ក្តីសង្ឃឹមស្តួចស្តើង
25/10/2012 08:17
(VOVworld)-វិបត្តិនៅស៊ីរីដែលអូសបន្លយរយៈពេល ១៩ខែកន្លងទៅ កំពុងមានក្តីសង្ឃឹមថ្មី ។ នោះគឺការ ដែលរដ្ឋាភិបាលរបស់ប្រធានាធិបតីស៊ីរី Bashar al- Assad យល់ព្រមឈប់បាញ់ក្នុងរយៈពេលប្រព្រឹត្ត ទៅពិធីបុណ្យអ៊ីស្លាម Eid Al-Adha ដ៏ពិសិដ្ឋរបស់ជនអ៊ីស្លាម។ នេះជាលក្ខណៈ ងាយស្រួលដើម្បីសហគមន៌អន្តរជាតិខំប្រឹងប្រែងជម្រុញរាល់សកម្មភាពជួយ

(VOVworld)-វិបត្តិនៅស៊ីរីដែលអូសបន្លយរយៈពេល១៩ខែកន្លងទៅកំពុងមានក្តី សង្ឃឹមថ្មី ។ នោះគឺការដែលរដ្ឋាភិបាលរបស់ប្រធានាធិបតីស៊ីរី Bashar al-Assad យល់ព្រមឈប់បាញ់ក្នុងរយៈពេលប្រព្រឹត្តទៅពិធីបុណ្យអ៊ីស្លាម Eid Al-Adha ដ៏ពិសិដ្ឋរបស់ជនអ៊ីស្លាម។ នេះជាលក្ខណៈងាយស្រួលដើម្បីសហគមន៌អន្តរជាតិ ខំប្រឹងប្រែងជម្រុញរាល់សកម្មភាពជួយ ឧបត្ថម្ភមនុស្សធម៌ ព្រមទាំងជាបុព្វបទ ដើម្បីភាគីនានានៅប្រទេសមជ្ឈឹម បូព៌ានេះ ឆ្ពោះទៅគោលដៅបញ្ឈប់ទាំងស្រុង អំពើហឹង្សានៅស៊ីរី។ ប៉ុន្តែក្នុងស្ថានភាពសព្វថ្ងៃ ខណៈពេលដែលភាគីនានានៅ ប្រទេសនេះ នៅបន្តសកម្មភាពបង្ករឿងហេតុ គឺការខំប្រឹងប្រែងនេះត្រឹមតែជាក្តី សង្ឈឹមស្តួចស្តើងតែប៉ុណ្ណោះ។ បេសកជនពិសេស Brahimi (រូបថតៈ Internet) រយៈពេល១ថ្ងៃមុនពិធីបុណ្យអ៊ីស្លាម Eid al-Adha ជាមហាពិធីបុណ្យ១ ក្នុងចំណោមមហាពិធីបុណ្យដ៏សែនសំខាន់ក្នុងឆ្នាំរបស់ជនអ៊ីស្លាម បេសកជនពិសេសរបស់សម្ព័ន្ធអ៉ារ៉ាប់និងអ.ស.បអំពីស៊ីរី លោក Lakhdar Brahimi នាថ្ងៃទី ២៤តុលាបានជូនដំណឹងអំពីកិច្ចព្រមព្រៀងឈប់បាញ់១ ក្នុងរយៈពេល៤ថ្ងៃដែល ប្រព្រឹត្តទៅពិធីបុណ្យ Eid Al-Adha ចាប់ពីថ្ងៃទី២៦តុលាដែលត្រូវបានភាគីទាំង ពីររបស់ស៊ីរីយល់ព្រម។ មុនបង្អស់គឺត្រូវអះអាងថាដើម្បីទទួលបានលទ្ធផលនេះ គឺ មកពីការខំប្រឹងប្រែងមិននឿយហត់របស់បេសកជនពិសេស Brahimi ។ ក្នុង តួនាទីជាបេសកជនស្ថាបនាសន្តិភាពឡើងវិញនៅប្រទេសមជ្ឈឹមបូព៌ានេះ លោក Brahimi បានមានការប្រឹងប្រែងដើម្បីស្វែងរកដំណោះស្រាយនយោបាយ១សម្រាប់វិបត្តិនៅស៊ីរី។ បន្ទាប់ពីព័ត៌មានស្តីពីបទឈប់បាញ់ជាបណ្តោះអាសន្ន១ត្រូវបានប្រកាស ក្រុមប្រឹក្សាសន្តិសុខ អ.ស.បបានចេញសេក្តីថ្លែងការស្វាគមចំពោះ សំណើឈប់ បាញ់នេះ ទន្ទឹមនឹងនោះ អំពាវនាវភាគីឲ្យនានានៅស៊ីរីអនុវត្តយ៉ាង ត្រឹមត្រូវផង។ នោះគឺបណ្ដាព័ត៌មានសកម្មក្នុងកាលៈទេសៈនាបច្ចុប្បន្ន។ ប៉ុន្តែសាធារណៈ មតិព្រួយបារម្មណ៍ថាការអនុវត្តមិនងាយស្រួលទេ។ វាទាមទាជំនឿទុកចិត្តត្រូវបានកសាងពីភាគីទាំងពីរនៅប្រទេសនេះរួមជាមួយការខំប្រឹងប្រែងរបស់សហគមន៍អន្តរ ជាតិទៀតផង។ ឧបសគ្រដើមដំបូងបានកើតឡើងក្រោយពី ព័ត៍មានដែលលោក Brahimi នាំចេញ។ តាមនោះនាថ្ងៃទី២៤តុលា ក្រុមជនឥស្លាមរណសិរ្ស Al Nusra បានបដិសេធកិច្ចព្រមព្រៀងឈប់បាញ់នៅស៊ីរីក្នុងឱកាសបុណ្យ Eid al-Adha។ ក្នុងពេលនោះបណ្ដាការប៉ះទង្កិចយ៉ាងធ្ងន់ធ្ងរនៅកើតមានឡើងនៅទូទាំងប្រទេស ស៊ីរី។ ភាគីនានានៅស៊ីរីយល់ព្រមឈប់បាញ់ក្នុងពិធីបុណ្យអ៊ីស្លាមEid al-Adha (រូបថតៈ Internet) ពីស្ថានភាពដូច្នេះ សាធារណៈមតិព្រួយបារម្មណ៍នឹងចរិតលក្ខណៈចីរភាពនៃកិច្ចព្រមព្រៀងឈប់បាញ់នេះ។ បញ្ហានាបច្ចុប្បន្ននោះគឺជំនឿទុកចិត្តរវាងបណ្ដាភាគីត្រូវបែកបាក់។ កំលាំងគាប សង្កត់ពី ខាងក្រៅទៅលើរដ្ឋអំណាចប្រធានាធិបតី Bashar al-Assad នៅមិនទាន់ថយចុះឡើយ។តាមបណ្ដោយខ្សែព្រំដែនមានប្រវែង ៩០០គីឡូម៉ែត្រជាប់នឹងទួរគីនេះក្នុងប៉ុន្មានសប្ដាហ៍ជិតៗនេះ Ankara បានបង្កើនការ ដាក់ពង្រាយកងទ័ពសំដៅបង្កកំលាំងកាបសង្កត់ទៅលើ Damascus។ ក្នុងពេលនោះ អង្គការ NATO នាបច្ចុប្បន្នកំពុងរៀបចំផែនការការពារទួរគី ប្រទេសសមាជិកអង្គការយោធាដ៏ខ្លាំងនេះ។សាធារណៈមតិចាត់ទុកថា ត្រឹមតែមានហេតុផលតូចមួយអាចនាំទៅដល់ការធ្វើអន្តរាគមយោធាពីខាងក្រៅទៅលើស៊ីរី។ ពីស្ថានភាពនាបច្ចុប្បន្នសាធារណៈមតិបានចាត់ទុកថា មិនងាយដើម្បីបេកស កជនពិសេសរួម Brahimi ទទួលជោគជ័យជាមួយការប្តេជ្ញាចិត្តរបស់ខ្លួនឡើយ។ ស្ថានភាពស៊ីរីបានធ្វើឲ្យអ្នកសង្កេតការនាំចេញការពិនិត្យថា ការយល់ព្រមពីភាគី ប្រឆាំងចំពោះកិច្ចព្រមព្រៀងឈប់បាញ់ត្រឹមតែធ្វើស្ងប់ចិត្តបេសកជនពិសេសរូប នេះចំពោះការខំប្រឹងប្រែងព្យាយាមរបស់លោកចំពោះសហគមន៍អន្តរជាតិតែ ប៉ុណ្ណោះ។ រីឯការអនុវត្តដែររឺទេនៅជាដំណើរការមួយដ៏លំបាក៕
Related








