កិច្ចសហប្រតិបត្តិការអាស៊ានក្នុងវិស័យជួយសង្គ្រោះលើសមុទ្រខាងកើត
22/07/2013 06:42
(VOV)_បង្កើនកិច្ចសហប្រតិបត្តិការក្នុងអាស៊ាន ក៏ដូចជា អាស៊ានជាមួយចិន ក្នុងការស្វែងរក និងជួយសង្គ្រោះមនុស្ស និងទូកនាវា នៅលើសមុទ្រខាងកើត ជាផ្នែកមួយក្នុងចំ ណោមផែនការអនុវត្តក្រមច្បាប់ណែនាំអនុវត្តសេចក្ដី ថ្លែងការណ៍ស្ដីពីការប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (DOC) ដែលបានអនុម័ត្តពី ឆ្នាំ២០១១មក។

(VOV)_បង្កើនកិច្ចសហប្រតិបត្តិការក្នុងអាស៊ាន ក៏ដូចជាអាស៊ានជាមួយចិន ក្នុងការស្វែងរក និងជួយសង្គ្រោះមនុស្សនិងទូកនាវា នៅលើសមុទ្រខាងកើត ជា ផ្នែកមួយក្នុងចំណោមផែនការអនុវត្តក្រមច្បាប់ណែនាំអនុវត្តសេចក្ដីថ្លែងការណ៍ ស្ដីពីការប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (DOC) ដែលបានអនុម័ត្តពី ឆ្នាំ២០១១មក។ ចំពោះសភាការណ៍នៅលើសមុទ្រខាងកើត នាបច្ចុប្បន្ន នៅមាន ហានិភ័យ និង ភាពស្មុគ្រស្មាញជាច្រើន ដែលអាស៊ានកំពុងជំរុញខ្លាំងការកសាង បណ្ដាគោលនយោបាយ និងវិធានការសហប្រតិបត្តិការ ក្នុងវិស័យនេះ និងចាត់ ទុកនេះ គឺជាវិធានការមានអត្ថន័យលើវិស័យមនុស្សធម៌ផងនិងកសាងទំនុកទុក ចិត្ត រួមចំណែកពង្រឹងបរិយាកាស១ប្រកបសន្តិភាព ស្ថិរភាព និងសណ្ដាប់ធ្នាប់ នៅលើសមុទ្រខាងកើតទៀតផង។ ការជួយសង្គ្រោះលើសមុទ្រខាងកើត(www.baodongnai.com.vn ) ក្នុងរយះពេលកន្លងទៅ បានមានសិក្ខាសាលា សន្និសីទជាច្រើន ត្រូវបាន រៀប ចំឡើងពីភាគីទាំងពីរ អាស៊ាននិងចិន។ តាមនោះ រួមចំណែកបង្ហាញការខំ ប្រឹងប្រែងរបស់ភាគីនានា ក្នុងកិច្ចសហប្រតិបត្តិការជួយសង្គ្រោះនៅលើសមុទ្រ ពិសេសគឺការកសាងទំនុកទុកចិត្ត។ ក្នុងរយះពេលថ្មីៗនេះ នាខែមិថុនា ឆ្នាំ ២០១៣ វៀតណាមបានរៀបចំសិក្ខាសាលា អាសាន-ចិន ស្ដីពីការស្វែងរកនិង ជួយ សង្គ្រោះមនុស្ស និងទូកនាវាលើសមុទ្រខាងកើត។ នៅសិក្ខាសាលានេះ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Pham Quang Vinh បានអោយ ដឹងថា÷ “ ក្នុងរយះពេលកន្លងទៅ អាស៊ាននិងចិន បានអនុវត្តការផ្លាស់ប្តូរយោបល់ និងសិក្ខាសាលាមួយចំនួន តាមនោះ ភាគីទាំងពីរអាចយល់ដឹងគ្នា ហើយបន្ទាប់ នោះ មានបណ្ដាវិធានការ ការផ្តើមគំនិតថ្មី ដាក់ជូនរដ្ឋាភិបាលនៃភាគីទាំងពីរ។ ដូច្នេះអាស៊ាន និងចិន បានឯកភាពជាមួយគ្នាថា រាល់វិធានការកសាងទំនុក ទុកចិត្ត ដើម្បីជួយឧបត្ថម្ភគ្នាទៅវិញទៅមកដ៏ល្អជាង។” អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Pham Quang Vinh (TTXVN) ដោយការខំប្រឹងប្រែងរួមជាច្រើន ពីមុនមក អាស៊ាននិងចិន បានឯកភាពអំពី វិធានការជាក់ស្ដែងជាច្រើន។ ជាពិសេសគឺ អាស៊ាននិងចិន បានឯកភាពបង្កើត បញ្ជីរាយនាមបណ្ដាស្ថាប័នជួយសង្គ្រោះក្នុងតំបន់ទាំងមូល ឯកភាពនូវភាសាទំនាក់ទំនងជាភាសាអង់គ្លេស បង្កើតគេហទំព័រជួយសង្គ្រោះអាស៊ាន-ចិន…។ល។ ប៉ុន្តែ ដើម្បីការងារទាំងនេះទទួលបានប្រសិទ្ធិភាព នៅត្រូវផ្អែកលើគោលការណ៍មូលដ្ឋានជាសារវ័ន្តមួយចំនួនទៀត។ “ ទី១គឺត្រូវអនុវត្តតាមស្មារតីមនុស្សធម៌។ទី២គឺភាគីនានាត្រុវចែករំលែកគោល នយោបាយជាមួយគ្នាក្នុងបំណងមានយន្តការសហការល្អ។ទី៣គឺត្រូវកំណត់បាន នូវស្ថប័នទាក់ទងនៃប្រទេសជាតិនិមួយៗក្នុងដំបន់ ខណះពេលដែលឧទ្ទេសហេតុ កើតមានឡើងអាចទាក់ទងបាន។ “ ជាប្រទេស១ស្ថិតនៅតាមឆ្នេសមុទ្រ វៀតណាមផ្តោតសំខាន់ការយក ចិត្តទុក ដាក់ដល់ការជំរុញខ្លាំងកិច្ចសហប្រតិបត្តិការក្នុងដំបន់អំពីការជួយសង្រ្គោះមនុស្ស និងទូកនាវាដែលរងគ្រោះលើសមុទ្រ។តាមតួលេខស្ថិតិក្នុងប៉ុន្មានឆ្នាំកន្លងទៅអត្រា ទទួលជោគជ័យក្នុងការ ជួយសង្រ្គោះអ្នកនេសាទរបស់វៀតណាមគឺ៨៧%និងទូក នាវាគឺជាង៤៧%។ ASEAN និងចិនបានឆ្លងកាត់កំណាត់ផ្លូវវែង១ពោរពេញទៅ ដោយការ លំបាក សាកល្បងដើម្បីទទួលបានសេចក្តីច្លែងការណ៍រួម DOC ។នាពេលថ្មីនេះភាគី ទាំង ២បានអនុម័តលើសេចក្តីថ្លែងការណ៍៦ខស្តីសមុទ្រខាងកើត។ភាគីទាំង២កំពុង សង្ឃឹមថា៖នឹងចាប់ផ្តើមការចរចារយ៉ាងឆាប់ៗដើម្បីទទួលបានក្រមប្រតិបត្តិតំបន់ នៅ សមុទ្រខាងកើតCOC។កិច្ចព្រមព្រៀង ASEAN និងចិនលើវិស័យសង្រ្គោះ លើសមុទ្រជាផ្នែក១ក្នុងការខំប្រឹងប្រែងនោះ៕
Related








