VOV WorldVOV World
កំលាំងចលករដើម្បីអភិវឌ្ឍន៍ទំនាក់ទំនងរវាងវៀតណាមជាមួយបណ្ដាប្រទេសលោកខាងលិច
25/01/2013 10:13
(VOV World)_នារសៀលថ្ងៃទី ២៤ ​មករា អគ្គលេខាបក្សកុម្មុយ​ និស្តវៀត​ណាម​ Nguyen Phu Trong និងគណះប្រតិភូជាន់ខ្ពស់ វៀតណាម ​បាន​ត្រឡប់​មក​​ទីក្រុងហាណូយវិញ ​បញ្ឆប់ដំណើរ​ ទស្សនកិច្ច​ជាផ្លូវការ​នៅ​ប្រប៊ែលហ្ស៊ីក​​ EU អ៊ីតាលី អង់គ្លេសនិង អៀរឡង់ខាងជើង ពីថ្ងៃទី ១៧ ដល់ថ្ងៃទី​២៤ មករា ឆ្នាំ ២០១៣ ប្រកបដោយជោគជ័យ។ លទ្ធផល នេះបានបង្កើតឡើង​​ជំហានអភិវឌ្ឍន៍ថ្មី មានអត្ថន័យសំខាន់ ក្នុងលើកកំពស់ទំនាក់ ទំនងរវាង វៀតណាម​ជាមួយបណ្ដាប្រទេសលោកខាងលិច។ ​
កំលាំងចលករដើម្បីអភិវឌ្ឍន៍ទំនាក់ទំនងរវាងវៀតណាមជាមួយបណ្ដាប្រទេសលោកខាងលិច
          (VOV World)_នារសៀលថ្ងៃទី ២៤ ​មករា អគ្គលេខាបក្សកុម្មុយ​និស្តវៀត​ណាម​  លោក Nguyen Phu Trong និងគណះប្រតិភូជាន់ខ្ពស់វៀតណាម ​បាន​ត្រឡប់​មក​​ទីក្រុង​ហាណូយវិញ  ​បញ្ឆប់ដំណើរ​ទស្សនកិច្ច​ជាផ្លូវការ​នៅ​ប្រប៊ែលហ្ស៊ីក​​ EU អ៊ីតាលី ​អង់ គ្លេស ​និងអៀរឡង់ខាងជើង ពីថ្ងៃទី ១៧ ដល់ថ្ងៃទី​២៤ មករា ឆ្នាំ ២០១៣ ប្រកបដោយ ជោគជ័យ។ លទ្ធផលនេះបានបង្កើតឡើង​​ជំហានអភិវឌ្ឍន៍ថ្មី មានអត្ថន័យសំខាន់ ​ក្នុងលើកកំពស់ទំនាក់ទំនងរវាងវៀតណាម​ជាមួយបណ្ដាប្រទេសលោកខាងលិច។ ​            ដំណើរទស្សនកិច្ចលើកនេះ របស់ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក  Nguyen Phu Trong និងគណះប្រតិភូជាន់ខ្ពស់វៀតណាម នៅ​ព្រះ​រាជា​ណាចក្រប៊ែល ហ្ស៊ីក ​សហភាពអឺរ៉ុប​ សាធារណះរដ្ឋអ៊ីតាលី និងចក្រភពអង់គ្លេស ជា​ដំណើរ​ទស្សន​កិច្ចមានចរិតលក្ខណះប្រវត្តិសាស្ត្រ ។​ នេះគឺជាដំណើរ​ទស្សនកិច្ច​លើកដំបូងនៅបណ្ដា​ប្រទេសលោកខាងលិច របស់លោក Nguyen Phu Trong ក្នុងថានះជាអគ្គលេខា​បក្ស កុម្មុយ​និស្តវៀតណាម។ គោលដៅរបស់ដំណើរទស្សនកិច្ចលើក​នេះគឺ បន្តអនុត្ត​ព្រមៗ​គ្នា លើគ្រប់វិស័យគោលមាគា៍​កិច្ចការបរទេសឯករាជ្យ ម្ចាស់ការ ​សន្តិភាព កិច្ចសហ​ប្រតិបត្តិការ និង​អភិវឌ្ឍន៍ ពហុភាគី ពហុបែបបនីយកម្មទំនាក់ទំនងកិច្ចការ​បរទេស​របស់បក្ស និងរដ្ឋវៀតណាមគឺ​ជំរុញការអភិវឌ្ឍន៍ទំនាក់ទំនង​រវាងវៀតណាមជាមួយ EU និងបណ្ដាប្រទេសដើរតួនាទីសំខាន់នៅទ្វីបអឺរ៉ុប។ អគ្គលេខាបក្សកុម្មុយ​ និស្តវៀត​ណាម​ Nguyen Phu Trong និងប្រធានក្រុមប្រឹក្សារទ្វីបអឺរ៉ុប Herman Van Rompuy (http://nguyenphutrong.net)           តាមលោក Hoang Binh Quan ប្រធានគណះកម្មាធិការកិច្ចការបរទេសមជ្ឈឹម និង ជាសមាជិក​គណះប្រតិភូជាន់ខ្ពស់វៀតណាមលើកនេះ  បានអោយដឹងថា÷ ការដែល​ ថ្នាក់ដឹកនាំនៃ​បណ្ដាប្រទេសលោកខាងលិច បានលៃទុកបដិសណ្ឋានកិច្ចដ៏មហោឡា រឹក​​ចំពោះ អគ្គលេខាបក្ស​ Nguyen Phu Trong បានបង្ហាញនូវ​តួនាទី ​របស់វៀតណាម ការ គោរពតួនា​ទីដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម និង​​គោលបំណងជំរុញទំនាក់ទំនង​លើគ្រប់វិស័យជាមួយវៀតណាម។ នៅបណ្ដា​ជំនួបសន្ទនា ការជួបប្រាស្រ័យរវាង អគ្គ​លេខាបក្សកុម្មុយនិស្ត​វៀតណាម​លោក Nguyen Phu Trong ជាមួយ​ថ្នាក់ដឹកនាំនៃ​បណ្ដា​ប្រទេសលោក​ខាងលិច​​​ប្រព្រឹត្តទៅក្នុងបរិយាកាសដ៏ស្មោះត្រង់ ជាក់ស្ដែង​ បង្ហាញនូវ​មនោសញ្ជេតនាដ៏ជ្រាល​ជ្រៅ ក៏ដូចជាទំនុកទុកចិត្តរបស់បណ្ដាប្រទេសចំពោះវៀត ណាម។ ​ខ្លឹមសារ​ជាក់ស្ដែងដែលយកមកផ្លាស់ប្តូរគឺសំដៅបង្កើនទំនាក់ទំនង​នយោ​ បាយ​ ជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ជាពិសេសកិច្ចសហ​ប្រតិ​បត្តិ​ការក្នុងវិស័យអប់រំ បណ្ដុះបណ្ដាល …ជាដើម។ អាចឃើញច្បាស់ថាដំណើរទស្សនកិច្ចនៅបណ្ដាប្រទេសអ៊ឺរ៉ុបខាងលិចរបស់អគ្គលេខា  Nguyen Phu Trong និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម​លើកនេះជារបត់សំខាន់ដែល​បង្កកំលាំងចលករយ៉ាងខ្លាំងក្លានិងជាគ្រិះដ្ឋានសំរាប់វៀតណាមជំរុញទំនាក់ទំនងលើ គ្រប់វិស័យជាមួយដៃគូរសំខាន់នៅទ្វីបអ៊ឺរ៉ុប។​ ជាមួយសាធារណៈរដ្ឋអ៊ីតាលីវៀតណាម បាន​លើកកំរិតក្របខ័ណ្ឌសហប្រតិបត្តិការក្លាយទៅជាដៃគូរយុទ្ធសាស្ត្រ។ ជាមួយចក្រ ភពអង់គ្លេស៍ វៀតណាមជំរុញយ៉ាងខ្លាំងក្លាការពិតជាក់ស្ដែងបនីយកម្មបណ្ដាខ្លឹមសារ នៃទំនាក់​ទំនងដៃគូយុទ្ធសាស្ត្រ។ ជាមួយព្រះរាជាណាចក្រប៉ែលហ្សីក ដំណើរទស្សន កិច្ច​បានបង្ករបត់មួយកំលាំងចលករយ៉ាងខ្លាំងក្លាមួយជំរុញទំនាក់ទំនងសហប្រតិ​បត្តិ​ការ​លើច្រើនវិស័យរវាងប្រទេសទាំងពីរ។ ជាមួយ EU គឺពិភាគ្សាវិធានការដើម្បីជំរុញទំនាក់ ទំនង​អោយកាន់តែស៊ីជម្រៅជាក់ស្ដែង។ លើវិស័យនយោបាយ អគ្គលេខា Nguyen Phu  Trong រួមជាមួយថ្នាក់ដឹកនាំ EU និងបណ្ដាប្រទេសពោលខាងលើសុទ្ធតែឯក​ភាព​បង្កើន​យ៉ាងខ្លាំងក្លាទំនាក់​ទំនងនយោបាយធ្វើជាមូលដ្ឋានឲ្យការអភិវឌ្ឍណ៍យូអង្វែងលើគ្រប់ វិស័យ ពិសេសគឺសេដ្ឋកិច្ចពាណិជ្ជកម្មវិនិយោគ ឯកភាពបង្កើនការសន្ទនាជំនឿទុក ចិត្ត រក្សាការជួបសន្ទនារវាងថ្នាក់ដឹកនាំជាន់ខ្ពស់ក៏ដូចជាផ្លាស់ប្តូរនៅរវាងថ្នាក់ដឹក​នាំ គ្រប់​ជាន់ថ្នាក់។ ស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មវិនិយោគ អគ្គលេខានិង​បណ្ដាអ្នកប្រមុខរដ្ឋអ៊ឺរ៉ុបខាងលិចបានពិភាគ្សាអំបីសក្ដានុភាពសហប្រតិបត្តិការនិងដាក់ ចេញបណ្ដាបញ្ហាដ៏ជាក់ស្ដែងដើម្បីជំរុញនិងបើកទូលាយអភិវឌ្ឍន៍ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ។​ ចំពោះ EU ថ្នាក់ដឹកនាំនៃភាគីទាំងពីរបានស្វាគមការចុះ​ហត្ថ​លេខាលើកិច្ចព្រមព្រៀងដៃគូនិងសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម-​EU (PCA) និងសន្យានឹងសកម្មជំរុញដំណើរការចរចារអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ក្នុងរយៈពេលខាងមុខ។ អគ្គលេខា​ Nguyen Phu Trong រួមជាមួយថ្នាក់ដឹកនាំ​បណ្ដា​ប្រទេសនិង EU បានឯកភាពរក្សាកិច្ចសហប្រតិបត្តិការនិងសហការលើបណ្ដាវេទិកាព ហុភាគី លៃទុកពេលវេលាជាច្រើនពិភាគ្សាអំពីវិធានការជំរុញទំនាក់ទំនងអាស៊ាន-EU ទន្ទឹមនឹងនោះពិភាគ្សាអំពីបញ្ហារក្សាសន្តិភាពនិងអភិវឌ្ឍន៍នៅដំបន់អាស៊ី-អាគ្នេយ៍ អាស៊ី-ប៉ាស៊ីហ្វិក។           លទ្ធផលនៃដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រប៊ែលហ្សីក សហភាពអ៊ឺរ៉ុប សាធារណៈរដ្ឋអ៊ីតាលី ចក្រភពអង់គ្លេស៍និងអៀកឡង់ខាងជើងលើកនេះរបស់អគ្គលេ ខា Nguyen Phu Trong បានបង្កគ្រិះដ្ឋានកំលាំងចលករយ៉ាងខ្លាំងក្លាសំរាប់ការអភិវឌ្ឍន៍​ទំនាក់ទំនងមានអត្ថន័យយុទ្ធសាស្ត្រយូអង្វែងរវាងវៀតណាមជាមួយបណ្ដាប្រទេស និងដៃគូសំខាន់នៅអ៊ឺរ៉ុបខាងលិច។ តាមរយៈដំណើរទស្សនកិច្ចរបស់អគ្គលេខា Nguyen Phu Trong ទំនាក់ទំនងរវាងវៀតណាមជាមួយ EU និងបណ្ដាប្រទេសនេះនឹងអ ភិវឌ្ឍន៍​យ៉ាងខ្លាំងក្លា​ដើម្បីផលប្រយោជន៍នៃភាគីនីមួយៗ ដើម្បីសន្តិភាពអភិវឌ្ឍន៍របស់​ដំបន់និងលើពិភពលោក៕