VOV WorldVOV World
បណ្ដាខឿនសេដ្ឋកិច្ចមានការប្រុងប្រយ័ត្នចំពោះហានិភ័យនៃការធ្លាក់ចុះ
23/09/2022 09:17
(VOVWORLD) - ដោយសារផលប៉ះពាល់អូសបន្លាយនៃកត្តាអវិជ្ជមានជាច្រើន សេដ្ឋកិច្ចសកល កំពុងប្រឈមមុខនឹងហានិភ័យកាន់តែច្បាស់នៃការធ្លាក់ចុះ។ អ្នកជំនាញនិងស្ថាប័ន ហិរញ្ញវត្ថុអន្តរជាតិជាច្រើន បានផ្តល់អនុសាសន៍ថា បណ្ដាខឿនសេដ្ឋកិច្ចគួរតែបង្កើន ការប្រុងប្រយ័ត្ន ព្រមទាំងខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីទប់ស្កាត់សេណារីយ៉ូអាក្រក់ ទាំងក្នុងរយៈពេលខ្លីនិងមធ្យម។
ទីស្នាក់ការធនាគារកណ្តាលអាមេរិក (FED) នៅវ៉ាស៊ីនតោនឌីស៊ី។ (រូបថត៖ AFP/VNA) ទិន្នន័យជាច្រើនដែលទើបនឹងបានចេញផ្សាយជាបន្តបន្ទាប់ដោយស្ថាប័នហិរញ្ញវត្ថុអន្តរជាតិក៏ដូចជាខឿនសេដ្ឋកិច្ចធំៗនៅជុំវិញពិភពលោកបានបង្ហាញឲ្យឃើញថា ផលប៉ះពាល់នៃជម្លោះរុស្ស៊ី-អ៊ុយក្រែន និងការអាក់ខានលើប្រភពផ្គត់ផ្គង់ទំនិញសកលក្នុងរយៈពេលវែង កំពុងបណ្តាលឲ្យអត្រាអតិផរណានៃខឿនសេដ្ឋកិច្ចជាច្រើន ជាពិសេសខឿនសេដ្ឋកិច្ចធំៗនិងកំពុងអភិវឌ្ឍន៍ ស្ថិតនៅកម្រិតខ្ពស់ជាប់កំណត់ត្រា។ តថភាពនេះបានបង្ខំឲ្យធនាគារកណ្តាលជាច្រើនត្រូវតម្លើងអត្រាការប្រាក់ជាមូលដ្ឋាន ដែលបណ្ដាលឲ្យហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ចក៏កើនឡើងផងដែរ។