ឱកាសដើម្បីស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់
07/03/2023 11:43
(VOVWORLD) - កាលពីចុងសប្តាហ៍មុន អគ្គនាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក Raphel Grossi បានធ្វើដំណើរទស្សនកិច្ចគួរឲ្យកត់សម្គាល់រយៈពេលពីរថ្ងៃទៅកាន់ប្រទេសអ៊ីរ៉ង់។ លទ្ធផលលេចធ្លោនៃដំណើរទស្សនកិច្ចនេះគឺការដែល IAEA និងទីក្រុងតេអេរ៉ង់សម្រេចបានឯកភាពដ៏សំខាន់ទាក់ទងនឹងការងារអធិការកិច្ចអន្តរជាតិលើមូលដ្ឋាននុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដោយបើកឱកាសសម្រាប់វឌ្ឍនភាពដ៏សំខាន់បន្ថែមទៀតរវាងភាគីនានាទាក់ទងនឹងការស្ដារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ដែលបានចុះហត្ថលេខាកាលពីឆ្នាំ ២០១៥ រវាងអ៊ីរ៉ង់ និងប្រទេសមហាអំណាច ៦ (ក្រុម P5+1) ដែលបានហៅថា ផែនការសកម្មភាពរួមគ្រប់ជ្រុងជ្រោយ (JCPOA)។
ដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ីរ៉ង់របស់អគ្គនាយក IAEA លោក Rafael Grossi ធ្វើឡើងក្នុងបរិបទដែលទំនាក់ទំនងរវាងទីក្រុងតេអេរ៉ង់ជាមួយ IAEA ក៏ដូចជាលោកខាងលិច កំពុងមានភាពតានតឹង បន្ទាប់ពីមានព័ត៌មានថា អ៊ីរ៉ង់កំពុងគ្រប់គ្រងវត្ថុធាតុអ៊ុយរ៉ាញ៉ូមដែលបានចម្រើនដល់ទៅ ៨៣,៧% ដែលជាកម្រិតជិតនឹងសមត្ថភាពផលិតអាវុធនៅរោងចក្រចម្រើននុយក្លេអ៊ែរ Fordow របស់អ៊ីរ៉ង់។ ដូច្នេះហើយ កិច្ចព្រមព្រៀងរបស់ IAEA និង Tehran ស្តីពីការងារអធិការកិច្ចនៅមូលដ្ឋាននុយក្លេអ៊ែរនៅអ៊ីរ៉ង់ ត្រូវបានចាត់ទុកថាជាការបោះជំហានដ៏សំខាន់ ដោយបើកយថាទស្សន៍សម្រាប់វឌ្ឍនភាពថ្មីៗទាក់ទងនឹងការស្ដារកិច្ចព្រមព្រៀង នុយក្លេអ៊ែរ JCPOA ឡើងវិញ។
Related








