លើកកម្ពស់សារៈសំខាន់នៃអាស៊ាន
10/07/2023 09:00
(VOVWORLD) - នាថ្ងៃទី១១ ខែកក្កដា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី៥៦ (AMM-56) នឹងបើកនៅទីក្រុងហ្សាកាតា (ឥណ្ឌូនេស៊ី)។ ក៏នៅ នាថ្ងៃទី១០ ខែកក្កដានេះដែរ បានប្រព្រឹត្តិទៅសកម្មភាពថ្នាក់រដ្ឋមន្ត្រីក្នុងក្របខ័ណ្ឌ AMM-56។ នេះគឺជាសកម្មភាពដែលមានទ្រង់ទ្រាយធំបំផុតប្រចាំឆ្នាំរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន។ គណៈប្រតិភូវៀតណាមដឹកនាំដោយរដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son អញ្ជើញចូលរួមកិច្ចប្រជុំនឹងរួមចំណែកយ៉ាងសកម្ម ម្ចាស់ការ ដើម្បីសារៈសំខាន់នៃអាស៊ាន។
រដ្ឋមន្ត្រីការបរទេសអាស៊ានថតរូបអនុស្សាវរីយ៍នៅ Labuan Bajo ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣។ ប្រភព AFP កិច្ចប្រជុំ AMM-56 និងកិច្ចប្រជុំពាក់ព័ន្ធប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៤ ខែកក្កដា នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។ កិច្ចប្រជុំនេះមានការចូលរួមរបស់ប្រទេសជាសមាជិកអាស៊ានទាំង ១០ក៏ដូចជាដៃគូនានាផងដែរ។
Related








