កិច្ចព្រមព្រៀងសន្តិភាពប្រវត្តិសាស្រ្តអ៊ីស្រាអែល - UAE និងផលប៉ះពាល់ដល់ស្ថានភាពភូមិសាស្ត្រនយោបាយនៅតំបន់មជ្ឈឹមបូព៌ា
18/08/2020 10:33
(VOVWORLD) - ក្រោមការសម្រុះសម្រួលរបស់សហរដ្ឋអាមេរិក កាលពីសប្តាហ៍កន្លងទៅ អេមីរ៉ាតអារ៉ាប់រួម (UAE) និងអ៊ីស្រាអែលបានប្រកាសទទួលបានកិច្ចព្រមព្រៀងប្រវត្តិសាស្ត្រឆ្ពោះទៅរកការធ្វើឱ្យប្រក្រតីភាព ទំនាក់ទំនងការទូតយ៉ាងពេញលេញ។
ដូច្នេះហើយ UAE បានក្លាយទៅជាប្រទេសដើមដំបូង នៅតំបន់ឈូងសមុទ្រពែក្ស ហើយជាប្រទេសអារ៉ាប់ទី ៣ ដែលបានធ្វើ ប្រក្រីភាពទំនាក់ទំនងជាមួយអ៊ីស្រាអែល បន្ទាប់ពីអេហ្ស៊ីប (នាឆ្នាំ ១៩៧៩) និងហ្ស៊កដានី (នាឆ្នាំ ១៩៩៤) ។ ជាមួយនឹងអត្ថន័យពិសេសនេះ ព្រឹត្តិការណ៍នេះត្រូវបានគេព្យាករណ៍ថានឹងនាំទៅរកការផ្លាស់ប្តូរដ៏ធំធេងនៃស្ថានភាពភូមិសាស្ត្រនយោបាយនៅតំបន់មជ្ឈឹមបូព៌ានាពេលអនាគត។ យោងតាមព័ត៌មានជាផ្លូវការបានឲ្យដឹងថា ខ្លឹមសារសំខាន់មួយក្នុងកិច្ចព្រមព្រៀងនេះគឺជាការដែលអ៊ីស្រាអែលបានសន្យាព្យួរផែនការដាក់បញ្ជូលផ្នែកមួយចំនួននៃទឹកដីប៉ាឡេស្ទីនទៅក្នុងប្រទេសខ្លួន។ លើសពីនេះទៅទៀត រដ្ឋាភិបាលអេមីរ៉ាតអារ៉ាប់រួមបានអះអាងថា កិច្ចព្រមព្រៀងនេះ គឺសំដៅដោះស្រាយការគំរាមកំហែងចំពោះដំណោះស្រាយរដ្ឋពីរ ក្នុងជម្លោះប៉ាឡេស្ទីន - អ៊ីស្រាអែល។ បណ្ដាប្រទេសក្នុងតំបន់និងពិភពលោកបានអបអរសាទរចំពោះកិច្ចព្រមព្រៀងនេះ ហើយចាត់ទុកថា នេះគឺជាជំហានដ៏សំខាន់ ដែលមានផលប្រយោជន៍សម្រាប់ខឿនសន្តិភាពក្នុងតំបន់។ ផ្ទុយទៅវិញ ប្រទេសមួយចំនួនបានសម្តែងការប្រឆាំងជំទាស់យ៉ាងខ្លាំងក្លា ហើយចាត់ទុកថា នេះគឺជាការវិវឌ្ឍន៍ដ៏គ្រោះថ្នាក់ចំពោះស្ថានភាពតំបន់។
Related








