បក្សកុម្មុយនិស្តវៀតណាម “ចែវទូកយ៉ាងរឹងមាំ នៅចំកណ្តាលខ្យល់រលកបោកបក់ខ្លាំង”
06/10/2025 06:37
(VOVWORLD) - ក្នុងសន្និបាតលើកទី ១៣ នៃគណៈកម្មាធិការមជ្ឈិមបក្សលើកទី ១៣ ដែលបានបា្ររព្ធឡើងនាព្រឹកថ្ងៃទី ៦ តុលា អគ្គលេខាគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនិស្តវៀត ណាម លោក តូ ឡឹម អញ្ជើញមានសុន្ទរកថាសំខាន់ដោយបញ្ជាក់ថា បក្សកុម្មុយនិស្តវៀត ណាមបាន “ចែវទូកយ៉ាងរឹងមាំនៅចំកណ្តាលខ្យល់រលកបក់បោកខ្លាំង” ដោយស្វិតស្មាញឆ្ពោះទៅមុខ សម្រេចបាននូវគោលដៅដែលសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី ១៣ បានដាក់ចេញ។ នៅក្នុងអង្គប្រជុំលើកនេះ គណៈកម្មាធិការមជ្ឈិមបានផ្តោតការពិភាក្សា និងផ្តល់យោបល់លើខ្លឹមសារពីរក្រុមធំៗ។ ទាំងនេះជាក្រុមបញ្ហាការងាររៀបចំមហាសន្និបាតបក្សលើកទី ១៤ និងក្រុមបញ្ហាសេដ្ឋកិច្ចសង្គម។
បើកសម័យប្រជុំលើកទី ១៣ នៃគណៈកម្មាធិការមជ្ឈិមបក្ស (រូបថត៖ Doan Tan/TTXVN) សន្និបាតលើកទី ១៣ បានធ្វើឡើងបន្ទាប់ពីបក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូលបានប្រារព្ធខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិ ថ្ងៃទី ២ ខែកញ្ញា។ សូចនាករសេដ្ឋកិច្ចសង្គមក្នុងរយៈពេល ៩ ខែដំបូងគឺល្អប្រសើរជាងរយៈពេលដូចគ្នានៃឆ្នាំ ២០២៤ លើវិស័យជាច្រើន; គំរូអាជ្ញាធរមូលដ្ឋានពីរកម្រិត ជាទូទៅដំណើរការយ៉ាងរលូន។ សេចក្តីសម្រេចចិត្តយុទ្ធសាស្ត្រទាំង ៧ របស់ការិយាល័យនយោបាយចេញផ្សាយក្នុងឆ្នាំមុន បាននិងកំពុងត្រួសត្រាយផ្លូវសម្រាប់ជំហានជាក់ស្តែងនិងរឹងមាំ ដើម្បីបម្រើដល់គោលដៅអភិវឌ្ឍន៍។
Related







