បារាំងនិងវៀតណាមខិតជិតគ្នាពី១ថ្ងៃទៅ១ថ្ងៃ
01/04/2013 09:36
(VOV World)_ឆ្នាំបារាំងនៅវៀតណាមត្រូវបានចាប់ផ្តើមពី ខែមេសាឆ្នាំ ២០១៣ និងអូសបន្លាយរហូតមកដល់ពាក់ កណ្ដាលឆ្នាំ២០១៤ ជាមួយសកម្មភាពសហប្រតិបត្តិការ ទ្វេភាគីដ៏សម្បូរបែប។ ឆ្នាំបារាំងនៅវៀតណាម ២០១៣ និងបន្ទាប់មកទៀតគឺឆ្នាំវៀតណាមនៅបារាំង២០១៤ បានគូសសញ្ញាសម្គាល់លើកំណាំត់ផ្លូវ ៤០ឆ្នាំ សហប្រតិបត្តិការមានប្រសិទ្ធភាព រវាងវៀតណាមនិងបារាំង បើកចេញយថាទស្សន៍សហប្រតិបត្តិការថ្មី ខ្លាំងក្លានិងជ្រាលជ្រៅជាង។

(VOV World)_ឆ្នាំបារាំងនៅវៀតណាមត្រូវបានចាប់ផ្តើមពីខែមេសាឆ្នាំ ២០១៣ និងអូសបន្លាយរហូតមកដល់ពាក់កណ្ដាលឆ្នាំ២០១៤ជាមួយសកម្មភាពសហប្រតិបត្តិការទ្វេភាគីដ៏សម្បូរបែប។ ឆ្នាំបារាំងនៅវៀតណាម ២០១៣ និងបន្ទាប់មកទៀតគឺឆ្នាំ វៀតណាម នៅបារាំង២០១៤ បានគូសសញ្ញាសម្គាល់លើកំណាំត់ផ្លូវ ៤០ឆ្នាំ សហប្រតិ បត្តិការមាន ប្រសិទ្ធភាព រវាងវៀតណាមនិងបារាំង បើកចេញយថាទស្សន៍សហប្រតិ បត្តិការថ្មី ខ្លាំងក្លានិងជ្រាលជ្រៅជាង។ នាំប្រទេសបារាំងខិតជិតវៀតណាមជាង (internet) យើងខ្ញុំនឹងធ្វើអស់ពីកម្លាំងកាយចិត្តរបស់ខ្លួនដើម្បីនាំប្រទេសបារាំង ខិតជិត វៀតណាម នេះគឺជាការអះអាងរបស់ ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅវៀតណាម លោក Jean Noel Poirier នៅក្នុងសន្និសីទកាសែត ឧទ្ទេសនាមបណ្ដាសកម្មភាពរំលឹកខួបអនុ ស្សាវរីយ៍ លើកទី ៤០ទិវា បង្កើតទំនាក់ទំនងការទូតវៀតណាម-បារាំង ដែលប្រព្រឹត្ត ទៅនាពេលថ្មីៗនេះ នៅទីក្រុងហាណូយ។ ថ្លែងមតិនៅទីនេះ លោក Jean Noel Poirier បានសង្កត់ធ្ងន់ថា÷ “ ការដែលវៀតណាម និងបារាំងសម្រេចចិត្ត រំលឹកខួបអនុស្សាវរីយ៍ លើកទី ៤០ ទិវាបង្កើតទំនាក់ទំនងការទូត ជាមួយព្រឹត្តិការណ៍ធំចំនួន២គឺ ឆ្នាំបារាំងនៅវៀតណាម នាឆ្នាំ ២០១៣ និងឆ្នាំវៀតណាមនៅបារាំង នាពាក់កណ្ដាល ដើមឆ្នាំ២០១៤ ដើម្បីឧទ្ទេ សនាមរាល់ឧត្តមភាពរបស់គ្នាទៅវិញទៅមក។ ការឆ្លៀតយកឧត្តមភាពនេះ ក្រោយរ យះពេល៤០ឆ្នាំបង្កើតទំនាក់ទំនងការទូត នេះ នឹងបង្កើតបុព្វបទដើម្បីយើង ជំរុញកិច្ច សហប្រតិបត្តិការខ្លាំងក្លាជាងទៀត ក្នុងរយះពេលខាងមុខ។ ” អាចឃើញថា÷រយះពេល៤០ឆ្នាំកន្លងទៅតាំងពីពេលបង្កើតទំនាក់ទំនងការទូត មក ទោះបីជាទទួលបានសមិទ្ធិផលសំខាន់ជាច្រើនក្តី ប៉ុន្តែកិច្ចសហប្រតិបត្តិការសេដ្ឋ កិច្ច -ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរនៅតែអភិវឌ្ឍន៍មិនទាន់ទទួលបានដូចតាមបំ ណង។ តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគី រវាងបារាំងនិងវៀតណាម នៅទាបបើប្រៀបនឹងប្រទេសបារាំងជាមួយប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍។ ដោយហេតុនេះ ចំណុច១ ក្នុងចំណោមចំណុចសំខាន់ របស់ឆ្នាំបារាំងនៅវៀតណាម២០១៣នេះគឺស កម្មភាពផ្លាស់ប្តូរសេដ្ឋកិច្ច- ពាណិជ្ជកម្ម។ ស្ដីពីបញ្ហានេះ លោកស្រី Tardieu Smith ទី ប្រឹក្សារពាណិជ្ជកម្ម នៃស្ថានទូតបារាំងប្រចាំនៅវៀតណាម បានអោយដឹងថា÷ “ ឆ្នាំ ២០១២ និងដើមឆ្នាំ ២០១៣នេះជាដំណាក់កាលលំបាករួមនៃខឿនសេដ្ឋ កិច្ច។ ប៉ុន្តែ ក្នុងឆ្នាំ ២០១២ និងដើមឆ្នាំ ២០១៣ គឺការជំនឿទុកចិត្ត របស់អង្គភាពអាជីវ កម្ម ចំពោះទីផ្សារវៀតណាមបានកែលំអរ។ បារាំងក៏អញ្ជើងដែរ។ បារាំងនៅតែជា វិនិយោគិនចូលមកវៀតណាម។” នាបច្ចុប្បន្នមានអង្គភាពអាជីវកម្មបារាំងប្រមាណ៣០០អង្គភាពកំពុងធ្វើសកម្ម ភាព នៅទីផ្សារវៀតណាម។ តាមការស្ថិតិនាឆ្នាំ២០១២បានសឲ្យឃើញថាការនាំចេញ របស់វៀតណាមចូលបារាំងកំពុងបានកើនឡើង។ ទីប្រឹក្សាពាណិជ្ជកម្ម Tardieu Smith បានចាត់ទុកបារាំងរង់ចាំទំនិញនាំចេញធំជាងរបស់វៀតណាមចូលបារាំងនិងសហ ភាពអ៊ឺរុប(EU) និងនោះគឺជាអនាគតសហប្រតិបត្តិការថ្មីរវាងប្រទេសទាំងពីរ។ ក្នុង វេទិកាអង្គភាពអាជីវកម្មបារាំង-វៀតណាមនៅទីក្រុងហូជីមិញព្រឹត្តិការណ៍ចាប់ផ្ដើម ឲ្យឆ្នាំបារាំងនៅវៀតណាមនឹងមានជំនួបប្រាស្រ័យជាង១ពាន់រវាងមជ្ឈដ្ឋាន អាជីវករ នៃប្រទេសទាំងពីរ។ លោកស្រី Tardieu Smith បានឲ្យដឹងថែមទៀតថា៖ “ខឿនសេដ្ឋកិច្ចវៀតណាមកំពុងអភិវឌ្ឍន៍លើវិស័យជាច្រើន។ ឧទាហរ ណ៍ ដូច ជាឧស្សាហកម្មម្ហូបអាហារប្រើប្រាស់និងបារាំងមានឧត្តមភាពជាច្រើនក្នុងវិស័យនេះដូ ច្នេះ។ យើងខ្ញុំឃើញថាមានសក្ដានុភាពជាច្រើនដើម្បីសហប្រតិបត្តិការជាមួយវៀត ណាម។ យើងខ្ញុំក៏ចង់សង្កត់ថ្ងន់ថា ទំនាក់ទំនងសហប្រតិបត្តិការរបស់បារាំងជាមួយ វៀតណាមមានទស្សនវិស័យវែងឆ្ងាយ។” រួមជាមួយវេទិការអង្គភាពអាជីវកម្មជាកិច្ចប្រជុំសន្ទនាសេដ្ឋកិច្ចជាន់ខ្ពស់បារាំង-វៀតណាមនឹងការធ្វើអោយការព្រមព្រៀងសហប្រតិបត្តិការអំពីពាណិជ្ជកម្មនិងវិនិយោគ រវាង ប្រទេសទាំងពីរក្លាយទៅជាការពិតជាក់ស្ដែងនាពេលអនាគត។ ឆ្នាំនេះវៀតណាម និងបារាំងក៏លើកកំរិតទំនាក់ទំនងជាផ្លូវការឡើងកំរិត ដៃគូរយុទ្ធសាស្ត្រ។ ប្រការនេះ សមស្របទាំងស្រុងនឹងប្រវត្តិសាស្ត្រនិងស្ថានភាពជាក់ស្ដែងនៃទំនាក់ទំនងវៀតណាម -បារាំង បង្កក្របខ័ណ្ឌថ្មីនាំទំនាក់ទំនងរវាងប្រទេសទាំងពីរអភិវឌ្ឍន៍កាន់តែស៊ីជម្រៅជាង។ រំលឹកខួបអនុស្សាវរីយ៍លើកទី៤០ទិវាបង្កើតទំនាក់ទំនងការទូតជាមួយការជ្រើស រើស រៀបចំ នៅប្រទេសនីមួយៗក៏ជាឱកាសដើម្បីប្រទេសទាំងពីររំលឹកឡើងវិញប្រវត្តិសាស្ត្រ នៃទំនាក់ទំនងដែល ប្រជាជាតិទាំងពីរពួនជ្រំ ព្រមទាំងរួមគ្នាឆ្ពោះទៅយថាទស្សន៍សហប្រតិបត្តិការថ្មីនាពេលអនាគត៕
Related








