កម្មវិធីលុបបំបាត់ផ្ទះទ្រុឌទ្រោម៖ លក្ខណៈមនុស្សសាស្ត្ររបស់រដ្ឋមួយដើម្បីប្រជាជន
17/07/2025 08:55
(VOVWORLD) - វៀតណាមកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការបញ្ចប់កម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោម។ សមិទ្ធិផលសម្រេចបានបន្ទាប់ពីរយៈពេល ៩ ខែក្រោយពីលោកនាយករដ្ឋមន្ត្រីបំផុសការអនុវត្ត (ខែតុលា ឆ្នាំ ២០២៤ បានបង្ហាញថា នេះមិនត្រឹមតែជាកម្មវិធីសកម្មភាពប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញជាក់ស្តែងបំផុតនៃគំនិត “មិនទុកនរណាម្នាក់ចោលនៅពីក្រោយឡើយ” ដែលជាការបញ្ជាក់អំពីស្មារតី “អភិវឌ្ឍន៍ប្រកបដោយបរិយាបន្ន” ដែលត្រូវបានបក្សនិងរដ្ឋវៀតណាមអនុវត្តយ៉ាងខ្ជាប់ខ្ជួន។
នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំលើកទី ៥ នៃគណៈកម្មាធិការមជ្ឈិម ដើម្បីអនុវត្តការលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមទូទាំងប្រទេស (រូបថត៖ Lai Hoa/VOV) កាលពីខែមីនាឆ្នាំមុន នៅទូទាំងប្រទេសមានប្រជាជនប្រមាណ ៣០០.០០០ គ្រួសារ ដែលកំពុងរស់នៅក្នុងផ្ទះបណ្តោះអាសន្ននិងផ្ទះទ្រុឌទ្រោម ហើយគ្រួសារជាច្រើន គ្មានកន្លែងស្នាក់ផងដែរ។ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជិញបានសង្កត់ធ្ងន់ម្តងហើយម្តងទៀតថា៖ ឆ្នាំ ២០២៥ គឺជាឆ្នាំប្រារព្ធខួបលើកទី ៩៥ នៃការបង្កើតបក្ស ខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ ខួបលើកទី ៨០ នៃការបង្កើតប្រទេសជាតិ ហើយមិនអាចទុកឱ្យប្រជាជនគ្មានទីស្នាក់នៅ ឬរស់នៅក្នុងផ្ទះបណ្តោះអាសន្ន និងផ្ទះ ទ្រុឌទ្រោមឡើយ។
Related








