VOV WorldVOV World
ការសាកល្បងដ៏ធំធេងក្នុងទំនាក់ទំនងរបស់ប្រទេសកូរ៉េទាំង ២
13/03/2013 08:48
VOV-ភាពតានតឹងក្នុងទំនាក់ទំនងរវាងសាធារណៈរដ្ឋ ប្រជាធិបតេយ្យ​ប្រជាមានិតកូរ៉េនិងកូរ៉េខាងត្បូងកំពុង កើនឡើងក្រោយបណ្ដាការថ្លែងមតិនិងកាយវិការតឹង រឹងដែលភាគីទាំងពីរនាំចេញក្នុងប៉ុន្មានថ្ងៃកន្លងទៅ។​ សាធារណៈ​មតិចាត់ទុកថាស្ថានភាពលើឧបទ្វិបកូរ៉េដូចជាធុងរំសោវមួយ និងព្រួយបារម្មណ៍ថាប្រសិនបើភាគី ទាំងពីរមិនអត់ធ្មត់នេះលទ្ធភាពកើត មានឡើងជំលោះជាប្រការពិបាកជៀសវាងបាន។
ការសាកល្បងដ៏ធំធេងក្នុងទំនាក់ទំនងរបស់ប្រទេសកូរ៉េទាំង ២
VOV-អ្វីៗទាំងអស់ហាត់ដូចជាបានចាប់ផ្ដើមពីការធ្វើសមយុទ្ធក្នុងរយៈពេល១១ថ្ងៃ​រវាងអាមេរិកនិងកូរ៉េខាងត្បូងមានឈ្មោះ “ដំណោះស្រាយគន្លឹះ” ដោយមានការ​ចូលរួមរបស់ទាហានចំនួន១៣ពាន់នាក់របស់ប្រទេសទាំងពីររួមជាមួយយន្តហោះ​ ប្រយុទ្ធ​នាវាចម្បាំងជាច្រើនប្រភេទ។ មន្ត្រីព្យុងយ៉ាងបានចោទប្រកាន់ថា៖នេះជាការ ឈ្លានពានដោយកូរ៉េខាងត្បូងអនុវត្តដោយមានការជួយឧបត្ថម្ភរបស់សម្ព័ន្ធមិត្ត អាមេរិក។ ជាងនេះទៅទៀត“ដំណោះស្រាយគន្លឹះ”ត្រូវបានប្រព្រឹត្តទៅពេលដែលការ ធ្វើ​សមយុទ្ធអាមេរិក-កូរ៉េខាងត្បូង១ទៀតមានឆ្មោះថា​ “ឥន្ទ្រីក្មេង” ដែលអូស​បន្លាយក្នុងរយៈពេល២ខែ។ ការសាកល្បងដ៏ធំធេងក្នុងទំនាក់ទំនងរបស់ប្រទេសកូរ៉េទាំង ២ (Image: Internet) ក្នុងកាយវិការតវិញមួយសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េនាថ្ងៃទី១១ មិនាបានប្រកាសដោយឯកកោភាគីលប់ចោលកិច្ចព្រមព្រៀងបញ្ឈប់សង្គ្រាមដែល បានចុំហត្ថលេខាក្នុងសង្គ្រាមកូរ៉េ១៩៥០-១៩៥៣។ ជាងនេះ​ទៅ​ទៀតកាសែត ​Rodong Sinmun ស្ថាប័នឃោសនារបស់បក្សពលករ​សាធារណៈ​រដ្ឋប្រជាធិបតេយ្យប្រជាមានិត កូរ៉េបានអះអាងថាអាវុធរបស់ប្រទេសនេះត្រូវបានដាក់ក្នុងស្ថានភាពត្រៀមខ្លួនជា ស្រេចប្រយុទ្ធ។ ថ្នាក់ដឹកនាំសាធារណៈរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិតកូរ៉េលោក Kim  Jong Un នាថ្ងៃទី១១មិនាបានព្រមាន​ថា​នឹង​វាយកំទេច​កោះ។ កោះ Baengnyeong ជាកោះតូចមួយរបស់កូរ៉េខាងត្បូងស្ថិតក្នុងដំបន់សមុទ្រជំលោះរវាងប្រទេសទាំងពីរ ដែលកូរ៉េខាងត្បូងកំពុង កាន់គាប់។ ថ្នាក់ដឹកនាំសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េលោក Kim Jong Un (Image: Internet) អំពីទ្រឹស្តីកូរ៉េទាំងពីរភាគគ្មានពេលណាចុះហត្ថលេខាលើកិច្ចព្រមព្រៀង​សន្តិភាព ទ្វេភាគីណាមួយឡើយ ប៉ុន្តែការដែលសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ប្រកាសដោយឯកកោភាគីដកចេញពីកិច្ចព្រមព្រៀងបញ្ឈប់សង្គ្រាមធ្វើឲ្យបណ្ដាភាគី ទាក់ទិននិងសាធារណៈមតិពិភពលោកព្រួយបារម្មណ៍ដែរ។ក្នុងបទថ្លែងមតិថ្មីបំផុត អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការ​សហប្រជាជាតិ Martin Nesirky បានអះអាងថា​កិច្ចព្រមព្រៀងបញ្ឈប់សង្គ្រាមលើឧបទ្វិបកូរ៉េនៅមានសុពលភាពពីព្រោះឯកសារនេះ ត្រូវបានអង្គការ​សហប្រជាជាតិអនុម័តនិងបណ្ដាមាត្រាក្នុងនោះមិនអនុញាត្តឲ្យភាគី ណា១លុបចោល​ដោយឯកកោភាគីឡើយ។ ប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី Park Geun Hye បានសន្យាទប់ទល់យ៉ាងខ្លាំងក្លាចំពោះការបង្ករឿងហេតុរបសាសាធារណៈ​ រដ្ឋ​ប្រជាធិបតេយ្យប្រជាមានិតកូរ៉េនិងអះអាងថា​រដ្ឋាភិបាលនឹងមិនបោះបង់ចោលការ​ខំប្រឹងប្រែងសន្ទនាជាមួយព្យុយ៉ាងឡើយ។ ក្នុងពេលនោះ លោកខាងលិចនិងអាមេរិក​ ក៏​ចូលរួម ពេលដែលអាមេរិកនិងប្រទេសជាច្រើនបង្កើនបទដាក់ទណ្ឌកម្មចំពោះសាធា រណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ។ អ្នកនាំពាក្យនៃក្រសួងការបរទេសកូរ៉េខាងត្បូង។  សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េមានសកម្មភាពតឹងរឹងដូច្នេះគឺ សំដៅ បង្រឹងទឹកចិត្តស្មោះត្រង់របស់ប្រជាជននិងកងទ័ពចំពោះថ្នាក់​ដឹកនាំ​ Kim Jong Un។ សកម្មភាពនេះក៏ជាការខំប្រឹងប្រែងបង្ហាញការប្តេជ្ញាចិត្តរបស់សាធារណៈរដ្ឋប្រជាធិ បតេយ្យប្រជាមានិតកូរ៉េថា គេត្រៀមខ្លួនជាស្រេច​ឆ្លងផុតពីគ្រោះអាសន្នធំធេងជាង ជាមួយក្តីសង្ឃឹមថា បណ្ដាប្រទេសនឹងសម្បទាន និងបំពេញអ្វីដែលគេចង់បាន។ ដោយអ្វីៗដែលកំពុងប្រព្រឹត្តទៅលើឧបទ្វិបកូរ៉េ សាធារណៈមតិបានចាត់ទុក​ថា ឧបទ្វិបកូរ៉េកំពុងនៅក្បែរសង្គ្រាមមួយ គ្រោះថ្នាក់បំផុតគឺមានទាំងអាវុធនុយក្លេអ៊ែរ ទៀតផង។ប៉ុន្តែសង្គ្រាមមួយប្រសិនបើកើតមានឡើងពិតប្រាកដណាស់ថាគ្មាន ផលប្រយោជន៍សំរាប់ភាគីទាំងពីរវាអាចបណ្ដាលប្រតិកម្មខ្សែសង្វាក់ជំរុញការ រត់ប្រណាំងអាវុធលើដំបន់ទាំងមូលធ្វើឲ្យផ្លាស់ប្តូរមុខម៉ាត់នយោបាយក្នុងដំបន់៕