VOV WorldVOV World
Kaesong-ជំហានសំខាន់ក្នុងទំនាក់ទំនង រវាងប្រទេសកូរ៉េទាំង២
16/07/2013 06:21
តាមគំរោងវ​ង់ចរចារថ្នាក់អ្នកឯកទេសរវាងកូរ៉េខាងត្បូង​ និង សាធារណរដ្ឋប្រជាធិយតេយ្យប្រជាមានិតកូរ៉េអំពី​ សកម្មភាពនៅ មណ្ឌលឧស្សាហកម្ម Kaesongប្រព្រិត្តិទៅនា​ ថ្ងៃ ទី១៧ កក្កដា។នេះជាវ​ង់ចរចារទី៤ក្នុងប៉ុន្មានថ្ងៃជាបន្ត​ បន្ទាប់កន្លងទៅក្រោយពីវង់ចរចារចំនួន៣មុននេះសុទ្ឋតែទទួលបរាជ័យ។
Kaesong-ជំហានសំខាន់ក្នុងទំនាក់ទំនង រវាងប្រទេសកូរ៉េទាំង២
Vovworld- អាចនិយាយបានថា៖គ្មានភាគីណាទទួលផលនៅពេលដែលសកម្មភាព នៅមណ្ឌលឧស្សាហកម្ម Kaesongត្រូវផ្អាកនោះ។ហេតុនេះហើយគេងាយយល់បាន ថា៖កូរ៉េខាងត្បូងនិង សាធារណរដ្ឋប្រជាធិយតេយ្យប្រជាមានិតកូរ៉េសុទ្ឋតែខំប្រឹង ប្រែងដំណើរការចរចារក្នុងបំណងសកម្ម​ភាពនៅទីនេះចាប់ផ្តើមឡើងវិញ។តាមការ គិតគូថា៖ មណ្ឌលឧស្សាហកម្មនេះវិនិយោកដោយបណ្តាក្រុមហ៊ុនកូរ៉េខាងត្បូងទាំង ស្រុង(ទុនសរុបជិត៩០០លានដុល្លារអាមេរិក)មិនត្រឹមតែមានអត្ថន័យខាងសេដ្ឋកិច្ច ប៉ុណ្ណោះទេថែមទាំងខាងសង្គមទៀតផង។ពីព្រោះថាវាបានរួមចំណែកដោះស្រាយ ការងារធ្វើសំរាប់កម្មករជាង៥៣០០០នាក់របស់សាធារណរដ្ឋប្រជាធិយតេយ្យប្រជា មានិតកូរ៉េ។សេចក្តីសំរេចផ្អាកសកម្មភាពនៅ មណ្ឌលឧស្សាហកម្ម Kaesongរបស់ ព្យុងយ៉ាងកាលពីខែមេសាមកបានធ្វើឲ្យតំលៃប្រាក់ពាណិជ្ជកម្មរវាងកូរ៉េខាងត្បូងនិង សាធារណរដ្ឋប្រជាធិយតេយ្យប្រជាមានិតកូរ៉េនាខែឧសភាហាក់ដូចជាស្មើ០និងបង្ក ការខូចខាតនៃក្រុមហ៊ុនកូរ៉េខាងត្បូងចំនួន១០០ដែលធ្វើសកម្មភាពនៅទីនេះកើនដល់ ១ពាន់លានដុល្លារអាមេរិក។                        មណ្ឌលឧស្សាហកម្ម Kaesong(រូបថត​VNA) ដោយហេតុនេះដំណើរវង់ចរចារទី៤នេះត្រូវបានភាគីទាំង២នាចេញភ្លាមបន្ទាប់ពីវង់ ចរចារទី៣នារសៀល ទី១៥ កក្កដា ទទួលបរាជ័យ។ហេតុផលសំខាន់គឺភាគីទាំង២ នៅមានការខ្វែងគំនិតអំពីរបៀបធ្វើសកម្មភាពនៅ មណ្ឌលឧស្សាហកម្មនេះ។ភាគី កូរ៉េខាងត្បូងស្នើថា៖សាធារណរដ្ឋប្រជាធិយតេយ្យប្រជាមានិតកូរ៉េទទួលរាប់រ៉ងអំពី ការខូចខាតដែលកើតមានឡើងចំពោះបណ្តាក្រុមហ៊ុនកូរ៉េខាងត្បូងនិងធានាថារឿង ស្រដៀងគ្នានេះមិនកើតមានឡើងជាថ្មីម្តងទៀត។ក្នុងពេលនោះប្រធានក្រុមចរចារ នៃសាធារណរដ្ឋប្រជាធិយតេយ្យប្រជាមានិតកូរ៉េ លោក ParkChol Suបានចោទប្រកាន់ ថា៖ Seoul ត្រូវទទួលខុសត្រូវអំពីការដែលសកម្មភាពនៅមណ្ឌលឧស្សាហកម្ម Kaesong ត្រូវផ្អាកដោយសារការធ្វើសមយុទ្ខរួមរវាងកូរ៉េខាងត្បូងជាមួយអាមេរិក។ សាធារណះមតិសង្ឃឹមថា៖វង់ចរចារនានានឹងផ្តល់មកនូវជំហានសំរេចកំណត់ក្នុង កិច្ចសហប្រតិបត្តិការរវាង ប្រទេសកូរ៉េទាំង២។លោក Chang Yong Seok​ជាអ្នកស្រាវជ្រាវ ជាន់ខ្ពស់១រូបនៅវិទ្យាស្ថានស្រាវជ្រាវសន្តិភាពនិងឯកភាពនៃមហាវិទ្យាល័យ Seoulថា៖មានលទ្ឋភាពការចរចារអំពី មណ្ឌលឧស្សាហកម្ម Kaesongនឹងជាដំណើរយូរអង្វែង១។តាមសាស្រ្តាចារ្យស្រាវជ្រាវអំពីសាធារណរដ្ឋប្រជាធិយតេយ្យប្រជាមានិតកូរ៉េនៅមហា វិទ្យាល័យ​​ Dongguk លោក​Kim YongHyun​ថា៖ការខ្វែងគំនិតរវាងភាគីទាំង២នាបច្ចុប្បន្ន គឺធំធេង។ ការដែលកូរ៉េខាងត្បូងនិង សាធារណរដ្ឋប្រជាធិយតេយ្យប្រជាមានិតកូរ៉េអំពីដំណើរការ ចរចារបានកូសសម្គាល់នូវការបោះជំហានដំបូងប៉ុន្តែជាមួយបំរែបំរួលដែលប្រព្រឹត្តទៅ លើការពិតជាក់ស្តែង​ ហាក់ដូចជាបញ្ហាលំបាកស្មុគស្មាញបំផុតទើមនឹងបានចាប់ផ្តើម លេចចេញ៕