VOV WorldVOV World
កិច្ច​សន្ទនា Shangri-La ពិភាក្សាអំពីសន្តិសុខអាស៊ី-ប៉ាស៊ីហ្វិក
30/05/2025 08:37
(VOVWORLD) - ចាប់ពីថ្ងៃទី ៣០ ឧសភា ដល់ថ្ងៃទី ១ ខែមិថុនា នៅប្រទេសសិង្ហបុរី កិច្ចសន្ទនា Shangri-La ឆ្នាំនេះបានប្រព្រឹត្តិទៅក្នុងបរិបទនៃការកើនឡើងអស្ថេរភាពផ្នែកភូមិសាស្ត្រនយោបាយ ក៏ដូចជាកត្តាសន្តិសុខប្រពៃណីនិងក្រៅប្រពៃណី ដែលបង្កើតសម្ពាធយ៉ាងខ្លាំងលើបរិយាកាសសន្តិសុខអាស៊ី-ប៉ាស៊ីហ្វិក។
ក្នុងនាមជាវេទិកាសន្ទនាសន្តិសុខ-ការពារជាតិឈានមុខគេរបស់អាស៊ីអស់រយៈពេលជាច្រើនឆ្នាំកន្លងមក កិច្ចសន្ទនា Shangri-La ឆ្នាំនេះមានការចូលរួមពីគណៈប្រតិភូ អ្នកប្រាជ្ញអន្តរជាតិ និងមន្ត្រីជាន់ខ្ពស់ ប្រហែល ៦០០ នាក់ រួមទាំងប្រធានាធិបតីបារាំង លោក Emmanuel Macron នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Ibrahim Anwar និងរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth ។