កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច៖ សសរទ្រូងមួយក្នុងចំណោមសសរទ្រូងសំខាន់ទាំង ៣ ក្នុងកិច្ចសហប្រតិបត្តិការវៀតណាម - អាស៊ាន
27/01/2020 08:31
(VOVWORLD) - ឆ្នាំ ២០២០ វៀតណាមបានទទួលតំណែងជាប្រធាន សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ។ ទន្ទឹមនឹងបណ្ដាគោលដៅជំរុញខ្លាំងនូវទំនាក់ទំនងភាពជាដៃគូរបស់អាស៊ាន ពង្រីកមជ្ឈភាពរបស់អាស៊ាន ជំរុញការតភ្ជាប់ និងផ្សារភ្ជាប់សេដ្ឋកិច្ចផ្ទៃក្នុងអាស៊ាននោះ វៀតណាមក៏បានដាក់ចេញរាល់អាទិភាពជំរុញក្នុងសសរទ្រូងសេដ្ឋកិច្ចអាស៊ាន។
ទិដ្ឋភាពនៃកិច្ចប្រជុំសេដ្ឋកិច្ចមួយរបស់អាស៊ាន (រូបថត៖ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម) ក្នុងដំណើរការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិរបស់វៀតណាមនោះ អាស៊ានបានដើរតួនាទីជាដៃគូ ពាណិជ្ជកម្មជួរមុខ។ នាឆ្នាំ ១៩៩៦ ខណៈដែលវៀតណាមទើបតែចូលរួមប្លុកពាណិជ្ជកម្មសេរីអាស៊ាន (AFTA) នោះ ពាណិជ្ជកម្មទ្វេភាគីរបស់វៀតណាមជាមួយបណ្តាប្រទេសដទៃទៀតក្នុងប្លុកទទួលបានប្រមាណ ៦ ពាន់លានដុល្លារអាមេរិកតែប៉ុណ្ណោះ ប៉ុន្តែរហូតមកដល់ពេលនេះ ទួលេខនេះបានកើនជាង ១០ ដង ពោលគឺប្រមាណ ៦០ ពាន់លានដុល្លារអាមេរិក។
Related








