VOV WorldVOV World
បញ្ហាប្រឈមធំៗកំពុងរង់ចាំមេដឹកនាំថ្មីរបស់អឺរ៉ុប
04/12/2024 10:39
(VOVWORLD) - គណៈមេដឹកនាំថ្មីនៃសហភាពអឺរ៉ុប (EU) នៅថ្ងៃទី ១ ខែធ្នូបានចាប់ផ្តើមអាណត្តិថ្មីជាផ្លូវការ។ យោងតាមមជ្ឈដ្ឋានអ្នកសង្កេតការណ៍ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ គណៈមេដឹកនាំថ្មីរបស់ប្លុកនឹងត្រូវដោះស្រាយនូវអ្វីដែលត្រូវបានចាត់ទុកថាជាបញ្ហាប្រឈមដ៏ធំបំផុតដែលសហភាពអឺរ៉ុបបានជួបប្រទះចាប់តាំងពីប្លុកនេះបានបង្កើតមក ពីសន្តិសុខ ភូមិសាស្ត្រនយោបាយ រហូតដល់សេដ្ឋកិច្ច។ កាលពីថ្ងៃទី ២៧ ខែវិច្ឆិកា សភាអឺរ៉ុបបានបោះឆ្នោតជាផ្លូវការដើម្បីអនុម័តការតែងតាំងសម្រាប់មុខតំណែងដឹកនាំដ៏សំខាន់បំផុតរបស់សហភាពអឺរ៉ុប រួមមានៈ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen; ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa និងតំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេសនិងគោលនយោបាយសន្តិសុខសហភាពអឺរ៉ុប លោកស្រី Kaja Kallas។ មេដឹកនាំថ្មីរបស់សហភាពអឺរ៉ុបចាប់ផ្តើមអាណត្តិថ្មីរបស់ខ្លួនពីថ្ងៃទី ១ ខែធ្នូ។
បញ្ហាលំបាកអ៊ុយក្រែន