ផ្តុំឡើងក្តីសង្ឃឹមក្នុងការស្វែងរកផ្លូវចេញសម្រាប់វិបត្តិរុស្ស៊ី-អ៊ុយក្រែន
15/03/2022 08:12
(VOVWORLD) - រុស្ស៊ីនិងអ៊ុយក្រែនកំពុងដំណើការកិច្ចចរចាលើកទី ៤ តាមទម្រង់អនឡាញ បន្ទាប់ពីបានអនុវត្តន៍កិច្ចចរចាផ្ទាល់ចំនួន ៣លើករួចមក។ ទោះបី ជាបទឈប់បាញ់និងការដកទ័ពមិនទាន់ត្រូវបានសម្រេចក៏ដោយ ប៉ុន្តែការដែលភាគីទាំងពីរបានដំណើរការកិច្ចចរចាជាបន្តបន្ទាប់ រួមទាំងផ្សាយចេញសេចក្តីប្រកាសវិជ្ជមានមួយចំនួន ហាក់ដូចជាផ្តុំឡើងក្តីសង្ឃឹម ក្នុងការស្វែងរកផ្លូវចេញសម្រាប់វិបត្តិម៉ូស្គូ-គៀវអញ្ជឹង។
រុស្ស៊ី-អ៊ុយក្រែនបានឈានចូលដល់ជុំទី ៤នៃការចរចាតាមទម្រង់អនឡាញ នៅថ្ងៃទី ១៤ ខែមីនា (ប្រភព៖ TASS) មុនពេលដំណើរការកិច្ចចរចាជុំថ្មីដែលចាប់ផ្តើមនៅថ្ងៃទី ១៤ ខែមីនា ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែនលោក Mykhailo Podolyak បាននិយាយថា គោលដៅនៃវង់ចរចានេះគឺផ្តោតលើការសម្រេចបានបទឈប់បាញ់មួយ ការដកទ័ពចេញនិងការធានាសន្តិសុខសម្រាប់ប្រទេសអ៊ុយក្រែន។ ថ្វីត្បិតដូច្នេះក៏ដោយ នៅក្នុងសេចក្តីប្រកាសថ្មីបំផុត ភាគីទាំងពីរនៅតែបន្តធ្វើការយ៉ាងប្រញាប់ប្រញាល់ ដើម្បីបញ្ជាក់ច្បាស់រាល់និយមន័យរួម។ នេះជាវង់ចរចាលើកទី៤ រវាងអ៊ុយក្រែននិងរុស្ស៊ី ចាប់តាំងពីទីក្រុងម៉ូស្គូ បានបើកប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន កាលពីថ្ងៃទី ២៤ ខែកុម្ភៈ។ ការចរចារចំនួនបីលើកមុននេះ ត្រូវបានធ្វើឡើងនៅប្រទេសបេឡារុស ក្នុងលក្ខណៈទល់មុខគ្នា។ ក្រៅពីនោះ រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរក៏បានជួបគ្នាកាលពីថ្ងៃទី១០ មីនា ដើម្បីរកដំណោះស្រាយសម្រាប់ជម្លោះដ៏ចម្រូងចម្រាស់នេះ។
Related








