VOV WorldVOV World
អាស៊ានជាគំរូសហប្រតិបត្តិការដ៏ជោគជ័យក្នុងការឆ្លើយតបនឹងជម្ងឺរាតត្បាត
16/09/2020 08:19
(VOVWORLD) - ជម្ងឺរាតត្បាតរលាកផ្លូវដង្ហើមស្រួចស្រាវបង្កឡើងដោយវីរុសកូរ៉ូណា ប្រភេទថ្មី (Covid-19) កំពុងរីករាលដាលយ៉ាងឆាប់រហ័សនៅ លើទូទាំងពិភព លោក ហើយបង្កឡើងការរអាករអួលលើសកម្មភាពសេដ្ឋកិច្ចសង្គមទាំង ស្រុងផងដែរ។ តំបន់អាស៊ីអាគ្នេយ៍ក៏មិនអាចជៀស ផុតពីផលប៉ះពាល់នេះ បានឡើយ។ ប៉ុន្តែ ចាប់តាំងពីដើមឆ្នាំមក ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២០ វៀតណាមរួមជាមួយអាស៊ានបានដាក់ឲ្យដំណើរការនូវគំនិតផ្ដួច ផ្ដើមជាច្រើន សំដៅកាត់បន្ថយការខូចខាតដែលបណ្ដាលមកពីជម្ងឺរាតត្បាត ហើយនាំអាស៊ានក្លាយទៅជាគំរូសហប្រតិបត្តិការដ៏ជោគជ័យមួយក្នុងការ ឆ្លើយតបនឹងជម្ងឺរាតត្បាត។
ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh អញ្ជើញធ្វើជាអធិបតីនៅកិច្ចប្រជុំ AMM 53។ (រូបថត៖ baokhanhhoa.vn)  សេចក្ដីប្រកាសរួមនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៣ (AMM ៥៣) ដែលទើបតែបានបិទបញ្ចប់នាពេលថ្មីៗនេះ បានកត់សម្គាល់លទ្ធផលការងារទាំងអស់របស់អាស៊ាននាពេលកន្លងទៅ រួមទាំងគំនិតផ្ដួចផ្ដើម និងសំណើរនានារបស់វៀតណាមក្នុងឆ្នាំ២០២០ស្ដីពីការឆ្លើយតបនឹងជម្ងឺ Covid-19។