VOV WorldVOV World
កិច្ចប្រជុំកំពូល ណាតូ ស្វែងរកដំណោះស្រាយសម្រាប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន
25/03/2022 08:38
(VOVWORLD) - កាលពីថ្ងៃទី២៤ ខែមីនា កិច្ចប្រជុំកំពូល អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) បានប្រារព្ធធ្វើឡើងនៅទីក្រុងព្រុចសែល ប្រទេសបែលហ្សិក។ ព្រឹត្តិការណ៍ នេះជាការចាប់ផ្ដើមសម្រាប់កិច្ចប្រជុំកំពូលជាបន្តបន្ទាប់ រួមទាំងកិច្ចប្រជុំកំពូល G7 និងសហភាពអឺរ៉ុប (EU) ដោយមានការចូលរួមរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden។ ខ្លឹមសារស្នូលនៃកិច្ចប្រជុំទាំងនេះ គឺស្វែងរកដំណោះស្រាយសម្រាប់ការកើន ឡើងនៃភាពតានតឹងនៅអ៊ុយក្រែន។
ថ្នាក់ដឹកនាំអង្គការណាតូអញ្ចើញចូលរួមកិច្ចប្រជុំកំពូលនៅទីក្រុងព្រុចសែល កាលពីថ្ងៃទី២៤ មីនា។ (រូបថត៖ AFP) នេះជាលើកដំបូងដែលថ្នាក់ដឹកនាំណាតូបានជួបគ្នាជាផ្លូវការចាប់តាំងពីរុស្ស៊ីបើកប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន។