VOV WorldVOV World
ប្រទេសជាច្រើនបានពង្រឹង​​វិធានការឆ្លើយ​តប​ទៅ​នឹង​វិបត្តិសេដ្ឋកិច្ច
14/06/2022 11:11
(VOVWORLD) - ដោយសារតែផលប៉ះពាល់ពីកត្តាអវិជ្ជមានជាច្រើន ជាពិសេសគឺអត្រាអតិផរណាកើនឡើងខ្ពស់ ខឿនសេដ្ឋកិច្ចជាច្រើនកំពុងប្រឈមនឹងហានិភ័យនៃការធ្លាក់ចុះកំណើន ឬសូម្បីតែវិបត្តិសេដ្ឋកិច្ចផងដែរ។ នៅចំពោះមុខស្ថានភាពនេះ ខឿនសេដ្ឋកិច្ចធំៗភាគច្រើនបានអនុវត្តន៍ផែនការឆ្លើយតបយ៉ាងខ្លាំងក្លា។
WBបានបន្ទាបការព្យាករណ៍កំណើនសេដ្ឋកិ្ចចចពិភពលោក ក្នុងឆ្នាំ២០២២ ហើយបានព្រមានពីហានិភ័យដែលប្រទេសជាច្រើនអាចធ្លាកចូលវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ។ (រូបភាព៖ Reuters) នៅក្នុងរបាយការណ៍ធ្វើបច្ចុប្បន្នភាព ស្តីពីយថាទស្សន៍សេដ្ឋកិច្ចពិភពលោកដែលបានប្រកាសកាលពីសប្តាហ៍មុន ធនាគារពិភពលោក (WB) បានព្រមានថា ដោយសារតែអតិផរណាកើនឡើងខ្ពស់ ហានិភ័យរងឱនភាពចំពោះខឿនសេដ្ឋកិច្ចជាច្រើនគឺជៀសមិនរួចទេ។ កត្តាសំខាន់ៗដែលបាន និងកំពុងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់យថាទស្សន៍សេដ្ឋកិច្ចពិភពលោករួមមាន៖ ជម្លោះនៅប្រទេសអ៊ុយក្រែន វិធានការបិទខ្ទប់ដើម្បីការពារជំងឺរាតត្បាតកូវីដ-១៩ នៅក្នុងប្រទេសចិន ការអាក់ខាននៃខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក ហើយជាពិសេសគឺហានិភ័យនៃអតិផរណាកើនឡើង។ ធនាគារពិភពលោកបានបន្ទាបការព្យាករណ៍កំណើនសេដ្ឋកិ្ចចជាសកលក្នុងឆ្នាំ ២០២២ មកនៅត្រឹម ២,៩% ធ្លាក់ចុះយ៉ាងខ្លាំងពីការព្យាករណ៍ ៥,៧% កាលពីឆ្នាំមុន ក៏ដូចជាការព្យាករណ៍កំណើន ៤,១% កាលពីដើមឆ្នាំផងដែរ។