បុណ្យតេតប្រកបដោយសេចក្តីសប្បុរស៖ ផ្សព្វផ្សាយប្រពៃណីជួយទំនុកបម្រុងគ្នាទៅវិញទៅមករបស់ប្រជាជនវៀតណាម
11/01/2024 09:53
(VOVWORLD) - ការយកចិត្តទុកដាក់ចំពោះក្រុមជនក្រីក្រ និងមុខសញ្ញាងាយរងគ្រោះក្នុងសង្គម គឺជាគោលនយោបាយយ៉ាងខ្ជាប់ខ្ជួនរបស់បក្ស និងរដ្ឋ ដោយមានការរួមចំណែករបស់អង្គការ អង្គភាពអាជីវកម្ម និងប្រជាជនគ្រប់ស្រទាប់វណ្ណៈ។ ចលនាបុណ្យតេតប្រកបដោយសេចក្តីសប្បុរស ដោយសមាគមកាកបាទក្រហមវៀតណាមអនុវត្តន៍នៅមុនបុណ្យចូលឆ្នាំថ្មីបាននិងកំពុងបង្ហាញជាក់ស្តែងនូវគុណសម្បត្តិដូចពោលខាងលើ រួមចំណែកបង្ហាញយ៉ាងច្បាស់នូវប្រពៃណីជួយទំនុកបម្រុហគ្នាទៅវិញទៅមករបស់ប្រជាជនវៀតណាម។
សេចក្តីអំណររបស់ប្រជាជនក្រីក្រនៅពេលដើរទិញឥវ៉ាន់នៅទីផ្សារមនុស្សធម៌ដែលរៀបចំឡើងដោយសមាគមកាកបាទក្រហម ខេត្ត Hoa Binh (រូបថត៖ TTXVN) ចលនាបុណ្យតេតប្រកបដោយសេចក្តីសប្បុរស ត្រូវបានអនុវត្តចាប់ពីឆ្នាំ ២០២៣ ដោយឈរលើមូលដ្ឋាននៃការទទួលមរតក និងផ្សព្វផ្សាយលទ្ធផលនៃចលនា “បុណ្យ តេតដើម្បីជនក្រីក្រ និងជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ” ដោយសមាគមកាកបាទក្រហមវៀតណាមបំផុសឡើងក្នុងឆ្នាំ ១៩៩៩។
Related








