VOV WorldVOV World
បញ្ហាប្រឈមធំៗចំពោះគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពជាសកល
15/07/2025 09:08
(VOVWORLD) - នៅក្នុងរបាយការណ៍ជាប្រចាំឆ្នាំដែលបានចេញផ្សាយកាលពីថ្ងៃទី ១៤ ខែកក្កដា អង្គការសហប្រជាជាតិ បាននិយាយថា គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ជាច្រើននៅក្នុងរបៀបវារៈឆ្នាំ ២០៣០ កំពុងជួបប្រទះនឹងបញ្ហាប្រឈមដ៏ធំ ដែលទាមទារឱ្យមានសកម្មភាពជាបន្ទាន់ និងយ៉ាងប្ដូរផ្ដាច់ពីបណ្ដាប្រទេស និងសហ គមន៍អន្តរជាតិ។
របាយការណ៍ស្តីពីវឌ្ឍនភាពក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ត្រូវបានចេញផ្សាយក្នុងក្របខ័ណ្ឌនៃវេទិកានយោបាយជាន់ខ្ពស់ស្តីពី ការអភិវឌ្ឍប្រកបដោយចីរភាព (HLPF) ដែលបានបើកនៅថ្ងៃទី ១៤ ខែកក្កដា នៅ ទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក)។ នេះក៏ជារបាយការណ៍ប្រចាំឆ្នាំទី ១០ របស់អង្គការសហប្រជាជាតិចាប់តាំងពី SDGs ទាំង ១៧ ត្រូវបានដាក់បញ្ចូលទៅក្នុងរបៀបវារៈឆ្នាំ ២០៣០ របស់អង្គការនេះកាលពីឆ្នាំ ២០១៥។