លើកលែងទោស-ការសណ្ដោសប្រណីពិសេសរបស់រដ្ឋវៀតណាម។
23/08/2013 10:24
VOV-ការងារលើកលែងទោសជាការផ្ដួចផ្ដើមគំនិត ធំធេងរបស់រដ្ឋវៀតណាមនិងត្រូវបានអនុវត្តជាប្រចាំ ឆ្នាំក្នុងឱកាសពិធីបុណ្យធំៗនៃប្រទេសជាតិ។ ដើម្បី ត្រៀមឲ្យវគ្គលើកលែងទោសឆ្នាំនេះ ស្ថាប័នមាន សម័ត្ថកិច្ចកំពុងសុក្រិដ្ឋសំណុំបែបបទដើម្បីបើកចេញឱកាសសំរាប់អ្នកដែល ប្រព្រឹត្តអំពើរខុសឆ្គង។

លើកលែងទោស-ការសណ្ដោសប្រណីពិសេសរបស់រដ្ឋវៀតណាម។ (vov.vn) VOV-ពន្ធនាគារ Hong Ca ស្រុក Tran Yen ខេត្ត Yen Bai កំពុងឃុំឃាំងកែប្រែ ទណ្ឌិតជាង២ពាន់នាក់។ ជាមួយគោលនយោបាយសណ្ដោសប្រណីរបស់រដ្ឋ វៀតណាមក្នុងឱកាសទិវាបុណ្យជាតិប្រចាំឆ្នាំ ទណ្ឌិតជាច្រើនបែជាមានចំណាប់ អារម្មណ៍ទន្ទឹងរងចាំប្រកាសសេចក្តីសំរេចលើកលែងទោសរបស់ប្រធានរដ្ឋ។ ឆ្នាំនេះ Tran Doan Sinh ជាតណ្ឌិតមួយនាក់ដែលត្រូវបានក្រុមប្រឹក្សាលើកលែង ទោសពន្ធនាគារពិនិត្យសំណុំឯកសារដាក់ជូនថ្នាក់លើស្នើរលើកលែងទោស បានឲ្យដឹងថា៖ “ពេលទទួលសាលក្រមកាត់ទោសជាប់ពន្ធនាគារ១៥ឆ្នាំ ខ្ញុំព្រួយណាស់។ ប៉ុន្តែដោយទទួលបានការលើកទឹកចិត្តអប់រំរបស់កម្មាភិបាលក្នុងពន្ធនាគារ រហូត ដល់ពេលខ្ញុំបានឃើញថាទង្វើរបស់ខ្លួនគឺខុសឆ្គង ណីពេលនោះមកសតិអារម្មណ៍ កែប្រែរបស់ខ្លួនកាន់តែប្រែប្រួលពីមួយថ្ងៃទៅមួយថ្ងៃ។ ដោយហេតុនេះខ្ញុំបាន ខំប្រឹងប្រែងសំរេចរាល់កិច្ចការដែលកម្មាភិបាលប្រគល់ជូនដើម្បីត្រូវបានលើកលែង ទោសត្រឡប់ជួបជុំជាមួយគ្រួសារវិញ។” ក្នុងវគ្គលើកលែងទោសឆ្នាំនេះពន្ធនាគារ Hong Ca អនុវត្តយ់ាងម៉ឹងម៉ាត់នូវ ការកំណត់របស់រដ្ឋពីការឃោសនាដើម្បីទណ្ឌិតយល់អំពីលក្ខណៈលើកលែង ទោស។ដូច្នេះករណីចំនួន១៣២នៅពន្ធនាគារត្រូវបានអនុម័តលើសំណុំឯកសារ ស្នើរលើកលែងទោសឆ្នាំនេះសុទ្ធតែទទួលបានការស្រុះស្រួលខ្ពស់ពីទណ្ឌិត។ បន្ទាប់ពីមានសេចក្ដីសម្រេចចិត្តរបស់ប្រធានរដ្ឋស្ដីពីការលើកលែងទោសឆ្នាំ ២០១៣ និងសេចក្ដីណែនាំរបស់ក្រុមប្រឹក្សារពិគ្រោះយោបល់លើកលែងទោស ថ្នាក់ដឹកនាំពន្ធនាគារ Yen Ha ស្រុកPhu Yen ខេត្ត Son La (ភាគខាងជើងវៀតណាម) បានលាតត្រដាងអនុវត្តយ៉ាងឆាប់ៗដើម្បីបណ្ដាមុខសញ្ញាដែលបានកែប្រែល្អ នឹងទទួលបានការលើកលែងទោស។ នាបច្ចុប្បន្ន ពន្ធនាគារ Yen Ha បានផ្ញើ សំណុំឯកសារចំនួន៨១ ដើម្បីពិនិត្យមើលលើកលែងទោសក្នុងឱកាសបុណ្យ ជាតិឆ្នាំ២០១៣នេះ។ វរសេនីយ៍ឯកបម្រុង Pham Xuan Nghiep កម្មាភិបាលនៅ ពន្ធនាគារ Yen Ha បានអះអាងថា÷ “ក្នុងដំណើការពិចារណាសមរេចអនុម័ត យើងខ្ញុំបានធានាថា÷ ទណ្ឌិត ណាក៏បានដឹង ស្ដាប់និងផ្សព្វផ្សាយរាល់បទដ្ឋាន ដំណើការជាសាធារណះដើម្បី លើកលែងទោសសំរាប់ទណ្ឌិតក្នុងវគ្គនេះ។ ដូច្នេះ គ្រប់ទណ្ឌិតបានយល់ដឹងច្បាស់ និងក្ដាប់ជាប់រាល់លក្ខណះ។” រួមជាមួយដំណើការត្រៀមរៀបចំនៅគ្រប់ ពន្ធនាគារ បណ្ដាក្រុមត្រួតពិនិត្យ អន្តរផ្នែកបានទៅត្រួតពិនិត្យជាក់ស្ដែងផ្ទៀងផ្ទាត់សំណុំឯកសារ…។ល។ ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc និងជាប្រធានក្រុមប្រឹក្សារលើកលែងទោស មជ្ឈឹម បានអោយដឹងថា÷ “ការលើកលែងទោសជាការសណ្ដោសប្រណីពិសេស របស់រដ្ឋចំពោះ អ្នកត្រូវបានកាត់ទោសដាក់ពន្ធនាគារ ដើម្បីលើកទឹកចិត្តគេកែប្រែខ្លួន សកម្មសិក្សា ខំប្រឹងប្រែងធ្វើពលកម្មហាត់ពត់លត់ដំដើម្បីក្លាយទៅជាជនមាន ប្រយោជន៍សំរាប់ សង្គម។ ទន្ទឹមនឹងនោះ ការលើកលែងទោសបានបង្ហាញនូវប្រពៃណីមនុស្សធម៌ របស់ប្រទេសជាតិចំពោះទណ្ឌិតទៀតផង។” ការលើកលែងទោសដោះលែងមុនកាលកំណត់ ជាគោលនយោបាយមនុស្សធម៌ របស់វៀតណាម ក្នុងការងារតស៊ូប្រឆាំងជនល្មើស។ កាលពីឆ្នាំ ២០០៩មក វៀត ណាមបានអនុវត្តការលើកលែងទោសចំនួន៤លើកដោះលែងមុនកាលកំណត់សំរាប់ ទណ្ឌិតចំនួនជាង៤៨ពាន់នាក់ ដែលក្នុងនោះមានទណ្ឌិតជាជនបរទេសជាច្រើននាក់ ដែលរំលោភច្បាប់វៀតណាម។ ការងារលើកលែងទោសរបស់វៀតណាមទទួលបាន ការវាយតំលៃខ្ពស់ របស់សាធារណះមតិនៅក្នុងនិងក្រៅប្រទេស៕
Related








