VOV WorldVOV World
ក្តីសង្ឃឹមសម្រាប់ការស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរឡើងវិញនៅពេលដែលអ៊ីរ៉ង់មានប្រធានាធិបតីថ្មី
29/06/2021 07:44
(VOVWORLD) - ការបោះឆ្នោតប្រធានាធិបតីអ៊ីរ៉ង់ត្រូវបានធ្វើឡើង នាថ្ងៃទី ១៨ មិថុនា ក្នុងបរិបទដំណើរការកិច្ចចរចាដើម្បីស្តារឡើងវិញ JCPOA រវាងអ៊ីរ៉ង់និង P5+1 (រួមមានអាមេរិក រុស្ស៊ី អង់គ្លេស បារាំង ចិននិងអាល្លឺម៉ង់) ដោយឆ្លងកាត់ការចរចារជាច្រើនជុំនៅទីក្រុង វីយែន (អូទ្រីស) ជាមួយនឹងវឌ្ឍនភាពជាក់ស្តែង ប៉ុន្តែនៅតែមិនបានសម្រេចគោលដៅដែលបានដាក់ចេញ។ ដូច្នេះសំណួរត្រូវចោតឡើងថា តើលោក Ebrahim Raisi ដែលជាមេដឹកនាំប្រកាន់ជំហររឹងប៉ឹង ដែលជាប់ឆ្នោតក្លាយជាប្រធានាធិបតីអ៊ីរ៉ង់នោះ នឹងជះឥទ្ធិពលយ៉ាងណាដល់ដំណើរការចរចាដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់សាធារណៈជន។
រោងចក្រថាមពលនុយក្លេអ៊ែរ Bushehr នៅអ៊ីរ៉ង់ (១០ វិច្ឆិកា ២០១៩) (រូបថតៈ Fatemeh Bahrami/Agency Anadolu) នៅក្នុងសេចក្តីប្រកាសជាផ្លូវការមួយ បន្ទាប់ពីត្រូវបានបញ្ជាក់ថាជាប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi បានសន្យាដើរតាមផ្លូវចរចាដើម្បីស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរឡើងវិញ។ នេះត្រូវបានគេចាត់ទុកថាជាសញ្ញាវិជ្ជមានសម្រាប់ដំណើរការចរចា ទោះបីជាផ្លូវឆ្ពោះទៅរកការសម្របសម្រួលចុងក្រោយ នៅតែត្រូវបាន ចាត់ទុកថាវែងអន្លាយនិងពោរពេញទៅដោយ ឧបស័គ្គ។