ប្រទេសអាល្លឺម៉ង់និងតួនាទីដឹកនាំ EU
05/06/2020 08:33
(VOVWORLD) - នាថ្ងៃទី ១ ខែមិថុនា អាល្លឺម៉ង់បានទទួលតំណែងជាប្រធានប្តូរវេន EU សម្រាប់អាណត្តិរយៈពេល ៦ ខែ។ តួនាទីជាអ្នកដឹកនាំ និងឥទ្ធិពលរបស់ទីក្រុងប៊ែកឡាំងគឺមានភាពចាំបាច់ពិសេស ក្នុងបរិបទដែល សហភាពអឺរ៉ុប (EU) កំពុងប្រឈមមុខនឹងបញ្ហាសាកល្បងក្នុងប្លុក និងក្រៅប្លុក។ ទោះយ៉ាងណាក៏ដោយ ការសាកល្បងជាច្រើនបាននាំឲ្យអាណត្តិជាប្រធានប្ដូរវេន EU របស់អាល្លឺម៉ង់មិនងាយស្រួលឡើយ។
អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel (រូបថត៖ TTXVN) ដើម្បីត្រៀមរៀបចំសម្រាប់អាណត្តិជាប្រធានរបស់ខ្លួន អាល្លឺម៉ង់បានចំណាយរយៈពេលយូរ ដើម្បីត្រៀមរៀបចំនូវបញ្ជីអាទិភាព ដែលត្រូវបានពិភាក្សាយ៉ាងល្អិតល្អន់ ដូចជាការគ្រប់គ្រងឧស្ម័នផ្ទះកញ្ចក់ ទំនាក់ទំនងជាមួយចក្រភពអង់គ្លេសក្រោយសម័យ Brexit និងក្របខ័ណ្ឌថវិការបស់ EU។ ប៉ុន្តែជំងឺរាតត្បាត Covid-19 បានរុញច្រានអាទិភាពទាំងនេះទុកនៅម្ខាង ជំនួសឱ្យភារកិច្ចស្នូលៗ ដូចជា៖ ជំនះលើជំងឺរាតត្បាតសកល ស្ថាបនាសេដ្ឋកិច្ចឡើងវិញ និងពង្រឹង EU ប្រកបដោយកម្លាំងខ្លាំងមាំមួន ចំពោះវិបត្តិនានានៅពេលខាងមុខ។
Related








