាម បានបំភ្លេចដោយចេតនាស្ថានភាពជាក់ស្ដែង ដែលវៀតណាម​ទទួល​បានសមិទ្ធិជាច្រើនក្នុងការធានាសិទ្ធិមនុស្សលើគ្រប់វិស័យ ស៊ីវិល នយោបាយ សេដ្ឋកិច្ចប្បធម៍សង្គមដែលត្រូវបានសហគមន៍អន្តរជាតិកត់ សម្គាល់។ ក្នុងពេលនិយាយថា​វៀតណាមខ្វះសេរីភាពខាងសាសនា ព្រឹទ្ធសមាជិក Chris Smith មិនចាំដោយចេតនាថា គិតតាំងពីឆ្នាំ២០០៦មក ក្រសួងការបរទេស ​អាមេរិក​បានដកចេញវៀតណាមពីបញ្ជីរាយនាមបណ្ដាប្រទេសត្រូវយកចិត្តទុក ដាក់​ពិសេសអំពីសេរីភាពខាងសាសនា។ ព្រឹទ្ធសមាជិក Smith បាននិយាយថា ​វៀត​ណាម​ត្រួតពិនិត្យគ្រប់ក្រុមសាសនា រារាំងនិងផ្ដន្ទាទោសដ៏តឹងរឹងចំពោះ​បណ្ដា​ ជំនឿឯករាជ្យ ដែលមិនបានឃើញថា​គិតមកដល់ឥឡូវនេះ វៀតណាមបានមាន ​សាសនិក​ជិត២០លាននាក់នៃបណ្ដាសាសនាជាមួយមន្ត្រីនិងឧបាសកឧបាសិការ​ ជាង៥៦ពាន់នាក់ នោះមិនទាន់គិតដល់មនុស្សរាប់ម៉ឺននាក់ធ្វើសកម្មភាពមិន​ជំនាញ​ក្នុងបណ្ដាសាសនា។ បណ្ដាតួលេខនេះបាននិយាយអំពីសាសនានៅ​វៀត​ណាម ល្អជាងរាល់ព័ត៌មានដែលព្រឹទ្ធសមាជិក Chris Smith បានផ្តោតទៅ​លើ។          សេចក្តីព្រាងច្បាប់សិទ្ធិមនុស្សវៀតណាម HR 1897 ជាមួយព័ត៌មានបំប្លែង​ស្ថានភាពសិទ្ធិមនុស្សសាសនាវៀតណាមផ្សាភ្ជាប់បញ្ហាសិទ្ធិមនុស្សជាមួយជំនួយ ក្រៅមនុស្សធម៍សំរាប់វៀតណាមនិងសំណូមពររដ្ឋាភិបាលអាមេរិកដាក់លក្ខខ័ណ្ឌ អំពីសិទ្ធិមនុស្សក្នុងដំណើរការចរចារអំពីការដែលវៀតណាមចូលរួមកិច្ចព្រមព្រៀង ដៃគូអន្តរប៉ាស៊ីហ្វិក (TPP) បានធ្វើឲ្យសាធារណៈមតិអរិចិត្ត។ តាំងពីផ្ទៃក្នុង​ប្រទេស​ អាមេរិក ព្រឹទ្ធសមាជិក Eni Faleomavaega សមាជិកអនុគណៈកម្មាការកិច្ចការ​បរទេសរដ្ឋសភាអាមេរិកទទួលបន្ទុកអាស៊ី-ប៉ាស៊ីហ្វិកបានចេញសេចក្តីប្រកាស​សារព័ត៌មានប្រឆាំងជំទាស់ក្រោយពេល គំរោងច្បាប់សិទ្ធិមនុស្សវៀតណាម HR 1897ត្រូវបានគណៈកម្មាធិការកិច្ចការបរទេសរដ្ឋសភាអាមេរិកអនុម័ត។ តាម​លោក​ ថា បណ្ដាឧបាយកលផ្ដួលរលំរដ្ឋអំណាចនិងដាក់ចេញព័ត៌មានខុសឆ្គង​អំពី ស្ថានភាពសិទ្ធិមនុស្សវៀតណាមមិនមែនជារបៀបធ្វើដ៏ត្រឹមត្រូវ។ តាមលោក​ថា​ ដល់ត្រូវបំភ្លេចអតីតកាលនិងចាប់ផ្ដើមដំណើរការផ្សះផ្សាស្នាមរបួសដោយសង្គ្រាម​រវាងជនអាមេរិកនិងវៀតណាម។         មានស្ថានភាពជាក់ស្ដែងមួយគឺបណ្ដាថ្នាក់ដឹកនាំវៀតណាមនិងអាមេរិកបាន និងកំពុងធ្វើអស់ពីកំលាំងកាយចិត្តដើម្បីជំរុញទំនាក់ទំនងរវាងអាមេរិក-វៀតណាម​និងជំរុញការយល់ដឹងសិទ្ធិមនុស្សរវាងប្រទេសទាំងពីរ។​ ដល់ឥឡូវនេះ​យន្តការ​សន្ទនាសិទ្ធិមនុស្សរវាងវៀតណាមនិងអាមេរិកត្រូវបានដំណើរការជាប្រចាំនិង មានប្រសិទ្ធភាព។​ ដូច្នេះការដែលគណៈកម្មាធិការកិច្ចការបរទេសរបស់រដ្ឋសភា​ អាមេរិក​អនុម័ត​លើ សេចក្តីព្រាងច្បាប់សិទ្ធិមនុស្សវៀតណាម HR 1897​ ជាច្បាស់ ថា មិន​ជួយអ្វីសោះសំរាប់ដំណើរការជំរុញទំនាក់ទំនងរវាងវៀតណាមនិងអាមេរិក ឡើយ។ ការងារខុសឆ្គងពោលខាងលើដើរផ្ទុយនឹងចរន្តហូរសំខាន់ក្នុងទំនាក់ទំនង វៀត​ណាម-អាមេរិកនឹងត្រឹមតែជាសកម្មភាពគ្មានន័យតែប៉ុណ្ណោះ៕

More