អភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រដើម្បីអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសជាតិ
05/06/2025 06:34
(VOVWORLD) - វៀតណាមកំពុងស្ថិតក្នុងសប្តាហ៍សមុទ្រនិងកោះ (ថ្ងៃទី ១-៨ ខែមិថុនា)។ នេះជាឱកាសដើម្បីវៀតណាមអះអាងនូវសក្ដានុ ពល ដ៏ធំធេងអំពីសេដ្ឋកិច្ចសមុទ្រ និងបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការអភិវឌ្ឍគ្រប់ជ្រុងជ្រោយនៃវិស័យសមុទ្រ ការពារធនធានបរិស្ថានសមុទ្រ និងកោះប្រកបដោយចីរភាព។ សប្តាហ៍នេះប្រព្រឹត្តទៅក្នុងបរិបទដែលវៀតណាមខិតខំបញ្ចប់ការរួមបញ្ចូលខេត្ត មុនថ្ងៃទី ១៥ ខែសីហា។ នេះមិនត្រឹមតែជា "ការរៀបចំរចនាសម្ព័ន្ធឡើងវិញ" នៃព្រំដែនរដ្ឋបាលប៉ុណ្ណោះទេ ថែមទាំងជាឱកាសមាស ដើម្បីបង្កើតលំហរអភិវឌ្ឍន៍ថ្មី តាមទិសសមុទ្រ។
វៀតណាមមានសក្ដានុពលខ្លាំងក្នុងការដឹកជញ្ជូនទំនិញតាមសមុទ្រ (រូបថត៖ TTXVN) ការតម្រង់ទិសនៃការរួមបញ្ចូលខេត្ត ក្រុង តាមទិសសមុទ្រ គឺជាមូលដ្ឋានដ៏សំខាន់សម្រាប់ការតភ្ជាប់ សមាហរណកម្ម និងអភិវឌ្ឍន៍ប្រទេសជាតិ។
Related








