VOV WorldVOV World
មេរៀននៃបដិវត្តខែសីហារនៅបំភ្លឺជារៀងរហូត
19/08/2013 08:48
(VOVworld)-ថ្ងៃ១៨សីហា ប្រជាជនវៀតណាមរំលឹកខួប អនុស្សាវរីយ៌លើក​ទី៦៨ជ័យជំនះនៃបដិវត្តន៍ខែសីហា ជារដ្ឋកម្មករកសិករ ដើមដំបូងនៅអាស៊ីអាគ្នេយ៌។
មេរៀននៃបដិវត្តខែសីហារនៅបំភ្លឺជារៀងរហូត
(VOVworld)-ថ្ងៃ១៨សីហា ប្រជាជនវៀតណាមរំលឹកខួបអនុស្សាវរីយ៌លើក​ទី៦៨ជ័យ ជំនះនៃបដិវត្តដ៏ខែសីហា បានចាប់បដិសន្ធិសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម ជារដ្ឋកម្មករ កសិករ ដើមដំបូងនៅអាស៊ីអាគ្នេយ៌។ ៦៨ឆ្នាំបានកន្លងផុតទៅ ប៉ុន្តែមេ រៀនអំពីការក្តាប់ជាប់ឱកាស និងពង្រិកកម្លំាងពលំមហាសាមគ្គីនៃប្រជាជាតិទាំង មូលរបស់​បដិវត្តន៍ប្រវត្តិសាស្រ្តនៅរក្សាបានតម្លៃដដែល។ ថ្ងៃទី១៩សីហានៅទីក្រុងហាណូយ (រូបថតៈ bqllang.gov.vn)          មុនបង្អស់ត្រូវអះអាងថា បដិវត្តន៍ខែសីហាឆ្នាំ១៩៤៥ ទទួល​បានជ័យជំនះយ៉ាង ឆាប់រហ័ស ជាលទ្ធផលនៃកម្លំាងពលំនៃផែនមហាសាមគ្គីរបស់ ប្រជាជាតិទាំងមូល។ ផ្តើមចេញពីផលប្រយោជន៌ តំរូវការ នឹងបំណងប្រាថ្នារបស់ប្រជាជនបក្សកុម្មុយនិស្ត វៀតណាមបានរៀបចំ ប្រមូលផ្តុំកម្លំាង។ តាមលោក Pham The Duyet ជាអតីតប្រធាន គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិ វៀតណាមថា៖ នាគ្រានោះដោយមានបក្ខ ជនចំនួន៥ពាន់នាក់ តាមរយៈ រណសិរ្សViet Minh បក្សបានប្រមូលផ្តុំបានជន រួមជាតិជាង២០លាននាក់ចូលរួមការធ្វើបដិវត្តន៍១​មិនដែលធ្លាប់មានក្នុងប្រវត្តិសាស្រ្ត។ រូបភាពមហាសាមគ្គីប្រជាជាតិទាំងមូល បាន បង្ហាញច្បាស់ក្នុង “សន្និបាតតំណង ប្រជាជនទូទាំងប្រទេស” ដោយលោកប្រ​ធានហូជីមិញធ្វើជាអធិបតី២ថ្ងៃ មុនពេលប្រ ព្រឹត្តទៅការក្រោកឈរឡើងបដិវត្តន៍ខែសីហា។ នៅទីនោះ តំណាងទាំងឡាយបាន គាំទ្រការផ្តួចផ្តើមគំនិត ក្រោកឈរឡើងរបស់បក្ស និងការជ្រើសតាំងគណៈកម្មាធិ ការរំដោះជាតិ (ជារដ្ឋាភិបាលបណ្តោះ អាសន្ន នៃសាធារណរដ្ឋប្រជាធិបតេយ្យវៀត ណាម) ដឹកនាំ ដោយលោកប្រធានហូជីមិញ។         មេរៀនអស្ចារ្យបំផុតរបស់បដិវត្តន៍ខែសីហា ឆ្នាំ១៩៤៥ នោះគឺការ​កសាង  ពង្រឹងនិងពង្រីកកម្លាំងនៃផែនមហាសាមគ្គីជាតិទាំងមូល សាស្ត្រា​ចារ្យរង-បណ្ឌិត  Nguyen Trong Phuc អតីតប្រធានវិទ្យាស្ថានប្រវត្តិសាស្ត្រ​បក្ស ​នៃវិទ្យាសា្ថននយោ បាយរដ្ឋបាលជាតិហូជីមិញ បានអោយដឹងថា÷         “ កម្លាំងមហាសាមគ្គីជាតិជាទស្សនះមុនក៏ដូចជាក្រោយ ជាទស្សនះ​មាន​អត្តចរិតយុទ្ធសាស្ត្ររបស់បក្សកុម្មុយនីស្តឥណ្ឌូចិន ចាប់តាំងពីពេលបានបង្កើត​ និង ជាសតិអារម្មណ៍របស់លោកប្រធានហូជីមិញទៀតផង។អាច​និយាយបានថា÷ ការក្រោកឈរឡើងក្នុងទូទាំងប្រទេស  ខែសីហា ជាគំរូ នៃកម្លាំងពលំប្រជាជាតិ និង​ផែនមហាសាមគ្គីភាពរបស់ប្រជាជនទាំងមូល របស់បក្ស និងរបស់លោកប្រ ធានហូជីមិញ។” ​ រូបថតៈbqllang.gov.vn         ទន្ទឹមនឹងបណ្ដាកត្តាសាមគ្គីភាពការដែល បដិវត្តន៍ខែសីហា ដណ្ដើមបានជោគ ជ័យ គឺដោយសារប្រមូលផ្តុំលក្ខណះអត្តនោម័តផងនិង​បរានុម័តផង។ បណ្ឌិត ប្រវត្តិសាស្ត្រ Pham Xanh បានចែករំលែកថា÷         “ស្ថានភាពពួស ហ្វាសស៊ីស ជប៉ុនចុះសរភាព (ថ្ងៃទី ១៣សីហា) ជា​ឱកាសមាសសំរាប់ប្រទេសនានានៅទ្វីបអាស៊ីក្រោកឈរឡើងធ្វើ់បដិវត្តន៍។ ​ប៉ុន្តែ  មានតែបក្សកម្មុយនីស្តវៀតណាមឆ្លៀតចាប់យកឱកាសនេះ ដើម្បីដណ្ដើមជោគ ជ័យ។”        ដោយអនុវត្តយ៉ាងល្អកម្លាំងមហាសាមគ្គីប្រជាជាតិ ក៏ដូចជាជាប់ក្តាប់បានឱ កាស​ទាន់ពេលវេលា កាក្រោកឈរឡើងនាខែសីហាឆ្នាំ១៩៤៥ ទទួលបានជ័យ ជំនះ យ៉ាងឆាប់រហ័ស បង្កើតឡើងទំព័រប្រវត្តិសាស្រ្ត១រុងរឿងបំផុតក្នុងប្រវត្តិ សាស្រ្តក្នុងការស្ថាបនា និងរក្សាប្រទេសជាតិ។ ជ័យជំនះនៃបដិវត្តខែសីហា បាន ជួយប្រជា​ជនវៀតណាមបំផ្លាញចោលនឹមទាសកររបស់ហ្វាសស៊ីស ជប៉ុន និង ផ្តូលរលំនឹម ត្រួត្រារបស់អាណានិគមបារំាង លុបបំបាត់របបសក្តិភូមិរាប់ពាន់ឆ្នាំ នាំប្រជាជន វៀតណាមពីវណ្ណៈ ជាទារករក្លាយទៅជាម្ចាស់ប្រទេសជាតិ និង ម្ចាស់ជោគ​វាសនារបស់ខ្លួនផងដែរ៕