កងទ័ពមិនស្ថិតនៅខាងក្រៅឆាកនយោបាយឡើយ។
20/03/2013 08:48
VOV-មាត្រាទី៧០នៃពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩២បានកំណត់ថាកំលាំងប្រដាប់អាវុធប្រជាជន ត្រូវស្មោះត្រង់ជាមួយបក្សកុម្មុយនីស្តវៀតណាមមាតុ ប្រទេសនិងប្រជាជន។នេះជាលើកដំបូងដែលវៀត ណាមកំណត់ប្រការនេះក្នុងរដ្ឋធម្មនុញ្ញ។ មាត្រានេះសមស្របទាំងស្រុងជា មួយដំណើរការបង្កើតអភិវឌ្ឍន៍កងទ័ពប្រជាជនវៀតណាមក្នុងរយៈពេល៦៩ ឆ្នាំកន្លងមកព្រមទាំងអះអាងឡើងវិញនូវស្ថានភាពជាក់ស្ដែងបរានុម័តគឺគ្មាន កងទ័ពណាស្ថិតនៅខាងក្រៅឆាកនយោបាយឡើយ។ ខ្លឹមសារនេះទទួល បានការជួយជ្រោមជ្រែងរបស់សាធារណៈមតិក្នុងដំណើរការរួមមតិទៅក្នុង ពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២ដែលកំពុងប្រព្រឹត្តទៅ។

កងទ័ពមិនស្ថិតនៅខាងក្រៅឆាកនយោបាយឡើយ។ VOV-កងទ័ពមិនមែនជាកំលាំងនយោបាយបង្កើតឡើងដោយខ្លួនឯងនិង មិនម៉ែនជាក្រុមសិទ្ធិអំណាចមួយទេ។ ឧត្តសេនីយ៍ត្រី សាស្ត្រាចារ្ស Bui Phan Ky ឯកទេសវិទ្យាស្ថានយុទ្ធសាស្ត្រការពារប្រទេសវៀតណាមបានចាត់ទុកថា នៅ ប្រទេសណាក៏ដោយ កងទ័ពជានិច្ចកាលផ្សាភ្ជាប់ជាមួយកំលាំងនយោបាយ ណាមួយ។ “កងទ័ពប្រជាជនវៀតណាមបានបង្កើតនាថ្ងៃទី២២ធ្នូឆ្នាំ១៩៤៤ មុនមួយឆ្នាំ មានសាធារណៈរដ្ឋប្រជាធិបតេយ្យវៀតណាមនិងមុនពីរឆ្នាំមានរដ្ឋធម្មនុញ្ញឆ្នាំ ១៩៤៦។ អានឡើងវិញសារាចរណ៍របស់លោកប្រធានហូជីមិញក្នុងពេលសំណូមពរបង្កើតក្រុមវៀតណាមឃោសនាកងទ័ពរំដោះ (ក្រោយនេះជាកងទ័ព ប្រជាជនវៀតណាម) បានសឲ្យឃើញថាសារាចរណ៍នេះគឺដោយសារសំណូមពររបស់អង្គការមហាជន អង្គការមហាជននៅទីនេះគឺជាបក្ស។ នោះមិនមែនជា ចំណុចដោយឡែករបស់វៀតណាមឡើយ នៅមិនថាប្រទេសណាកងទ័ពក៏ត្រូវ ស្មោះត្រង់ជាមួយបក្សកាន់អំណាច។ប្រទេសណាក៏ត្រូវមានបក្សមួយដឹកនាំ។” ឧត្តសេនីយ៍ត្រី សាស្ត្រាចារ្ស Bui Phan Ky ឯកទេសវិទ្យាស្ថានយុទ្ធសាស្ត្រការពារប្រទេសវៀតណាម នាបច្ចុប្បន្នកងទ័ពវៀតណាមត្រូវបានកសាងតាមទិសរៀបរយទំនើបដើម្បីបំរើភារកិច្ចយុទ្ធសាស្ត្រចំនួន២គឺកសាងនិងការពារមាតុប្រទេសវៀតណាមសង្គម និយម។ កងទ័ពឈរនៅខាងប្រជាជនអត្តចរិតរបស់វណ្ណៈកម្មករ។ឧត្តមសេនីយ៍ ត្រី សាស្ត្រាចារ្ស Bui Phan Ky បានវិភាកបន្ថែមទៀតថា៖ “ការស្មោះត្រង់ជាមួយមាតុប្រទេសប្រជាជននិងជាមួយបក្សដឹកនាំជាអត្តចរិតរបស់កងទ័ពនិងជាភារកិច្ចចាំបាច់ត្រូវតែធ្វើ។ ខ្ញុំជឿជាក់ថាកងទ័ពមួយ មានអត្តចរិតដូច្នេះមិនអាចឈរនៅខាងក្រៅឆាកនយោបាយបានឡើយ។” រីឯឧត្តមសេនីយ៍ទោ សាស្ត្រាចារ្សរងបណ្ឌិត Nguyen Ngoc Hoi អគ្គនិពន្ធនាយកទស្សនាវដ្តីការពារជាតិប្រជាជនទាំងមូលបានអះអាងថារាល់ប្រការបំពេញបន្ថែមនៅមាត្រាទី៧០ក្នុងពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ គឺជាការកំណត់ក្នុងរដ្ឋធម្មនុញ្ញប្រវត្តិសាស្ត្រមួយជាក់ស្ដែងបរានុម័តមួយដែលបាន ស្ថិតស្ថេរ ក្នុងរយៈពេល៦៩ឆ្នាំកន្លងមក។ “ក្នុងអំឡុង៦៩ឆ្នាំកន្លងមកកងទ័ពប្រជាជនវៀតណាមជានិច្ចកាលស្មោះត្រង់ ជាមួយបក្សដោយ ផ្អែកលើមូលដ្ឋានចំនួន៣គឺ សតិអារម្មណ៍ប្រយុទ្ធរបស់ កងទ័ពការងារសតិអារម្មណ៍និងការងារចាត់តាំងរបស់កងទ័ព។ ជាក់ស្ដែងបាន សឲ្យឃើញថាគោលដៅប្រយុទ្ធរបស់បក្សក៏ជាគោលដៅប្រយុទ្ធរបស់កងទ័ព។ នោះគឺគោលដៅដើម្បីឯករាជ្យជាតិនិងលិទ្ធិសង្គមនិយមដើម្បីសុភមង្គល់របស់ ប្រជាជន។ ទី២គឺការងារសតិអារម្មណ៍ក្នុងកងទ័ពប្រជាជនវៀតណាមក្នុង រយៈពេល៦៩ឆ្នាំកន្លងមកគឺសំដៅផ្សព្វផ្សាយសតិអារម្មណ៍របស់បក្សចូលក្នុង កងទ័ព។ អំពីការចាត់តាំងកងទ័ពវៀតណាមស្ថិតនៅក្បែរប្រព័ន្ធបញ្ជាការ មានការបង្កើតប្រព័ន្ធអង្គការបក្ស។” បណ្ឌិត Cao Duc Thai អតីតប្រធានវិទ្យាស្ថានសិទ្ធិមនុស្ស សាលាសភាបណ្ឌិតនយោបាយ-រដ្ឋបាលជាតិហូជីមិញ បណ្ឌិត Cao Duc Thai អតីតប្រធានវិទ្យាស្ថានសិទ្ធិមនុស្ស សាលាសភា បណ្ឌិតនយោបាយ-រដ្ឋបាលជាតិហូជីមិញបានពន្យល់ថាការកត់ត្រាចូលក្នុង រដ្ឋធម្មនុញ្ញខ្លឹមសារកងទ័ពស្មោះត្រង់ជាមួយបក្សមិនម៉ែនជាការទម្លាក់បន្ទាប កងទ័ពឡើយតែជាការលើកកំពស់ការយល់ដឹងនយោបាយរបស់កងទ័ព ចំពោះរបប ចំពោះប្រជាជាតិនិងប្រទេសជាតិទៀតផង។ក្នុងកាលៈទេសៈ នាបច្ចុប្បន្នការស្មោះត្រង់ជាមួយបក្ស តាមបណ្ឌិត Cao Duc Thai ត្រូវយល់ នៅលើជ្រុងជ្រោយជាច្រើន។ “ទស្សនាទានស្មោះត្រង់ជាមួយបក្សត្រូវបានយល់ថា ត្រូវស្មោះត្រង់ជា មួយគោលមាគ៌ាកសាងការពារមាតុប្រទេស ក្នុងនោះត្រូវស្មោះត្រង់ជាមួយ គោលមាគ៌ាកិច្ចការបរទេស មិនត្រូវធ្លាក់ទៅក្នុងអន្ទាក់របស់អានុភាពអមិត្ត។ ទីពីរគឺស្មោះត្រង់ជាមួយគោលដៅឯករាជ្យជាតិផ្សាភ្ជាប់នឹងលិទ្ធិសង្គមនិយម ជាក់ស្ដែងគឺគាំទ្ររាល់កត្តាសកម្មប្រឆាំងនឹងផលប្រយោជន៍ក្រុម។” ការរក្សារឹងមាំកិច្ចដឹកនាំរបស់បក្សកុម្មុយនីស្តវៀតណាមចំពោះកងទ័ព កសាងកងទ័ពជានិច្ចកាលរឹងមាំអំពីនយោបាយធ្វើឲ្យបណ្ដាគណៈបក្ស នយោបាយប្រតិកិរិយាមិនអាចអូសទាញកងទ័ពចូលក្នុងបណ្ដាសកម្មភាព ក្បត់ជាតិអន្តរាយដល់ប្រជាជន។ ស្ថានភាពជាក់ស្ដែនបរានុម័តនិងដំណើរ រយៈពេល៦៩ឆ្នាំបង្កើតនិងអភិវឌ្ឍន៍កងទ័ពប្រជាជនវៀតណាមបានសឲ្យ ឃើញថា ការកំណត់ក្នុងរដ្ឋធម្មនុញ្ញកំលាំងប្រដាប់អាវុធប្រជាជនត្រូវស្មោះ ត្រង់ដាច់ខាតជាមួយបក្សកុម្មុយនីស្ដវៀតណាមគឺសមស្របទាំងស្រុង៕
Related








