VOV WorldVOV World
ប្រជាជនចំនួន ១០០ លាននាក់ និងឱកាសសម្រាប់វៀតណាមអភិវឌ្ឍន៍
10/05/2023 08:39
(VOVWORLD) - ទំហំ ប្រជាជនវៀតណាមឡើងដល់ចំនួន១០០ លាននាក់ហើយ។ នេះគឺជាតួរលេខដ៏មានអត្ថន័យជាក់ស្ដែងក្នុងបរិបទនៃការប្រកួតប្រជែងសេដ្ឋកិច្ចសកល ដែលប្រទេសទាំងអស់សុទ្ធតែចាត់ទុកប្រភពធនធានមនុស្សជាឧបករណ៍ដ៏សំខាន់បំផុត ដើម្បីលើកកម្ពស់សមត្ថភាពប្រកួតប្រជែងថ្នាក់ជាតិ។
ប្រជាជនចំនួន ១០០ លាននាក់ និងឱកាសសម្រាប់វៀតណាមអភិវឌ្ឍន៍
ប្រជាជនចំនួន ១០០ លាននាក់ និងឱកាសសម្រាប់វៀតណាមអភិវឌ្ឍន៍ ប្រជាជនមានចំនួន ១០០ លាននាក់ មានន័យថា វៀតណាមបានក្លាយទៅជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ១៥ នៅលើពិភពលោកជាផ្លូវការ និងជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ៣ នៅអាស៊ីអាគ្នេយ៍ (បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី និងហ្វីលីពីន) ដែលមានចំនួនប្រជាជនជាង ១០០ លាននាក់។ អ្នកជំនាញជាច្រើនជឿថា នេះគឺជាគុណសម្បត្តិដ៏ធំធេងសម្រាប់វៀតណាម នៅពេលដែលមានប្រភពធនធានមនុស្សយ៉ាងធំធេង ដើម្បីកំណើន និងបង្កើនល្បឿន។