VOV WorldVOV World
ឱកាសនិងការសសាកល្បងពេលដែលក្រូអាស៊ីចូលរួមសហភាព អឺរ៉ុប(EU)
02/07/2013 06:38
ចាប់ថ្ងៃទី១កក្កដានេះតទៅ ក្រូអាស៊ីក្លាយទៅជា ប្រទេស សមាជិកទី២៨នៃ សហភាពអឺរ៉ុប(EU)។នេះជារបត់សំខាន់ ១ចំពោះការអភិវឌ្ឍន៍របស់ ក្រូអាស៊ី​តែបានដាក់ចេញការ សាកល្បង​ជាច្រើន សំរាប់ប្រទេសនេះទៀតផង។
ឱកាសនិងការសសាកល្បងពេលដែលក្រូអាស៊ីចូលរួមសហភាព អឺរ៉ុប(EU)
Vovworld-ដើម្បីក្លាយទៅជាប្រទេសសមាជិក១ប្រទេស នៃEUក្រូអាស៊ីត្រូវអនុវត្ត កំណែទម្រង់ក្នុងរយះពេល៧ឆ្នាំ​​ ក្នុងនោះមានការអនុវត្តសំណូមពរនៃគណះកម្មការ អឺរ៉ុប(EC) ស្តីពីការជំរុញខ្លាំងកែទម្រង់រចនាសម្ព័ន្ឋសំដៅបង្កើនកំណើនសេដ្ឋកិច្ចនិង ស្តារទីផ្សារពលកម្មឡើងវិញ។ អាចនិយាយបានថា៖ពេលវេលាដែលក្រូអាស៊ីចូលរួមEUមានអត្ថន័យជាច្រើន។ក្នុង បទថ្លែងមតិអំណរប្រធានEC លោក Jose Manuel  Barrassoបានគូសបញ្ជាក់ថា៖អឺរ៉ុប បានក្លាយទៅជាដំបូលរួមរបស់ក្រូអាស៊ីនិងផ្តល់មកនូវអនាគតដ៍ល្អប្រសើរជាងទៀត។ លោក ប្រធានធិបតី​ក្រូអាស៊ី IvoJosipovicបានអះអាងថា៖ការចួលរួមEU  បានបើកចេញ ទំព័រថ្មី១ក្នុងប្រវត្តិសាស្រ្តរបស់​ប្រទេសជាតិ។                    រូបថត​VNA អ្នកប្រមុខក្រូអាស៊ីបានអះអាងដូច្នេះដោយសារការចូលរួមEU នឹងផ្តល់ប្រាក់ជំនួយ១២ លានលានអឺរ៉ូសំរាប់ប្រទេសមានចំនួនប្រជាជនជាង៤លាន៤សែននាក់នេះ។មុននោះ ក្នុងកិច្ចប្រជុំរដ្ឋសភានាច្ងៃទី២៩មិថុនា នាយករដ្ឋមន្រ្តីនៃប្រទេសនេះ លោក Zoran Milanovic ក៍ទទួលស្គាល់ដែរថាព្រឹត្តិការណ៍នេះនឹងបង្កើតយថាទស្សថ្មីទាំងស្រុងចំពោះ ប្រទេសជាតិនិងពិភពលោកថ្មីសំរាប់ប្រជាជន។ ផ្ទុយទៅនឹងមជ្ឈដ្ឋានមន្រ្តី ក្រូអាស៊ី ប្រជាជននសប្រទេសនេះមិនរីករាយជាមួយការដែល ប្រទេសនេះក្លាយទៅជាសមាជិកEUទេ។លទ្ឋផលនៃការស្ទង់មតិបានសរឲ្យឃើញថា៖ចំនួនប្រជាជនគាំទ្របានថយពី៨០%នាឆ្នាំ២០០៣ចុះត្រឹមតែ៦៧%នាឆ្នាំ២០១២។ម៉្យាង ទៀត មជ្ឈដ្ឋានអ្នកវិភាគពិនិត្យថា៖ ក្រូអាស៊ីនឹងមិនទទួលផលប្រយោជន៍ជាច្រើនពីការ​ចូលរួមEUក្នុងរយះពេលខ្លី នោះទេ។វិបត្តិសេដ្ឋកិច្ចបានជះឥទ្ឋិពលអាក្រក់ទៅលើប្រទេស នេះក្នុងអំឡុង៥ឆ្នាំកន្លងមក។អត្រាបាត់អាជីពកើនខ្ពស់និងGDPគិតតាមមនុស្សម្នាក់ ទាបជាងកំរិតមធ្យមនៃEUដល់៣៩%។ជាងនេះទៅទៀតក្រោយពីចូលរូមEU ទំនិញរបស់ ក្រូអាស៊ីនឹងត្រូវប្រតិបត្តិតាមការកំណតនៃអង្គការនេះ។បណ្តាក្រុមហ៊ុនរដ្ឋដែលរកស៊ី ខាតនឹងត្រូវរៀបចំរចនាសម្ព័ន្ឋឡើងវិញដើម្បីអាចប្រកួតប្រជែងក្នុងបរិយាកាសតិងរឹងថ្មី ជាពិសេសវិស័យធនាគារនិងអគ្គិសនី។ មិនអាចបិសេដ្ឋបាននូវផលប្រយោជន៍ដែលក្រូអាស៊ីទទួលបានពេលចូលរួមEUបាន ឡើយប៉ុន្តែការសាកល្បងដែលបានដាក់ចេញចំពោះប្រទេសនេះក៍មិនតូចដែរជាពិសេស ក្នុងកាលះទេសះវិបត្តិសេដ្ឋកិច្ចនៅទ្វីបអឺរ៉ុបនេះពុំទាន់មានទីបញ្ចប់។ដល់ពេលណាក្រូអាស៊ី ដោះស្រាយបានមេលេខនេះប្រកបដោយជោគជ័យគឺសាធារណះមតិទើបអស់ការមន្ទិល សង្ស័យអំពីជំពូកថ្មីប្រវត្តិសាស្រ្តរបស់ក្រូអាស៊ីបាន៕

More