VOV WorldVOV World
មីយ៉ាន់ម៉ាបង្កើនកិច្ចសហប្រតិបត្តិការជាមួយEU
05/03/2013 08:15
ថ្ងៃទី៥មីនាប្រធានាធិបតី​នៃ​ប្រទេស​មី​យ៉ាន់ម៉ា លោក ថេ​ន សេនទៅកាន់បែលហ្ស៊ីក​ក្នុង​ដំណើរ​ទស្សនកិច្ច​ប្រទេស ចំនួន៥ជាសមាជិក EU(រួមមានន័រវែស-ហ្វាំងឡង់- អូទ្រីស- បែលហ្ស៊ីក-អ៊ីតាលី)ដែលបានចាប់ផ្តើមនាសប្តាហ៍កន្លងទៅ។ ដំណើរ​ទស្សនកិច្ច​ជា​ លើកទីមួយ​ របស់លោក​ក្នុងឋានៈ​ជា​ប្រធានាធិបតី​មី​យ៉ាន់​ម៉ាគឺសំដៅជំរុញខ្លាំងទំនាក់ ទំនងជាមួយបណ្តាប្រទេសលោកខាងលិច។
មីយ៉ាន់ម៉ាបង្កើនកិច្ចសហប្រតិបត្តិការជាមួយEU
​​​​​​​​​​​​​​​​​​                             ប្រធានាធិបតីនៃប្រទេសមីយ៉ាន់ម៉ា លោក ថេន សេនឥខាងឆ្វេង(រូបថត​Internet) Vovworld- ដំណើរ​ទស្សនកិច្ច​របស់លោកថេ​ន សេនត្រូវបាន​ចាត់ទុកជាការប្រែក្លាយ ឱកាសសហប្រតិបត្តិការដែលលោកនិងថ្នាក់ដឹកនាំនៃប្រទេសទាំង៥ពោលខាងលើ បានពិភាក្សាក្នុងសន្និសីទ ASEM​លើកទី៩នៅក្រុងវៀងច័នឡាវនាចុងឆ្នាំ១០១២ក្លាយ ទៅជាកាពិតជាក់ស្តែង។ក្នុង ដំណើរ​ទស្សនកិច្ច​ ន័រវែសភាគីទាំង២បានពិភាក្សាអំពី ការផ្តល់ជំនួយអភិវឌ្ឍន៍បញ្ហាការពារបរិស្ថាន និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។ក្នុង  ដំណើរ​ទស្សនកិច្ច អូទ្រីស ប្រធានាធិបតី​ មី​យ៉ាន់ម៉ា លោកថេ​ន សេនអះអាងថា៖ “ អ្វីដែល​ធ្វើឲ្យប្រទេសនេះខ្វះខាត​ដើមទុន និង​បច្ចេកទេសគឺ​ដោយសារ​តែមាន​ការ ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​លើ​ប្រទេស​មី​យ៉ាន់​ម៉ា​អស់​រយៈពេល​២០​ឆ្នាំ​កន្លងទៅនេះ​”​។​លោកបានអំពាវនាវឲ្យ អូទ្រីសសាហប្រតិបត្តិការជាមួយមី​យ៉ាន់​ម៉ា​លើវិស័យនេះ។ ប្រធានាធិបតី អូទ្រីសលោក Heinz Fisher បានសន្យាថា៖រដ្ឋាភិបាលនៃប្រទេសនេះជា និច្ចកាលប្រកៀកស្មាជាមួយ មី​យ៉ាន់​ម៉ា​។មុន ដំណើរ​ទស្សនកិច្ច​ បែលហ្ស៊ីក លោក ថេ​ន សេនបានអំពាវនាវឲ្យEUលុបចោល បទដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​លើ​ប្រទេស​មី​យ៉ាន់​ម៉ា​ ទាំងស្រុង។ អាចនិយាយបានថា៖ចំពោះមីយ៉ាន់ម៉ាគឺការកសាងនិងពង្រឹងទំនាក់ទំនងជាមួយEU ផ្តល់មកផលប្រយោធន៍ជាច្រើនដើម្បីអភិវឌ្ឍន៍ក្រោយពីទើបនឹងបានរួចផុតពីបណ្តា បទដាក់​ទណ្ឌកម្ម។នាបច្ចុប្បន្ននេះទុនវិនិយោគនៃបណ្តាប្រទេសអឺរ៉ុបចុលមក មីយ៉ាន់ម៉ាគឺប្រមាណ៣ពាន់៥រយលានដុល្លារអាមេរិកតែប៉ណ្ណោះ។ដោយហេតុនេះ ការពង្រីកកិច្ចសហប្តិបត្តិការជាមួយអឺរ៉ុបខាងលិចនិងផ្តល់មកឲ្យមីយ៉ានម៉ានូវប្រភពទុន​បច្ចេកវិទ្យាជាពិសេសលទ្ឋកម្មគ្រប់គ្រងដើម្បីអភិវឌ្ឍន៍នាពេលខាងមុខ។ផ្ទុយទៅវិញ ឧត្តមភាពខាងភូមិ-សាស្រ្តនឹងប្រភពធនធានជាដើមរបស់មីយ៉ាន់ម៉ាកំពុងក្លាយទៅជា អាស័យដ្ឋានទាក់ទាញចំពោះបណ្តាប្រទេស​EU។ ទំនាក់ទំនងរវាងមីយ៉ាន់ម៉ាជាមួយអឺរ៉ុបខាងលិចចាប់ផ្តើមមានការផ្លាសប្តូរក្រោយពី ប្រធានាធិបតី​ មី​យ៉ាន់ម៉ា លោក ថេ​ន សេនដំណើរការកែទម្រង់នាដើមឆ្នាំ២០១១មក។ក្នុងនោះប្រការគួរឲ្យចាប់អារម្មណ៍គឺរដ្ឋអំណាចនៃប្រទេសនេះបានដោះលែងទណ្ឌិត រាប់រយនាក់ព្រមទាំងអនុញ្ញាតឲ្យបណ្តាសកម្មជនប្រឆាំងចូលរួមឆាកនយោបាយនិង បើកទ្វាដើម្បីទាក់ទាញទុនវិនិយោគបរទេស។ដោយឈរលើមូលដ្ឋាននោះEUបានផ្អាក បទ ដាក់ទណ្ឌកម្ម​ទាំងអស់ក្រៅពីបទហាមឃាត់អាវុធចំពោះមីយ៉ាន់ម៉ា។ប្រធានគណះ កម្មការអឺរ៉ុបលោក Jose Manuel Barrasoក៍បានសន្យាផ្តល់ប្រាក់ជំនួយអភិវឌ្ឍន៍ចំនួន១០០ លានដុល្លារសំរាប់ប្រទេសនេះផងដែរ។ ប៉ន្តែប្រការនេះគ្មានន័យថា៖ទំនាក់ទំនងរវាងEUជាមួយមីយ៉ាន់ម៉ាប្រព្រិត្តទៅរដ៍លូន នោះទេជាពិសេសក្នុងស្ថានភាពនៅមានការព្រួយបារម្មណ៍អំពីជំលោះនានានៅកើត មានឡើងនៅមីយ៉ាន់ម៉ា។ ដំណើរ​ទស្សនកិច្ច​ក្នុងរយះពេល១០ថ្ងៃនេះរបស់ លោក ថេ​ន សេនបន្តសរឲ្យឃើញ សុឆ័ន្ទអរបស់ មីយ៉ាន់ម៉ាក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយអឺរ៉ុប។ ដំណើរ ទស្សនកិច្ចនេះក៍បានរួមចំណែកជំរុញទំនាក់ទំនងរវាងEUជាមួយASEAN ផងដែរដែល ក្នុងនោះមីយ៉ាន់ម៉ាជាសមាជិកសកម្ម១៕