VOV WorldVOV World
អាស៊ានប្តេជ្ញាចិត្តអនុវត្តឲ្យបានគោលដៅកសាងសហគមន៍
07/08/2013 10:34
VOV-ថ្ងៃទី៨សីហា សមាគមបណ្ដាប្រជាជាតិអាស៊ី- អាគ្នេយ៍(អាស៊ាន) ខួបគំរប់លើកទី៤៦នៃទិវាបង្កើត។ នេះជាព្រឹត្តិការណ៍មានអត្ដន័យពិសេសចំពោះប្រទេស សមាជិកចំនួន១០​ដែលក្នុងនោះមានវៀតណាមផង។ ក្នុងរយៈពេល៤៦ឆ្នាំកន្លងមកអាស៊ានបាននិងកំពុងមាន​ការបោះជំហានយ៉ាង ខ្លាំងក្លាក្នុងដំណើរការសមាហរណកម្មសំដៅអះអាងជាអង្គការអន្តរជាតិមួយ ក្នុងចំណោមអង្គការអន្តរជាតិនៅក្នុងដំបន់ដែលទទួលបានជោគជ័យ រួម ចំណែក​ធានាបរិយាកាសសន្តិភាពសន្តិសុខងាយស្រួលឲ្យការអភិវឌ្ឍន៍នៅ ដំបន់អាស៊ី-ប៉ាស៊ីហ្វិកនិងបើកទូលាយឥទ្ធិពលទៅសកលលោកទាំងមូល។
អាស៊ានប្តេជ្ញាចិត្តអនុវត្តឲ្យបានគោលដៅកសាងសហគមន៍
សន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៤៦បានប្រព្រឹត្តទៅនាខែមុននៅប្រ៊ុយណេ (vov.vn)         VOV-ចាប់បដិសន្ធិនាថ្ងៃទី៨សីហាឆ្នាំ១៩៦៧​នៅទីក្រុងបាងកក-ថៃ​អាស៊ាន ដោយមានប្រទេសចំនួន៥ជាសមាជិកត្រូវបានបង្កើតឡើងក្នុងដំបន់មួយដែល ធ្លាប់កើតមានឡើង​សង្គ្រាមជំលោះដ៏ធ្ងន់ធ្ងរមានភាពក្រីក្រនិងអន់ខ្សោយនោះ នាបច្ចុប្បន្ន​ប្រមូលផ្ដុំបានប្រទេសអាស៊ី-អាគ្នេយ៍ចំនួន១០ប្រទេស នាំមកការផ្លាស់ ប្តូរជា​សារវន្តអំពីចរិតលក្ខណៈរបស់សមាគមក៏ដូចជាស្ថានភាពដំបន់។ អាស៊ាន- ១០ បានបង្កើតឡើងកំលាំងពលំនិងការស្រុះចិត្តគំនិតដើម្បីបង្កើតទំនាក់ទំនងថ្មី ដោយឈរលើ​មូលដ្ឋានមិត្តភាពយល់ដឹងគ្នានិងទំនុកទុកចិត្តជួយឧបត្ថម្ភគ្នាទៅ វិញទៅមក ជួយ​ឲ្យអង្គការនេះមានជំហានលោតផ្លោះខាងសេដ្ឋកិច្ចនិងនយោបាយ។         សមិទ្ធិធំបំផុតរបស់អាស៊ានក្នុងរយៈពេល៤៦ឆ្នាំកន្លងមកគឺបានអនុម័តលើ​ ធម្មនុញ្ញអាស៊ាន ជាមូលដ្ឋានដើម្បីអាស៊ានអនុវត្តកិច្ចសន្យាបង្កើតសហគមន៍ អាស៊ាន​លើសសរស្នូលចំនួន៣គឺ សន្តិសុខ នយោបាយ សេដ្ឋកិច្ចនិងវប្បធម៍នាឆ្នាំ ​២០១៥។ ក្នុងកាលៈទេសៈពិភពលោកមានការបំរែបំរួលដ៏ស្មុគស្មាញ បរិយាកាស​សន្តិសុខកំពុងត្រូវគំរាមកំហែងនោះ អាស៊ានយល់ដឹងច្បាស់លាស់កាន់តែត្រូវប្តេជ្ញា ​ចិត្តអនុវត្ត​កិច្ចសន្យារបស់ខ្លួន។ អគ្គលេខាធិការអាស៊ានលោក Le Luong Minh អះអាង ថា៖          “នៅសល់តែជិត២ឆ្នាំទៀតគឺអាស៊ានត្រូវសំរេចគោលដៅកសាងសហគមន៍ អាស៊ាននាឆ្នាំ២០១៥។ ដូច្នេះការប្តេជ្ញាចិត្តរបស់អាស៊ានគឺបង្កើនកំលាំងផ្ទៃក្នុង​ខំប្រឹងប្រែងដើម្បីបង្កើតសហគមន៍នាឆ្នាំ២០១៥លើសសរទាំង៣។ តាំងពីពេល​នេះ​តទៅអាស៊ានបានត្រៀមរៀបចំឲ្យការងារអនុវត្តដើម្បីធានាអាស៊ានបន្តអភិវឌ្ឍន៍​សមាហរណកម្មស៊ីជម្រៅជាង លើគ្រប់វិស័យជាង ប្រែអាស៊ានក្លាយទៅជា​ដំបន់​មានកំលាំងប្រគួតប្រជែងសេដ្ឋកិច្ចខ្ពស់​ជាអង្គការដំបន់មួយមានការអភិវឌ្ឍន៍​ប្រហាក់ប្រហែលគ្នាចីរភាពនិងសមភាព។”           អាស៊ានមានលទ្ធភាពទទួលបានគោលដៅរបស់ខ្លួនត្រូវតាមកាលកំណត់ ដែលបានដាក់ចេញដោយផ្អែកលើមូលដ្ឋានដែលមានស្រាប់។ ប្រសិនបើ​ក្រឡេក មើលក្នុង​ជោគជ័យរបស់សន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៤៦បាន ប្រព្រឹត្តទៅ​នាខែមុននៅប្រ៊ុយណេអាចឃើញច្បាស់ប្រការនេះ។ “អាស៊ានជាតែ មួយ” នោះគឺ​សារដ៏ខ្លីនិងប្រហែលជាមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រក្នុង៤៦កិច្ចប្រជុំ របស់សន្និសីទ​ប្រចាំឆ្នាំរដ្ឋមន្ត្រីការបរទេសអាស៊ាន សេចក្តីថ្លែងការរួមមួយត្រូវបាន បណ្ដារដ្ឋមន្ត្រី​ការបរទេសអនុម័តយ៉ាងលឿនដូច្នេះឡើយ។ ជាពិសេសបញ្ហាមួយ ដែលត្រូវបាន​ចាត់ទុកជាលំបាកបំផុតក្នុងអាស៊ានគឺទទួលបានទស្សនៈរួមអំពីការ ដោះស្រាយ​ជំលោះលើសមុទ្រខាងកើត។ ចែករំលែកជាមួយអ្នកយកព័ត៌មាននៅ ខាងក្រៅ​សន្និសីទលើកនេះនៅប្រ៊ុយណេ រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានអះអាងថា៖         “បញ្ហាសមុទ្រខាងកើតជាការយកចិត្តទុកដាក់រួមរបស់ប្រទេសក្នុងដំបន់។ នេះជាប្រការត្រូវបានឯកភាពខ្ពស់ក្នុងអាស៊ាននិងអាស៊ានចាត់ទុកការដោះស្រាយ បញ្ហាសមុទ្រខាងកើតដោយសន្តិវិធីអត់ធ្មត់មិនប្រើប្រាស់អំពើរហឹង្សា ការគំរាម កំហែង​ប្រើប្រាស់អំពើរហឹង្សានិងអនុវត្តត្រូវនឹងច្បាប់អន្តរជាតិ ក្នុងនោះមាន អនុសញ្ញា​អំពី​ច្បាប់សមុទ្ររបស់អង្គការសហប្រជាជាតិឆ្នាំ១៩៨២​សេចក្តី ថ្លែងការណ៍ស្ដីពីការ​ប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) រវាង អាស៊ាននិងចិន។ ជា​ពិសេសបណ្ដាភាគីបានឯកភាពជំរុញដំណើរការសុក្រិដ្ឋក្រម ប្រតិបត្តិដំបន់នៅ​សមុទ្រខាងកើត (COC) ជាមួយចិន។”         ស្មារតីសាមគ្គីភាពឯកភាពរបស់អាស៊ាន ពិសេសគឺក្នុងការដោះស្រាយបញ្ហា​រសើបបានមានការប្រែប្រួលដ៏ច្បាស់លាស់។ រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី Marty Netalegawa បានសង្កត់ធ្ងន់ថា៖          “រយៈពេលពីឆ្នាំទៅមិញរហូតដល់ដល់ឆ្នាំនេះបានមានការខុសប្លែកក្នុង អាស៊ានអំពីការដោះស្រាយបញ្ហាសមុទ្រខាងកើត។ ខ្ញុំចាត់ទុកថា យើងទទួលបាន ការឯកភាពខ្ពស់​អំពី​រាល់គោលដៅសារវន្តរបស់ក្រមប្រតិបត្តិដំបន់នៅសមុទ្រខាង កើត (COC)។ ពីព្រោះនេះជាឯកសារបង្កើតក្របខ័ណ្ឌកត្តិយុតសំខាន់ផ្អែកទៅលើការ កំណត់នៃច្បាប់ដើម្បីកែប្រែកាយវិការរបស់បណ្ដាភាគីនៅសមុទ្រខាងកើត។ មុន បង្អស់នោះ​គឺដើម្បីគោលដៅសន្តិភាពស្ថិរភាពសន្តិសុខនិងសេរីភាពខាងនាវាចរណ៍ ជំរុញ​កិច្ចសហប្រតិបត្តិការកសាងទំនុកទុកចិត្តទប់ស្កាត់ជំលោះឡើងជណ្ដើរនិង ដោះស្រាយដោយសន្តិវិធីលើមូលដ្ឋានច្បាប់អន្តរជាតិនិងអនុសញ្ញាច្បាប់សមុទ្រ។”         ក្នុងកំណាត់ផ្លូវជាបន្ត អាស៊ាននឹងត្រូវប្រឈមមុខនឹងការសាកល្បងជាច្រើន។ ប៉ុន្តែការប្រឈមមុខនឹងការសាកល្បងក៏ជាឱកាសដើម្បីអាស៊ានសុក្រិដ្ឋខ្លួនឯង។ ដាក់​ផលប្រយោជន៍រួមរបស់ប្លុកលើផលប្រយោជន៍នៃប្រទេសនីមួយៗជារបៀបដែល អាស៊ានកំពុងខំប្រឹងប្រែងអនុវត្ត។ ជាមួយមូលដ្ឋានរាល់សមិទ្ធិផលដ៏ល្អ​ប្រសើរ​ក្នុង រយៈពេល៤៦ឆ្នាំកន្លងមក អាស៊ានពិតប្រាកដនឹងបន្តអភិវឌ្ឍន៍នាំមកនូវ​ជីវភាព​រស់នៅសន្តិភាពសម្បូរធូរធារនិងសម្បូរុងរឿងសំរាប់ប្រជាជនទាំងអស់​ក្នុង​ដំបន់៕

More