VOV WorldVOV World
បណ្ដាបញ្ហាគិន្លឹះក្នុងការសន្ទនាយុទ្ធសាស្ត្រអាមេរិក-ចិនលើកទី៥
11/07/2013 08:38
VOV-ក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី១០និង១១កក្កដា បណ្ដាមន្ត្រីជួរមុខក្នុងរដ្ឋ​អំណាចអាមេរិកនិងចិនបាន ចូលរួមការសន្ទនាយុទ្ធសាស្ត្រនិងសេដ្ឋកិច្ចអាមេរិក- ចិនលើកទី៥នៅទីក្រុងវ៉ាស៊ីងតោន។ ការសន្ទនានេះ បានប្រព្រឹត្តទៅខណៈពេលដែលទំនាក់ទំនងទ្វេ​ភាគីរវាងខឿនសេដ្ឋកិច្ចចំនួន ២ធំបំផុតលើពិភពលោកនេះ កំពុងជួបការ​លំបាកជាច្រើន បន្ទាប់ពីដំណើរ បំពេញទស្សនកិច្ចនៅ​អាមេរិក​របស់ប្រធានរដ្ឋចិនលោក​ Xi Jinping នាខែមុន ត្រូវបានសាធារណៈមតិទន្ទឹងចាំ​ជា​ឱកាសដើម្បីជួយឲ្យភាគីទាំងពីរមានការ បោះជំហានសំខាន់មួយក្នុងការកសាង​ទំនាក់ទំនងប្រទេសធំៗតាមបែបថ្មី។
បណ្ដាបញ្ហាគិន្លឹះក្នុងការសន្ទនាយុទ្ធសាស្ត្រអាមេរិក-ចិនលើកទី៥
បណ្ដាបញ្ហាគិន្លឹះក្នុងការសន្ទនាយុទ្ធសាស្ត្រអាមេរិក-ចិនលើកទី៥ (vov.vn)         VOV-តាមប្រភពព័ត៌មានជាផ្លូវការពីស្ថានទូតចិនប្រចាំនៅអាមេរិកថា នៅ ការ​ជួប​សន្ទនាលើកនេះ​ថ្នាក់ដឹកនាំក្រសួងផ្នែកចំនួន២០នៃប្រទេសទាំងពីរបាន ចូល​រួមពិភាគ្សាអំពីបណ្ដាវិស័យសន្តិសុខនយោបាយសេដ្ឋកិច្ចហិរញ្ញវត្ថុលើជ្រុង ជ្រោយទ្វេភាគីដំបន់និងសកល។ មុននឹងការជួបសន្ទនា បានមានអ្នកវិភាគអ្នក សង្កេតការ​ អន្តរជាតិជាច្រើនចាត់ទុកថា ជាមួយការជួបសន្ទនាយុទ្ធសាស្ត្រ​និង​សេដ្ឋកិច្ចអាមេរិក-ចិនលើកនេះ​រដ្ឋាភិបាលនៃប្រទេសទាំងពីរបានដាក់​គ្រឹះស្ថាន​ដំបូងឲ្យការកសាងទំនាក់ទំនងប្រទេសធំៗតាមបែបថ្មី។ ប៉ុន្តែដើម្បីឈានទៅ​ទីដៅនោះគឺជាដំណើរលំបាក១ដែរ។         ដំបូងបង្អស់របងក្នុងទំនាក់ទំនងទ្វេភាគីអាមេរិក-ចិនស្ថិតនៅលើបញ្ហា សេដ្ឋកិច្ច-ពាណិជ្ជកម្ម។ មិនអាចបដិសេធបានថា ​រហូតក្នុងរយៈពេល៣៤ឆ្នាំចាប់ តាំង​ពី​ប្រទេសទាំងពីរបង្កើតទំនាក់ទំនងការទូតមក ពាណិជ្ជកម្មទ្វេភាគី​បានកើន ឡើងជា​១៩៨ដង។ ជាពិសេសក្នុងរយៈពេល៥ឆ្នាំកន្លងមក​ តំលៃប្រាក់ពាណិជ្ជកម្ម​អាមេរិក-ចិនបានកើនឡើងពី២៧០ពាន់លានដុល្លារអាមេរិកឡើងដល់៥សែន​លាន ដុល្លារអាមេរិក។​ ប៉ុន្តែការអភិវឌ្ឍន៍សេដ្ឋកិច្ច-ពាណិជ្ជកម្មក្តៅគគុកពេកក៏ដើរទន្ទឹម​ នឹង​ជំលោះនិងការមន្ទិលសង្ស័យមួយចំនួនដែរ។ រួមជាមួយនោះ​គំលាតរវាង ប្រទេស​ទាំង​ពីរគឺធំធេងណាស់។         រួមជាមួយជំលោះក្នុងវិស័យពាណិជ្ជកម្មនោះ បញ្ហាសន្តិសុខបណ្ដាញ Internet ក៏ជាបញ្ហាក្តៅគរគុកក្នុងទំនាក់ទំនងរវាងប៉េកាំងនិងវ៉ាស៊ីងតោនដែរ។​របាយការណ៍ របស់គណៈកម្មាធិការឃ្លាំមើលសកម្មភាពលួចកម្មសិទ្ធិបញ្ញាអាមេរិកនាំចេញនា ពេលថ្មីៗនេះបានប៉ាន់ស្មានថា​ជារៀងរាល់ឆ្នាំ ខឿនសេដ្ឋកិច្ចនេះត្រូវ​បាត់បង់ប្រាក់ ប្រមាណ៣សែនលានដុល្លាអាមេរិកដោយបណ្ដាការវាយ​ប្រហារ​មានទ្រង់ទ្រាយ ធំរបស់​ hacker អន្តរជាតិ ក្នុងនោះ hacker ពីចិនគឺច្រើន​បំផុត។ ក្នុងពេលដែល ជំលោះនេះមិនទាន់បានដោះស្រាយនោះ បញ្ហាពោល​ខាង​លើកាន់តែក្លាយ​ទៅជាស្មុគស្មាញជាងពីមួយថ្ងៃទៅមួយថ្ងៃ ក្រោយពេលដែលក្នុង​ចំណោម​ព័ត៌មានអំពីកម្មវិធីឃ្លាំមើលដោយសម្ងាត់របស់ភ្នាក់ងារសន្តិសុខជាតិ​អាមេរិក (NSA) ត្រូវអតីតចារករអាមេរិក Edward Snowden ដែលទម្លាយ​បាន​ឲ្យដឹងថា​ បណ្ដាគោលដៅវាយប្រហារលើបណ្ដាញ់​ internet គឺបណ្ដាញ់របស់​មហាវិទ្យាល័យ​ Tsing Hua នៅទីក្រុងប៉េកាំងនិងមហាវិទ្យាល័យហុងកុង។​ ដូច្នេះ​នៅការសន្ទនា លើកនេះ ចិនសង្ឃឹមថានឹងទទួលបានការពន្យល់ជាក់ស្ដែងពីភាគី​អាមេរិក។​ ក្នុង ពេលនោះ​តាមព័ត៌មានពីក្រសួងការបរទេសអាមេរិកថា អាមេរិក​ត្រឹមតែចង់ឲ្យ ភាគីទាំងពីរប្រមូលផ្ដុំទៅក្នុងករណីលួចព័ត៌មានពាណិជ្ជកម្មនិង​ទ្រពសម្បត្តិ បញ្ញាផ្សេងៗតែប៉ុណ្ណោះ។ នេះជាចំណុចដែលភាគីទាំងពីរពិត​ប្រាកដនឹងមិន ទទួលបានការយល់ដឹងរួមនៅការសន្ទនាលើកនេះ។ ទន្ទឹមនឹងនោះ ការដែល អាមេរិកលក់អាវុធសំរាប់តៃវ៉ាន់(ចិន)​ក៏ជាមូលហេតុធ្វើឲ្យបែកបាក់​ទំនាក់​ទំនង យោធាទ្វេភាគីអាមេរិក-ចិន។ បណ្ដាបញ្ហាដំបន់និងអន្តរជាតិផ្សេងៗក៏​ជិះ​ឥទ្ធិពល មិនតូចដល់ទំនាក់ទំនងរវាងអាមេរិកនិងចិនដែរដូចជាបញ្ហាអនុយគ្លេអ៊ែលើ ឧបទ្វិបកូរ៉េ​ បញ្ហាជំលោះដែនសមុទ្រនៅដំបន់អាស៊ីបូព៌ាជាដើម។         ជាច្បាស់ណាស់ថា​ការដែលប្រទេសទាំងពីរចិន-អាមេរិកបង្កើតទំនាក់​ទំនង​ប្រទេសធំៗតាមបែបថ្មីនៅកំពុងក្នុងដំណើរការស្វែងយល់។ ​ដោយសារចំណុច​លេចធ្លោនិងក៏ជាចំណុចខ្សោយសំខាន់ក្នុងទំនាក់ទំនងរវាងមហាអំណាចទាំងពីរ គឺខ្វះទំនុកទុកចិត្តយុទ្ធសាស្ត្រជាមួយគ្នា។ ទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវ បាន​វាយ​តំលៃថា​កំពុងបានដើរតាមទិសតុល្យភាពជាងក្រោយដំណើរទស្សនកិច្ច​ ជាន់​ខ្ពស់នាខែមុនរវាងលោក​ Obama និងលោក Xi Jinping ជាមួយសេចក្តីប្រកាស​ដ៏ខ្លាំងក្លាពីទាំងសង្ខាង។ គោរពគ្នាទៅវិញទៅមក​សហប្រតិបត្តិការរួមគ្នាឈ្នះ​គួតែ ជា​ការយល់ដឹងរួមរបស់រដ្ឋអំណាចនិងប្រជាជននៃប្រទេសទាំងពីរលើផ្លូវកសាង​ទំនាក់ទំនងដៃគូតាមបែបថ្មីអាមេរិក-ចិននិងក៏ជាប្រការដែលសាថារណៈមតិរងចាំ​ពីការសន្ទនាយុទ្ធសាស្ត្រលើកនេះ៕

More