VOV WorldVOV World
ការថ្លែងមតិខុសឆ្គង៖ត្រូវតែថ្កោលទោស
10/08/2013 08:44
Vovworld-វៀតណាមនិងកម្ពុជាជាអ្នកជិតខាងជិតស្និទ ទាំង២។ក្នុងប្រវត្តិសាស្រ្ត វៀតណាមនិងកម្មកម្ពុជាបា​ន រួមសុខរួមទុក្ខក្នុងដំណើរការតស៊ូប្រឆាំងលិទ្ឋិ អាណា និគមនិយម​ ផ្តួលរំលំរបបប្រល័យពូសាសន៍និងសព្វថ្ងៃ សហប្រតិប​ត្តិការដើម្បីរួមគ្នាអភិវឌ្ឍន៍សម្បូរុងរឿង។ប៉ុន្តែនៅទីនេះទីនោះ នៅមានការថ្លែងមតិខុសឆ្គងសំដៅចាក់ចុចបំបែកបំបាក់មនោសញ្ចេតនា ដ៍ស្អិតរមួតល្អប្រសើ រវាងប្រទេសទាំង២វៀតណាម​និងកម្ពុជាជា។ប្រការនេះ ដើផ្ទុយស្រឡះទៅនឹង បំណងប្រាថ្នានៃប្រជាជាតិទាំង២។
ការថ្លែងមតិខុសឆ្គង៖ត្រូវតែថ្កោលទោស
លោកសមរង្ស៊ី (internet)         Vovworldវៀតណាមនិងកម្ពុជាជាប្រទេសទាំង២ដែលមានទំនាក់ទំនងជិត ខាង មិត្តភាពពីយូរណាស់មកហើយ។ទំនាក់ទំនងនោះត្រូវបានបង្កើតឡើង ពូនជ្រុំដោយសាច់ស្រស់ឈាមស្រស់របស់ជំនាន់ជនវៀតណាមនិងកម្ពុជាជា ច្រើន។ប្រវត្តិសាស្រ្តតស៊ូដណ្តើមឯករាជ្យសេរីភាពបានធ្វើអោយប្រជាជាតិទាំង ២ខិតជិតគ្នាឆ្ពោះទៅគោលដៅរួមគឺសន្តិភាព ស្ថិរភាព សហប្រតិបត្តិការ​និង អភិវឌ្ឍន៍ដើម្បីភាពសម្បូរុងរឿងរបស់ប្រទេសនិមួយៗ​  ដើម្បីសុភមង្គល របស់ ប្រជាជន។វៀតណាម​ជានិច្ចកាលប្រកៀកស្មាជួយឧបត្ថម្ភកម្ពុជានៅ គ្រប់ កាលះទេសះលំបាកលំបិនតាមស្មារតីស្មោះត្រង់ផូផង់  ជាពិសេសនៅ ក្នុង ដំណាក់កាលខ្មៅងងឹតបំផុតរបស់ប្រទេសក​ម្ពុជាក្រោមរបបខ្មែរក្រហម ប៉ុលពត។តាមសេចក្តីអំពាវនាវនៃរណះសិរ្យសាមគ្គីភាពសង្រ្គោះជាតិ កម្ពុជានិងប្រជាជន កម្ពុជា  វៀតណាមបាន ជួយ ប្រជាជនកម្ពុជា  និងប្រទេសកម្ពុជារួចផុតពីគ្រោះ ប្រល័យពូជសាសន៍។ បន្ទាប់នោះវៀតណាមនៅសហប្រតិបត្តិការនិងជួ​យ ឧបត្ថម្ភកម្ពុជា រស់រាន មានជីវិតឡើងវិញនិងអភិ​វឌ្ឍន៍ទៀតផង។ បក្សរដ្ឋនិង ប្រជាជនវៀតណាម មានបំណងពូនជ្រុំ​និងពង្រីកទំនាក់ទំនងអ្នក ជិតខាងល្អ ប្រសើរ មិត្តភាពជាប្រពៃណី​ កិច្ចសហប្រតិប​ត្តិការលើគ្រប់​វិស័យ ដ៍យូរអ​ង្វែង រវាងប្រជាជនវៀតណាមជាមួយប្រជាជនកម្ពុជាជាប្រចាំ។ ក្នុងបណ្តាឆ្នាំកន្លង ទៅ  ទំនាក់ទំនងជិតខាង​  មិត្តភាពជាប្រពៃណី​និងកិច្ច សហប្រតិបត្តិការ នេះ រវាងប្រទេសទាំង២វៀតណាមកម្ពុជាត្រូវបានអភិវឌ្ឍន៍ លើគ្រប់វិស័យតទៅ ទៀត។ប្រទេសទាំង២នៅសហការអនុវត្តកាងារខ័ណ្ឌព្រំសីមា បោះបង្គោល ព្រំដែនវៀតណាមកម្ពុជាប្រកបដោយជោគជ័យព្រមទាំង កសាងផ្លូវព្រំដែន សន្តិភាព ស្ថិរភាព​​ សហប្រតិបត្តិការនិងអភិវឌ្ឍន៍។ វៀតណាមមានសោមសន្ស រីករាយដោយសារប្រទេសកម្ពុជាបានរៀបចំការបោះឆ្នោតរដ្ឋសភាអាណ្ណត្តិទី៥ នាថ្ងៃទី​២៨សីហាឆ្នាំ២០១៣ប្រកបដោយ ជោគជ័យ។រួមជាមួយថ្នាក់ដឹកនាំ របស់ប្រទេសជាច្រើនលើសកលលោក  ថ្នាក់ដឹកនាំរបស់បក្សនិងរដ្ឋវៀតណាម បានផ្ញើសារទូរលេខអំណរសារទរដោយសម្តែងជំនឿជឿជាក់ថា៖ដោយឈរ លើលទ្ឋផលនៃការបោះឆ្នោតនេះ  រដ្ឋសភានិងរដ្ឋាភិបាលថ្មីនៅកម្ពុជាត្រូវបាន បង្កើតឡើងយ៉ាងឆាប់ៗសំដៅស្ថិរភាពនិងអភិវឌ្ឍន៍ប្រទេសជាតិដើម្បីផល ប្រយោជន៍របស់ប្រជាជ​នកម្ពុជា រួមចំណែក​ក្នុងសន្តិភាពស្ថិរភាពនៅក្នុង ដំបន់និងនៅលើសកលលោក ទៀតផងវ។ ប៉ុន្តែគួរអោយព្រួយបារម្មណ៍ថា៖ ក្រោយពីមានលទ្ឋផលបថមនៃការបោះឆ្នោត លោកសមរង្ស៊ីមេដឹកនាំនៃ គណះបក្សសង្រ្គោះជាតិ(CNPR)ជាគណះបក្សរៀបចំណាត់ថ្នាក់ទី២ក្នុងការ បោះឆ្នោតនេះ​បានមានការថ្លែងមតិមានចរិតលក្ខណះ ចាក់ចុចលើមធ្យោបាយ ឃោសនាអន្តរជាតិមួយចំនួនប៉ះពាល់ដល់ទំនាក់ទំនងមិត្តភាពកម្ពុជាវៀតណាម ដើរផ្ទុយស្រឡះទៅនឹងការពិតប្រវត្តិសាស្រ្ត។         ជាក់ស្ដែងគឺលោកសមរង្ស៊ី បានថ្លែងថា​ “ហាណូយ​ធ្លាប់​ដណ្ដើមយកដីធ្លីរបស់កម្ពុជា”។ នេះគឺជាសេចក្តី ប្រកាសមិនសមហេតុសមផល​ ដែលត្រឹមតែបណ្ដាលការខូចខាតដល់ទំនាក់ ទំនងរវាងវៀតណាមនិងកម្ពុជា​ប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់មនោសញ្ចេតនា ដ៏ពិសិដ្ឋរវាងប្រជាជននៃ​ប្រទេសទាំងពីរដែលបានកសាងដោយសាច់ស្រស់ឈាម ស្រស់និងទឹកភ្នែកទៀតផង។ ប្រការដែលធ្វើឲ្យសាធារណៈមតិងឿងឆ្ងល់គឺបណ្ដា ទឡហីករណ៍ដែលដើរផ្ទុយស្រឡៈនឹងការពិតប្រវត្តិសាស្ត្រនាំចេញដោយលោក សមរង្ស៊ី​ក្នុងពេលឆ្លើយសម្ភាសជាមួយកាសែតមួយជាភាសាចិននៅ​កម្ពុជា​ត្រូវ បានដកស្រង់លើទំព័រវ៉ែប​ BBC ជាភាសាវៀតណាមនាថ្ងៃទី៤សីហាដែលថា​ “បណ្ដាកោះដោយចិនការពារគឺជាដែនដីរបស់ចិន”។ ពិតជាគ្មាននរណាអាចយល់​ ព្រមបានឡើយ! វៀតណាមមានមូលដ្ឋានកត្តិយុតនិងភ័ស្តុតាងប្រវត្តិសាស្ត្រយ៉ាង​គ្រប់គ្រាន់ដើម្បីបង្ហាញនិងអះអាងនូវអធិបតេយ្យមិនអាចប្រកែកបានរបស់ខ្លួន​ចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa។ វៀតណាមមុនក៏​ដូចជាក្រោយ ប្តេជ្ញាចិត្តដោះស្រាយបណ្ដាការខ្វែងគំនិតនិងជំលោះនៅសមុទ្រខាង​កើតដោយ សន្តិវិធី ដោយឈរលើមូលដ្ឋានគោរពច្បាប់អន្តរជាតិ លើមូលដ្ឋានអនុសញ្ញា​ អង្គការ​សហប្រជាជាតិអំពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS 1982) និងសេចក្តី​ថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC)។ វៀតណាមជានិច្ចកាលចង់ឲ្យមានសន្តិភាព រួមជាមួយប្រទេសជិតខាង រួម ចំណែក​រក្សាសន្តិភាពស្ថិរភាពនិងការអភិវឌ្ឍន៍នៅក្នុងដំបន់។ បំណងប្រាថ្នានិង ការខំប្រឹងប្រែង​របស់វៀតណាមត្រូវបានសហគមន៍អន្តរជាតិគាំទ្រនិងទទួល ស្គាល់។ ជាអ្នក​នយោបាយមួយរូប លោកសមរង្ស៊ីមានការយល់ដឹងដ៏គ្រប់គ្រាន់ អំពី​ស្ថានភាពជាក់ស្ដែងនោះជាពិតប្រាកដ។          ពិតប្រាកដថាលោកសមរង្ស៊ីមានសិទ្ធិបញ្ចេញមតិរបស់ខ្លួន របស់​គណបក្ស សង្គ្រោះជាតិកម្ពុជា។ ប្រសិនបើបណ្ដាសេចក្តី​ប្រកាស​នោះដើរផ្ទុយស្រឡៈនឹង ការពិតប្រវត្តិសាស្ត្រមានចរិតលក្ខណៈបង្ករឿងហេតុ​ប៉ះពាល់ដល់ចំណងមិត្តភាព វៀតណាម-កម្ពុជានោះ ពិតជាប្រការនេះនឹងមិនអាចទទួល​បានការយល់ព្រមពី សាធារណៈមតិនៃប្រទេសទាំងពីរនិងអន្តរជាតិ។            បណ្ដាពាក្យសម្តីខុសឆ្គងគ្មានមូលដ្ឋាននិងមិនចុះបែបផែនរបស់លោក សម​រង្ស៊ីត្រឹមតែសំដៅបំរើឲ្យការគិតគូរនយោបាយដ៏ថោកទាបត្រូវតែថ្កោល ទោស៕

More