បញ្ហាប្រឈមសម្រាប់ WTO ក្នុងបរិបទដែលភាពតានតឹងពាណិជ្ជកម្មសកលកើនឡើង
11/04/2025 07:30
(VOVWORLD) - ស្ថានភាពវឹកវរនៅក្នុងទីផ្សារពាណិជ្ជកម្ម និងហិរញ្ញវត្ថុពិភពលោកនាប៉ុន្មានថ្ងៃថ្មីៗនេះ ដោយសារតែគោលនយោបាយពន្ធរបស់អាមេរិកបានចោទសំណួរអំពីតួនាទីរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ក្នុងឱកាសខួបលើកទី ៣០ ទិវាបង្កើតអង្គការនេះ (១៩៩៥-២០២៥)។
នាថ្ងៃទី ៩ មេសា នៅក្នុងកិច្ចប្រជុំរយៈពេល ២ ថ្ងៃនៃក្រុមប្រឹក្សា WTO សម្រាប់ពាណិជ្ជកម្មទំនិញ (CTG) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស តំណាង គណៈប្រតិភូមកពីប្រទេសចិន សហភាពអឺរ៉ុប (EU) ស្វីស កាណាដា និងប្រេស៊ីល បានអំពាវនាវឱ្យមានការពង្រឹងតួនាទីរបស់ WTO ក្នុងបរិបទដែលយន្តការពាណិជ្ជកម្មពហុភាគីកំពុងប្រឈមមុខនឹងហានិភ័យនៃការបំផ្លិចបំផ្លាញ។ ទីស្នាក់ការកណ្តាលរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ រូបថត៖ រូបភាព Getty/VNA
Related








