VOV WorldVOV World
ប្តេជ្ញាចិត្តបង្កើតការផ្លាស់ប្តូរក្នុងការងារកសាងនិងកែទម្រង់បក្សឲ្យកាន់តែប្រសើរឡើង
02/02/2023 11:42
(VOVWORLD) - បក្សកុម្មុយនិស្តវៀតណាមបានបង្កើតនៅថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ១៩៣០ គឺជារបត់ដ៍មហិមារនៃប្រវត្តិសាស្ត្ររបស់ប្រជាជាតិវៀតណាម ដែលនាំបដិវត្តន៍ វៀតណាមពីជ័យជំនះមួយទៅជ័យជំនះមួយទៀត។ ក្នុងរយៈពេល៩៣ឆ្នាំនៃការបង្កើត និងអភិវឌ្ឍន៍មក បក្សតែង តែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការងារកសាង និង កែទម្រង់បក្ស ហើយខ្ជាប់ខ្ជួននឹងការទទួលមរតក និងអនុវត្តន៍គោលមាគ៌ា និងគោលនយោបាយសមស្របទៅតាមសម័យកាលនីមួយៗ ជាពិសេសក្នុងរយៈពេលថ្មីៗនេះ។ ជាមួយនឹងការបំពេញបន្ថែម ការទទួលមរតក និងការកែលម្អគោលការណ៍ណែនាំស្តីពីការកសាង និងកែទម្រង់បក្ស បក្សកុម្មុយនិស្តវៀតណាមបានអះអាងកាន់តែខ្លាំងឡើងនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបង្កើតការផ្លាស់ប្តូរថ្មីនៅក្នុងការងារនេះ។
ទិដ្ឋភាពនៃសម័យប្រជុំលើកទី ២៣ នៃគណៈកម្មាធិការមជ្ឈឹម ស្តីពីការប្រឆាំងអំពើពុករលួយ និងការខ្ជះខ្ជាយ  (រូបថត៖ TTXVN) មហាសន្និបាតបក្សទូទាំងប្រទេសលើកទី ៣ របស់បក្សនៅឆ្នាំ១៩៦០ បានកំណត់ភារកិច្ចកសាងបក្សតាមសសរស្តម្ភបីគឺ សតិអារម្មណ៍ នយោបាយ និងការចាត់តាំង។ រចនាសម្ព័ននេះបានផ្លាស់ប្តូរនៅឆ្នាំ ២០១៦ នៅពេលដែលមហាសន្និបាតបក្សលើកទី ១២បានដាក់បញ្ចូលការកសាងបក្សប្រកបដោយសិលធម៌ជាកត្តាសំខាន់ក្នុងការកសាងបក្ស ដើម្បីបំពេញតាមតម្រូវការនៃស្ថានភាពថ្មី។