VOV WorldVOV World
កិច្ចខិតខំប្រឹងប្រែងដើម្បីធានាសិទ្ធិមនុស្សឲ្យកាន់តែល្អ
10/05/2024 09:00
(VOVWORLD) - នាថ្ងៃទី ៧ ឧសភា នៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ (ស្វីស) វៀតណាមបានចូលរួមសម័យសន្ទនាអំពីរបាយការណ៍ជាតិរបស់វៀតណាមស្តីពីការការពារ និងលើកកំពស់សិទ្ធិមនុស្សក្រោមយន្តការត្រួតពិនិត្យសកលតាមកាលកំណត់ (UPR) វដ្តទី ៤របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ ក្រៅពីការអះអាងនូវសមិទ្ធិផលដែលវៀតណាមសម្រេចបានក្នុងដំណើរការអនុវត្តអនុសាសន៍នានាស្តីពីការធានា និងលើកកម្ពស់សិទ្ធិមនុស្ស វៀតណាមបន្តសង្កត់ធ្ងន់លើការសន្យាក្នុងការខិតខំប្រឹងប្រែងដោយឥតឈប់ឈរដើម្បីធានាសិទ្ធិមនុស្សឲ្យកាន់តែល្អផងដែរ។
អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Do Hung Viet។ (រូបថត៖ VOV) រួមជាមួយប្រទេសជាង ១៣០ ដែលចូលរួមក្នុងកិច្ចសន្ទនា និងថ្លែងសុន្ទរកថា វៀតណាមទទួលបានអនុសាសន៍ប្រហែល ៣០០ ដែលមានខ្លឹមសារសម្បូរបែប គ្របដណ្តប់លើគ្រប់វិស័យនៃសិទ្ធិមនុស្ស។