VOV WorldVOV World
ផ្លាស់ប្តូថ្មីក្បាលម៉ាស៊ីនរដ្ឋដើម្បីអភិវឌ្ឍន៍។
06/03/2013 09:11
VOV-ការកំណត់អំពីការរៀបចំក្បាលម៉ាស៊ីនរដ្ឋជា ខ្លឹមសារមួយក្នុង​ចំណោម​ខ្លឹម​សារ​សំខាន់ក្នុងពង្រាង ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២។ ខ្លឹមសារនេះ​ ទទួល​បាន​មតិ​ជា​ច្រើនរបស់អ្នកជំនាញការអ្នក ស្រាវជ្រាវច្បាប់សំដៅផ្លាស់ប្តូរថ្មីរូប​សណ្ឋានក្បាលម៉ាស៊ីន​និតិរដ្ឋសង្គមនិយម វៀតណាមបំពេញតម្រូវការត្រួតពិនិត្យសិទ្ធិអំណាចលើកកំពស់ប្រសិទ្ធភាព គ្រប់គ្រងរដ្ឋ។
ផ្លាស់ប្តូថ្មីក្បាលម៉ាស៊ីនរដ្ឋដើម្បីអភិវឌ្ឍន៍។
ការកំណត់អំពីការរៀបចំក្បាលម៉ាស៊ីនរដ្ឋជាខ្លឹមសារមួយក្នុងចំណោមខ្លឹមសារសំខាន់ក្នុងពង្រាង ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២។         VOV-បន្តអត្តចរិតនិងរូបសណ្ឋានមេរបស់ក្បាលម៉ាស៊ីនរដ្ឋក្នុងរដ្ឋធម្មនុញ្ញ ឆ្នាំ​១៩៩២​ បំពេញនូវទស្សនៈអំពីការកសាងនិតិរដ្ឋសង្គមនិយមពង្រាងធ្វើ​វិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២បានកំណត់ច្បាស់គោលការណ៍បែងចែក​រួមផ្សំត្រួតពិនិត្យរវាងស្ថាប័នរដ្ឋក្នុងការអនុវត្តសិទ្ធិនិតិបញ្ញត្តិ នីតិប្រតិបត្តិយុត្តិធម៍​ និង​កែប្រែឡើងវិញនូវភារកិច្ចសិទ្ធិអំណាចរបស់បណ្ដាស្ថាប័ននេះ។ ពង្រាងនៅ បាន​បង្ហាញច្បាស់ខ្លឹមសារផ្លាស់ប្តូរថ្មីការរៀបចំនិងសកម្មភាពរបស់រដ្ឋាភិបាល តាមទិសកសាងខឿនរដ្ឋបាលឯកភាពស្អាតស្អំរឹងមាំរៀបចំសមស្របបង្កើនចរិត លក្ខណៈ​ប្រជាធិបតេយ្យនិងនិតិរដ្ឋក្នុងការគ្រប់គ្រងរបស់រដ្ឋាភិបាល។ អនុរដ្ឋមន្ត្រី ​ក្រសួង​យុត្តិធម៍លោក Hoang The Lien បានឲ្យដឹងថា៖         “យើងកំណត់ច្បាស់ថា ស្ថាប័នណាជាស្ថាប័ននិតិប្រតិបត្តិស្ថាប័នណាជា ស្ថាប័នយុត្តិធម៍។ មុននេះយើងត្រឹមតែទទួលស្គាល់ផ្នែកចំនួន៣ក្នុងក្បាល​ម៉ាស៊ីន ​រដ្ឋ តែមិនទាន់​កំណត់ច្បាស់នូវការបែងចែកមុខងារបានការពិបាកក្នុងដំណើរការ ធ្វើសកម្មភាព។” អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៍លោក Hoang The Lien         ក្រៅពីនោះពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២ក៏មានចំណុចថ្មីអំពី​របៀបកំណត់អង្គភាពរដ្ឋបាលដែនដីនិងរដ្ឋអំណាចដំបន់ ក្នុងកាលៈទេសៈ​វៀត​ណាមដំណើរការកំណែទំរង់រដ្ឋបាលនិងរៀបចំក្បាលម៉ាស៊ីនរដ្ឋអំណាចដំបន់។ តាមពង្រាងរៀបចំសកម្មភាពរបស់រដ្ឋអំណាចដំបន់ត្រូវបានផ្លាស់ប្តូរថ្មីតាមទិស​ធានាសិទ្ធិធ្វើជាម្ចាស់និងទទួលខុសត្រូវដោយខ្លួនឯងក្នុងការសំរេចចិត្តនិងរៀបចំ​អនុវត្តរាល់គោលនយោបាយក្នុងក្របខ័ណ្ឌដែលបានបែងចែកថ្នាក់ដូចជាកសាង រូប​សណ្ឋានរដ្ឋអំណាចដំបន់មានការកត់សម្គាល់អំពីរៀបចំសម័ត្ថកិច្ចរបស់រដ្ឋ អំណាចនៅជនបទទីក្រុងកោះសមុទ្រលើកកំពស់ប្រសិទ្ធភាពគ្រប់គ្រងរដ្ឋ។​ មហាបរិញ្ញាច្បាប់ Nguyen Kim Ngan បានឲ្យដឹងថា៖         “ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកនេះមានការបោះជំហានអភិវឌ្ឍន៍អំពី ក្បាលម៉ាស៊ីនរដ្ឋ។​ តាមការពិត ក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២ ការផ្លាស់ប្តូរថ្មី​រៀបចំ​ ក្បាល​ម៉ាស៊ីនរដ្ឋតាមស្មារតីធ្វើវិសោធនកម្មនីតិរដ្ឋឆ្នាំ២០០១គឺមិនទាន់មាន។ មិន ទាន់​ជាក់ស្ដែងអំពីសិទ្ធិអំណាចរបស់រដ្ឋភិបាលរដ្ឋអំណាចដំបន់។ នេះជាកំហិត ​ធ្វើឲ្យ​ការអភិវឌ្ឍន៍មិនទាន់ទទួលបានត្រូវតាមបំណង់។ លើកនេះយើងត្រូវផ្លាស់ ប្តូរថ្មីថែមមួយ​ជំហានទៀត។”         អាចនិយាយបានថា បណ្ដាការកំណត់ជាក់ស្ដែងអំពីក្បាលម៉ាស៊ីនរដ្ឋក្នុង​ពង្រាង​ ធ្វើ​វិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២បន្តអះអាងចរិតលក្ខណៈនិងរូប​សណ្ឋានមេ របស់​ប្រព័ន្ធនយោបាយក្បាលម៉ាស៊ីនរដ្ឋត្រូវបានកំណត់ក្នុងកម្មវិធីនយោបាយនិង រដ្ឋធម្មនុញ្ញឆ្នាំ១៩៩២ទន្ទឹមនឹងនោះបង្ហាញទស្សនៈគោលការណ៍​កសាងនិងសុក្រិដ្ឋ នីតិរដ្ឋសង្គម​និយម​វៀតណាមនាបច្ចុប្បន្ន។​រាល់ការផ្លាស់ប្តូរ​ថ្មី​នេះ​នឹងបង្កើន ប្រសិទ្ធភាព​គ្រប់គ្រងរដ្ឋ​ក្នុងកាលៈទេសៈវៀតណាមធ្វើ​សមាហរណកម្មយ៉ាង ខ្លាំងក្លាទៅក្នុងដំបន់និងអន្តរជាតិ៕